Thứ tư, 7-10-26 15:20:10
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

Báo Cà Mau នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូ កង្ហារ ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

ការប្រណាំងប្រព្រឹត្តទៅយ៉ាងទាក់ទាញ និងស្វាហាប់។

តាំងពីឆ្នាំ២០២៥មក គណៈកម្មការវត្តជ្រុងខ្មែរបានសហការជាមួយសម្ព័ន្ធយុវជនឃុំ រៀបចំការប្រណាំង ក្នុងបរិវេណវត្តជំនួសឱ្យការដែលក្មេងៗបបួលគ្នាទៅប្រណាំងទូកតាមព្រែកប្រឡាយក្នុងរដូវវិស្សមកាល។ ទីលេងកំសាន្តនេះទាំងមានសុវត្ថិភាព ទាំងជួយឱ្យក្មេងៗបានបំពេញចំណង់ចំណូលចិត្តជាមួយកីឡាប្រពៃណីរបស់ជនជាតិខ្លួន។

ឆ្នាំ២០២៦ ពិធីប្រណាំងបានឈានចូលឆ្នាំទី២ ដោយមានទូក ៣៧​ គ្រឿងដែលត្រូវបានច្នៃប្រឌិតដោយផ្ទាល់ដៃរបស់ក្មេងៗ។ «អ្នកប្រណាំងវ័យក្មេង» បានប្រណាំងគ្នាយ៉ាងកក្រើក បង្កើតបានចូលដល់ទីបញ្ចប់យ៉ាងរំភើប។

អាជ្ញាកណ្តាលបញ្ជាការប្រណាំងឱ្យក្រុមទូកផ្តើមប្រណាំងតាមលក្ខន្តិកៈ។

លោក Hữu Sếp អនុប្រធានគណៈកម្មការវត្តជ្រុងខ្មែរ  (Rạch Giồng) បានរៀបរាប់ថា៖ «ការរៀបចំពិធីប្រឡងកីឡាទូកងស្នោរនៅវត្តជាវត្ថុបំណងរបស់យើងខ្ញុំ ដើម្បីបង្កើតទីលានកម្សាន្តមានសុវត្ថិភាព និងល្អប្រសើរជូនក្មួយៗ។ មិនត្រឹមតែបង្កើតភាពសប្បាយរីករាយក្នុងថ្ងៃវិស្សមកាលប៉ុណ្ណោះទេ យើងខ្ញុំក៏ចង់ឱ្យតាមរយៈសកម្មភាពនេះ ក្ដីស្រឡាញ់ចំពោះកីឡាប្រពៃណីរបស់ជនជាតិបានបណ្តុះក្នុងបេះដូងរបស់ក្មេងៗតាំងពីតូច។ នេះក៏ជាឱកាសសម្រាប់យើងខ្ញុំក្នុងការរកឃើញ និងបណ្តុះបណ្តាលកីឡាករទូកងដែលសន្យា ជាអ្នកបន្តវេនមានសក្តានុពលក្នុងការបន្តវេន និងលើកកម្ពស់សម្រស់វប្បធម៌ទូក.ងរបស់វត្តជ្រុងខ្មែរ (Rạch Giồng) នាពេលអនាគត»។

គណៈចាត់តាំងជូនរង្វាន់ដល់ទូកដែលមានស្នាដៃខ្ពស់។

ផ្តើមពីមែកឈើធម្មតាបានក្លាយជាទីលានប្រណាំងដ៏ស្វាហាប់ និងនាំមកនូវភាពសប្បាយរីករាយដ៏មានប្រយោជន៍សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ និយាយរួម និងភូមិជ្រុងខ្មែរ Rạch Giồng និយាយដោយឡែក។ តាមរយៈនោះ ស្មារតីស្រឡាញ់កីឡាជនជាតិបាន និងកំពុងផ្ទេរតគ្នាតាមបែបធម្មជាតិ រស់រវើក ធ្វើឱ្យរដូវវិស្សមកាលរបស់ក្មេងៗទីនេះក្លាយជាមានអត្ថន័យ និងជ្រួតជ្រាបដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ព្រែកទន្លេខេត្ត Cà Mau៕

Đờ Ni - Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។