Thứ ba, 6-10-26 06:04:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

Báo Cà Mau ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

កម្មាភិបាលរណសិរ្សមាតុភូមិ Việt Nam ឃុំ Gành Hào ចុះ​ពិនិត្យ​អំពីជីវភាព​គ្រួសារ និង​ណែនាំ​អ្នកមីង Nguyễn Thị Hào ឱ្យ​បានបុល​ប្រភព​ដើម​ទុន​ពី​ធនាគារ​គោល​នយោបាយ​សង្គម ដើម្បី​វិនិយោគ និង​ពង្រីក​តូប​លក់ដូររបស់ខ្លួន និងបង្កើត​ចំណូល​បន្ថែម។

អ្នកមីង Nguyễn Thị hào អាយុ ៦៣ ឆ្នាំ ជា​គ្រួសារ​ប្រកៀកបន្ទាត់ក្រ រស់នៅ​ជាមួយ​គ្រួសារ​កូន​ប្រុស​នៅ​ភូមិ Ngọc Điền។ កូនប្រុស​គាត់​ជា​ជាង​សំណង់ ចំណែកកូនប្រសារ​ស្រី​ជា​អ្នក​លាង​ចាន​ស៊ីឈ្នួល ហើយ​ខ្លួនគាត់​ផ្ទាល់បានបើក​តូប​លក់ដូរឥវ៉ាន់តូច​មួយ​នៅ​ខាង​មុខ​ផ្ទះ​ដើម្បី​ជួយ​កូន​រក​ចំណូល​បន្ថែម។

ផ្ទះ​ចាស់​របស់​គ្រួសារ​ស្ថិត​នៅ​ជិត​មាត់​សមុទ្រ មាន​សភាព​ទ្រុឌទ្រោម និង​តែង​ត្រូវ​ទឹក​ជះ​ចូល ហើយ​លិចលង់​នៅ​ពេល​មានទឹក​ជំនន់ម្តងៗ។ ជាមួយនឹង​ចំណូល​ដែល​មិន​ទៀងទាត់ ការ​ជួសជុល ឬ​សាងសង់​ផ្ទះ​ឱ្យបាន​រឹងមាំដូចគេឯង គឺជាប្រការ​ដែល​គ្រួសារ​មិន​អាច​ដោះស្រាយ​ដោយ​ខ្លួន​ឯង​បាន។

ដល់​ចុង​ខែ​មិថុនា គ្រួសារ​គាត់​ត្រូវ​បាន​គេ​ប្រកាស​ថា​នឹង​ទទួល​បាន​ជំនួយ​សាងសង់​ផ្ទះមហាសាមគ្គី។ ជាមួយនឹង​ជំនួយ​ពីរដ្ឋអំណាចភូមិភាគ និង​ការ​ចូលរួម​ពី​សាច់ញាតិ ក្នុង​រយៈ​ពេល​តែ​ជាង ១ ខែ​ប៉ុណ្ណោះ ផ្ទះ​ថ្មី​មួយខ្នង​ក៏ត្រូវ​បានសង់សម្រេចជាស្ថាពរ ជួយ​ឱ្យ​គ្រួសារ​មាន​កន្លែង​រស់នៅ​សមរម្យ និង​មាន​សុវត្ថិភាព​ជាង​មុនផងដែរ។ មិន​ត្រឹម​តែ​ឧបត្ថម្ភ​ផ្ទះសម្បែងប៉ុណ្ណោះទេ កម្មាភិបាលរណសិរ្ស​ឃុំ និង​រដ្ឋអំណាចភូមិភាគ​ថែម​ទាំង​ណែនាំ​អ្នកមីង Hào ឱ្យ​ចូល​ប្រើប្រាស់​ប្រភព​ដើម​ទុន​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ពី​ធនាគារ​គោល​នយោបាយ​សង្គមទៀតផងផង ដើម្បីយកទៅ​វិនិយោគ និង​ពង្រីក​តូប​លក់​ដូររបស់ខ្លួន។

អ្នកមីង Nguyễn Thị Hào បាន​ចែក​រំលែក​ថា៖ «ដោយ​ទទួល​បាន​ជំនួយ​ពី​រដ្ឋ​ក្នុង​ការ​សាងសង់​ផ្ទះ​ដ៏​រឹងមាំ​បែប​នេះ ខ្ញុំ​មាន​សេចក្តី​ត្រេកអរ និង​មាន​អារម្មណ៍​កក់ក្តៅជាខ្លាំងសម្រាប់​ក្នុង​ការ​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ផ្តើមពី​ការ​ណែនាំ​របស់កម្មាភិបាល​រណសិរ្ស ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​កូនៗ​របស់ខ្លួនថា នឹង​ខ្ចី​ដើម​ទុន​ដើម្បី​ទិញ​ទំនិញ​បន្ថែម​មក​លក់ បង្កើត​ចំណូល​បន្ថែម ដើម្បី​ឱ្យ​ជីវភាព​មាន​ស្ថិរភាព​ជា​បណ្តើរ​ៗ»។

