Thứ sáu, 16-10-26 06:02:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

Báo Cà Mau សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

 

 

សិស្សសាលាអនុវិទ្យាល័យសង្កាត់ An Xuyên មានចិត្តសប្បាយរីករាយឈានចូលឆ្នាំសិក្សាថ្មី។

ឆ្នាំសិក្សា ២០២៦-២០២៧ សង្កាត់ An Xuyên មានកុមារ និងសិស្សានុសិស្សប្រមាណជាង ១២ ពាន់នាក់នៅគ្រប់កម្រិតសិក្សាទាំងអស់ ដែលត្រូវបានរៀបចំឱ្យសិក្សានៅតាមចំណុចសាលាចំនួន ២៤ កន្លែង។ ទន្ទឹមនឹងការរៀបចំលក្ខណៈបម្រើឱ្យការបង្រៀន និងរៀន ការងារថែទាំសិស្សានុសិស្ស ជាពិសេសប្អូនៗដែលមានជីវភាពលំបាក តែងត្រូវបានរដ្ឋអំណាចភូមិភាគ និងបណ្តាសាលាយកចិត្តទុកដាក់យ៉ាងពិសេស។ ដែលគួរឱ្យកត់សម្គាល់នោះគឺ ការងារសង្គមកិច្ចូបនីយកម្មអប់រំ បន្តទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការ អាជីវកម្ម សប្បុរសជន និងឪពុកម្តាយសិស្ស។ សាលាជាច្រើនបានកៀរគរប្រភពធនធានយ៉ាងច្រើន សៀវភៅសរសេររាប់ពាន់ក្បាល អាហារូបករណ៍ និងអំណោយជាក់ស្តែងជាច្រើន ដើម្បីជួយឧបត្ថម្ភសិស្សានុសិស្ស។

ជាគំរូគឺ សាលាអនុវិទ្យាល័យសង្កាត់ An Xuyên បានកៀរគរជំនួយជាង ៥៤ លានដុង, បណ្តាសាខាសាលាទាំងឡាយក៏ទទួលបានការឧបត្ថម្ភសៀវភៅ និងឧបករណ៍សិក្សាដែលមានតម្លៃជាង ១០០ លានដុងផងដែរ។ សាលាបឋមសិក្សាសង្កាត់ An Xuyên ទទួលបានការឧបត្ថម្ភទឹកប្រាក់ ៤៨២ លានដុង ដើម្បីលើកកម្ពស់ទីធ្លាសាលា និងសាងសង់ដំបូលហប់ដែលមានផ្ទៃក្រឡា ៤២០ ម៉ែត្រការ៉េ ព្រមទាំងប្រភពជំនួយជាច្រើនទៀតនៅតាមបណ្តាសាលា។

ប្អូន Nguyễn Trọng Nghĩa សិស្សថ្នាក់ទី ៩A សាលាអនុវិទ្យាល័យសង្កាត់ An Xuyên បានសម្តែងអារម្មណ៍ថា៖ «នៅពេលទទួលបានអំណោយពីសប្បុរសជន ប្អូនមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ និងមានកម្លាំងចិត្តបន្ថែមទៀតក្នុងការសិក្សា ដើម្បីកុំឱ្យលោកគ្រូអ្នកគ្រូខកបំណង»។

មិនត្រឹមតែឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ បណ្តាសាលាទាំងឡាយនៅតែម្ចាស់ការក្តាប់ជាប់ស្ថានភាពគ្រួសាររបស់សិស្សម្នាក់ៗ សហការជាមួយគ្រួសារ និងរដ្ឋអំណាចភូមិភាគ ដើម្បីជួយឧបត្ថម្ភប្អូនៗឱ្យបានទាន់ពេលវេលាពេញមួយដំណើរការសិក្សា។ តាមរយៈនោះ កាត់បន្ថយស្ថានភាពសិស្សត្រូវបោះបង់ការសិក្សាដោយសារជីវភាព ទន្ទឹមនឹងនោះបង្កលក្ខណៈដើម្បីឱ្យប្អូនៗបានសិក្សាក្នុងបរិយាកាសដែលមានសុវត្ថិភាព និងមេត្រីភាព។

លោក Nguyễn Xuân Tâm នាយកសាលាអនុវិទ្យាល័យសង្កាត់ An Xuyên បានឱ្យដឹងថា៖ «សាលាមានបំណងចង់ឱ្យពេលវេលាខាងមុខ បន្តទទួលបានការយកចិត្តទុកដាក់ពីរដ្ឋអំណាចភូមិភាគ​ ឪពុកម្តាយសិស្ស គ្រប់បណ្តាអង្គការចាត់តាំងជាទូទៅ និងអាជីវកម្ម សប្បុរសជន ដើម្បីមានប្រភពធនធានបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ដល់សិស្សានុសិស្ស ជាពិសេសប្អូនៗដែលមានជីវភាពលំបាក»។

 បណ្តាអំណោយទាំងឡាយបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះការថែទាំ អប់រំ និងជួយឧបត្ថម្ភសិស្សដែលមានជីវភាពលំបាក។

ចាប់ពីអាហារូបករណ៍ សៀវភៅសរសេរ អំណោយ រហូតដល់សំណង់បម្រើឱ្យការបង្រៀន និងការរៀន ប្រភពធនធានសង្គមកិច្ចូបនីយកម្ម កំពុងត្រូវបានធ្វើឱ្យជាក់ស្តែងតាមរយៈសកម្មភាពដែលមានអត្ថប្រយោជន៍។ រាល់ការចូលរួម ទោះបីធំឬតូចក៏ដោយ ក៏សុទ្ធតែបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់សហគមន៍ចំពោះជំនាន់ក្រោយផងដែរ។

លោក Nguyễn Trần Đăng Khoa អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ An Xuyên និងជាលេខាសម្ព័ន្ធយុវជនសង្កាត់ បានឱ្យដឹង៖ «រណសិរ្សសង្កាត់តែងយកចិត្តទុកដាក់លើការធ្វើឱ្យមានលក្ខណៈចំហ និងតម្លាភាពនូវរាល់កាឧបត្ថម្ភទាំងឡាយ។ ទោះបីអំណោយធំឬតូច សុទ្ធតែជាទឹកចិត្តរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនផងដែរ តាមរយៈនោះ បន្ថែមកម្លាំងចិត្តដើម្បីឱ្យប្អូនៗបន្តអនុវត្តនូវក្តីស្រមៃរបស់ខ្លួនក្នុងការបន្តទៅសាលា»។

ការរួមកម្លាំងរបស់សហគមន៍ កំពុងបន្ថែមកម្លាំងចិត្តដល់សិស្សានុសិស្សនៅលើដំណើរទៅសាលារៀន។ ដើម្បីឱ្យរាល់ថ្ងៃទៅសាលា មិនត្រឹមតែជាការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែប្អូនៗនៅតែទទួលបានក្តីស្រឡាញ់ ការចែករំលែក និងបង្កើនទំនុកចិត្តដើម្បីចិញ្ចឹមក្តីស្រមៃរបស់ខ្លួនទៀតផង៕

Nhật Minh

 

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។