ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

ឆ្នាំសិក្សា ២០២៦-២០២៧ វិទ្យាល័យអន្តេវាសិក Cà Mau មាន ២៨ ថ្នាក់ ដោយមានសិស្សចំនួន ៩០៤ នាក់ ក្នុងនោះ កម្រិតថ្នាក់អនុវិទ្យាល័យមាន ៨ ថ្នាក់ ដោយមានមានសិស្សទាំងអស់ ២៨១ នាក់ ចំណែកកម្រិតមធ្យមសិក្សាចំណេះទូទៅមាន ២០ ថ្នាក់ រួមមានសិស្ស ៦២៣ នាក់។
មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខេត្ត Cà Mau បានបញ្ចប់ការរួមបញ្ចូលគ្នារវាងវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau សង្កាត់ An Xuyên និងវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu ឃុំ Hoà Bình ទៅជាវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau។ ដោយដាក់ទីតាំងរដ្ឋបាលនៅភូមិ Thị Trấn A ឃុំ Hoà Bình (ជាទីតាំងចាស់នៃវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu) រួមជាមួយនឹងភ្នាក់ងារទទួលបន្ទុកសម្រាប់កម្រិតមធ្យមសិក្សាចំណេះទូទៅនៅសង្កាត់ An Xuyên (ជាមូលដ្ឋានចាស់នៃវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau)។
ដំណើរការរួមបញ្ចូលគ្នាត្រូវបានអនុវត្តយ៉ាងល្អិតល្អន់ ដោយធានាថាមិនមានការរំខានដល់សកម្មភាពអប់រំ មិនមានផលប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងប៉ះពាល់ដល់ការបង្រៀនរបស់គ្រូនោះឡើយ។
មុនពេលរួមបញ្ចូលគ្នា វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau ចាស់ បានបន្តរក្សាលំនឹងចាប់ពី ១០-១១ ថ្នាក់សម្រាប់កម្រិតមធ្យមសិក្សាចំណេះទូទៅ ដោយមានសិស្សចាប់ពី ២៤០-២៨០ នាក់ស្នាក់នៅសាលាផ្ទាល់រយៈកាលពេញមួយឆ្នាំ។ វិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu ចាស់ បានផ្តល់ការអប់រំទាំង ២ កម្រិត ដោយមានទាំងអស់ចំនួន ១៨ ថ្នាក់ (ថ្នាក់អនុវិទ្យាល័យ ៨ ថ្នាក់ ដែលមានសិស្សទាំងអស់ចំនួន ២៦០ នាក់; ថ្នាក់មធ្យមសិក្សាចំណេះទូទៅ ១០ ថ្នាក់ដែលមានសិស្សចំនួន ៣២៥ នាក់) មធ្យមរៀងរាល់ឆ្នាំមានសិស្សប្រហែល ៦០០ នាក់។ ការបញ្ចូលគ្នាសម្រាប់សាលាទាំង ២ នេះ ធ្វើឱ្យធនធានគ្រប់គ្រងកាន់តែមានភាពងាយស្រួល និងបង្កើនសមត្ថភាពបម្រើខាងសេវាកម្មផងដែរ។
ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau មាន ២៨ ថ្នាក់ និងមានសិស្សចំនួន ៩០៤ នាក់។ ក្នុងនោះ ថ្នាក់អនុវិទ្យាល័យមាន ៨ ថ្នាក់ (២៨១ សិស្ស) នឹងត្រូវបានបង្រៀនក្នុងបរិស្ថានសាលាសំខាន់នៅឃុំ Hoà Bình; កម្រិតមធ្យមសិក្សាចំណេះទូទៅមាន ២០ ថ្នាក់ (៦២៣ សិស្ស) នឹងត្រូវបានរៀបចំឱ្យរៀននៅសាលាសំខាន់ប្រចាំឃុំ Hoà Bình (អន្តរកម្រិតអនុវិទ្យាល័យ និងមធ្យមសិក្សាចំណេះទូទៅ) និងសាខាសង្កាត់ An Xuyên។
«ការរៀបចំសម្រាប់ឆ្នាំសិក្សាដំបូងបន្ទាប់ពីការរួមបញ្ចូលគ្នាត្រូវបានបញ្ចប់។ ទោះបីជានៅតែមានការលំបាកទាក់ទងនឹងការបែងចែកថវិកាសម្រាប់ចំណាយក្នុងការបង្រៀនរវាងបរិស្ថាននៃសាលាសំខាន់ និងសាខាសាលា (ដែលចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីគ្នា) ក៏ដោយ សាលាបានអនុវត្តផែនការរៀបចំបែបវិទ្យាសាស្ត្រយ៉ាងសកម្មផងដែរ។ ចំណុចវិជ្ជមានធំបំផុតគឺដំណោះស្រាយយ៉ាងពេញលេញសម្រាប់ស្ថានភាពនៃការបង្រៀនលើសម៉ោងនៅ ទីតាំងនៃសាលា Bạc Liêu និងការបង្រៀនមិនគ្រប់ម៉ោងទីទាំង Cà Mau នាពេលមុននេះ» លោក Đinh Quốc Trí នាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau បានឱ្យដឹងដូច្នេះ។