ជា​ភូមិភាគស្ថិត​នៅ​តំបន់​ជាប់​មាត់​សមុទ្រ ជីវភាព​របស់​ប្រជាជន​មួយ​ផ្នែក​នៅ​ឃុំ​ Gành Hào នៅ​តែ​មាន​ការ​លំបាក​ជាច្រើន ដោយសារ​មុខ​របរ​មិន​ទាន់​មាន​ស្ថិរភាព និងគ្មាន​ដី​ផលិត ធ្វើ​ជា​អ្នក​នេសាទ ប្រកបរបរ​ស៊ី​ឈ្នួល។ល។ តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ ឃុំ​ទាំងមូល​មាន ៤៥ គ្រួសារ​ក្រីក្រ និង ២៤១ គ្រួសារប្រកៀកបន្ទាត់ក្រ តាម​បទដ្ឋាន​ថ្មី។ ក្នុង​នោះ គ្រួសារ​ជាច្រើន​នៅ​តែ​មាន​ការ​លំបាក​ផ្នែកខាង​ផ្ទះសម្បែង និង​មធ្យោបាយ​ចិញ្ចឹម​ជីវិត។

លោក Nguyễn Việt Khái ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ Việt Nam ឃុំ Gành Hào បាន​ឱ្យ​ដឹង​ថា៖ នៅ​ពេល​ខាង​មុខ រណសិរ្ស និង​បណ្តា​អង្គការ​មហាជន នឹង​បន្ត​ធ្វើ​ជា​សេនាធិការ​ដល់​គណៈកម្មាធិការ​បក្ស ដើម្បី​អនុវត្ត​កម្មវិធី​ជំនួយឧបត្ថម្ភ​ដែល​សមស្រប​ទៅ​នឹង​ស្ថានភាព​នីមួយៗ។

កម្មាភិបាលរណសិរ្សមាតុភូមិ Việt Nam ឃុំ Gành Hào ចុះ​ពិនិត្យ​ជីវភាព និង​តម្រូវការ​ឧបត្ថម្ភ​ជីវភាពរស់នៅរបស់​គ្រួសារ​ដែល​មាន​ស្ថានភាព​លំបាក។

យោងតាម​នោះ គ្រួសារ​ដែល​មាន​ការ​លំបាក​ផ្នែកខាង​ផ្ទះសម្បែង នឹង​ត្រូវ​បាន​គេ​ពិចារណា​ឧបត្ថម្ភ​ក្នុង​ការ​សាងសង់ថ្មី ឬ​ក៏កែជួសជុល​ផ្ទះឡើងវិញ គ្រួសារ​ដែល​ខ្វះ​មធ្យោបាយ​ចិញ្ចឹម​ជីវិត នឹង​ត្រូវ​បាន​ណែនាំ​ការងារ ឧបត្ថម្ភ​ដើម​ទុន ឬ​វិធីសាស្ត្រក្នុងការផលិត។ ចំពោះ​គ្រួសារ​ដែល​មាន​ដី​ផលិត រណសិរ្ស នឹង​បំផុស​ចលនា​ឧបត្ថម្ភពូជ​ឈើដាំ សត្វចិញ្ចឹម ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ។ ការងារ​ពិនិត្យ​ឡើង​វិញ និង​ការ​ជ្រើសរើស​មុខ​សញ្ញា នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ចំហ ដើម្បី​កាត់​បន្ថយ​ការ​ខកខាន​មុខ​សញ្ញា និង​ជៀសវាង​ការ​ឧបត្ថម្ភតម្រួតលើគ្នា។

ផ្តើមពី​ផ្ទះមហាសាមគ្គី​ដែល​ត្រូវ​បាន​ប្រគល់​ជូន​តាម​មុខ​សញ្ញា​ត្រឹមត្រូវ ដល់​ដំណោះ​ស្រាយ​ឧបត្ថម្ភ​មធ្យោបាយ​ចិញ្ចឹម​ជីវិត​ដែល​សមស្រប គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ Việt Nam ឃុំ Gành Hào​ ក៏បាន​ជួយ​គ្រួសារ​ក្រីក្រ ប្រកៀកបន្ទាត់ក្រ​ កាត់​បន្ថយ​ការ​លំបាក​ជា​ជំហាន​ៗ។ នៅ​ពេល​មាន​កន្លែង​រស់នៅ​សមរម្យ និងមាន​មធ្យោបាយ​ចិញ្ចឹម​ជីវិត និង​ការងារ ប្រជាជន នឹង​មាន​លក្ខណៈ​ដើម្បី​ឈាន​ឡើង លើក​កម្ពស់​ជីវភាព​ជា​បណ្តើរ​ៗ រួម​ចំណែក​ក្នុង​ការ​អនុវត្ត​ការងារ​សន្តិសុខ​សង្គម​នៅភូមិភាគ​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាពផងដែរ៕

Tú Quyên - Trường Giang

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។