ការរួមបញ្ចូលគ្នារវាងវិទ្យាល័យជនជាតិអន្តេវាសិក Bạc Liêu ទៅជាវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau បានរួមចំណែកធ្វើឱ្យការគ្រប់គ្រងកាន់តែមានភាពប្រសើរឡើង និងការប្រើប្រាស់ធនធានវិនិយោគរបស់រដ្ឋប្រកបដោយប្រសិទ្ធភាពទៀតផង។
យោងតាមផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ចាប់ពីឆ្នាំសិក្សា ២០២៧-២០២៨ សាខាសង្កាត់ An Xuyên នឹងបញ្ឈប់ការទទួលសិស្សថ្មីទៀតដែរ។ សាលាសំខាន់នៅឃុំ Hoà Bình នឹងទទួលការចុះឈ្មោះចូលរៀនសម្រាប់សិស្សកម្រិតដំបូង (ថ្នាក់ទី ៦ និងទី ១០)។ ដល់ឆ្នាំសិក្សា ២០២៩-២០៣០ សាលាទាំងមូលនឹងត្រូវបានបង្រួបបង្រួមទៅជាបរិវេណសាលាសំខាន់តែមួយគត់ប្រចាំឃុំ Hoà Bình។
តាមរយៈការរៀបចំឡើងវិញនៃទម្រង់នេះ សាលានឹងបង្កើនធនធានឱ្យបានច្រើនបំផុតទាក់ទងនឹងបុគ្គលិក ថវិកា និងសម្ភារៈ កាត់បន្ថយការចំណាយខាងគ្រប់គ្រងរដ្ឋបាល ប្រើប្រាស់បុគ្គលិកនយោជិត និងទ្រព្យសម្បត្តិសាធារណៈប្រកបដោយប្រសិទ្ធភាព បង្កើតមូលដ្ឋានគ្រឹះសម្រាប់កសាងសាលារៀនសម្រេចតាមស្តង់ដារជាតិ។
សាលានៅតែបន្តលើកកម្ពស់លក្ខណៈពិសេសរបស់ខ្លួនជាសាលាជំនាញដោយឡែក៖ ការរួមបញ្ចូលការអប់រំវប្បធម៌ជាមួយនឹងការអប់រំសីលធម៌ ជំនាញជីវិត ការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ព្រមទាំងពង្រឹងការណែនាំអាជីព អប់រំ STEM/STEAM និង ផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង ការបង្រៀន និងការបណ្តុះបណ្តាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់តំបន់ជនជាតិភាគតិចខេត្ត Cà Mau៕
Nguyễn Quốc

Truyền hình



Xem thêm bình luận