Thứ tư, 7-10-26 15:20:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

Báo Cà Mau ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ទាខ្វៃ Bắc Kinh តំណាងឱ្យបំណងប្រាថ្នាសម្រាប់ភាពសម្បូរបែប។

ម្ហូបរបស់សហគមន៍ Hoa មានភាពសម្បូរបែបខ្លាំងណាស់។ ជាពិសេសក្នុងអំឡុងពេលនៃការធ្វើចំណាកស្រុក និងការតាំងទីលំនៅរបស់ពួកគេនៅតំបន់ភាគខាងត្បូងយើងនេះ ពួកគេបានបង្កើតមុខម្ហូបពិសេសក្នុងស្រុកជាច្រើន ហើយម្ហូបរបស់ពួកគេក៏មានការវិវឌ្ឍជាសន្សឹមៗ ព្រមទាំងលាយបញ្ចូលគ្នាជាបន្តបន្ទាប់ទាក់ទងនឹងរសជាតិទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ជាច្រើនជំនាន់មកហើយ សហគមន៍ជនជាតិ Hoa បានរក្សាម្ហូបឆ្ងាញ់ៗជាច្រើនដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌ប្រពៃណីរបស់ពួកគេ។

ក្នុងចំណោមនោះ សាច់ជ្រូកចំហុយជាមួយឱសថបុរាណ ដែលចម្អិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗ តំណាងឱ្យភាពរុងរឿង។ ទាខ្វៃ Bắc Kinh តំណាងឱ្យបំណងប្រាថ្នាសម្រាប់ភាពសម្បូរបែប។ និងមីឆាចម្រុះតំណាងឱ្យអាយុយឺនយូរ។ ឬពិចារណាម្ហូបស្ពៃក្តោបស និងសាច់មាន់ចំហុយ ដែលតំណាងឱ្យភាពរុងរឿង និងសំណាងល្អ។ល។

មីឆារបស់ជនជាតិ Hoa សម្រាប់ទទួលភ្ញៀវក្នុងពិធីបុណ្យចម្រើនព្រះជន្ម។

ច្រើនជាងអាហារ ម្ហូប Hoa បង្ហាញពីតម្លៃមនុស្ស និងរឿងរ៉ាវនៃវប្បធម៌ និងជំនឿប្រជាប្រិយ។ ឧទាហរណ៍ ពាក្យសម្រាប់សាច់មាន់ជាភាសា Hoa គឺតំណាងឱ្យពាក្យប្រការដ៏ល្អៗ និងវិបុលភាពដ៏អស្ចារ្យ ដូច្នេះការញ៉ាំម្ហូបដែលធ្វើពីសាច់មាន់មានន័យថា ប្រាថ្នាក្តីសុខ និងសំណាងល្អគ្រប់ប្រការ។ ស្ពៃក្តោបសក្នុងភាសា Hoa ជីវចូវត្រូវបានគេហៅថា "tùa xại" ដែលស្រដៀងនឹងសំឡេង "tùa xái" (ទ្រព្យសម្បត្តិដ៏អស្ចារ្យ) ដូច្នេះម្ហូបដែលធ្វើពីស្ពៃក្តោបសមានអត្ថន័យដ៏ល្អប្រសើរខ្លាំងណាស់។

បទពិសោធន៍ដែលបានរៀនពីប្រទេសដែលមានឧស្សាហកម្មទេសចរណ៍ខ្លាំងបង្ហាញថា ការទាញយកវប្បធម៌ធ្វើម្ហូបគឺជាផ្លូវខ្លីបំផុតក្នុងការលើកកម្ពស់រូបភាព និងប្រជាជននៃតំបន់មួយ។ ម្ហូបមិនត្រឹមតែសម្រាប់អ្នកទេសចរណ៍សប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការជួបប្រទះវប្បធម៌ផងដែរ ជាពិសេសម្ហូបប្រពៃណី។

បណ្តានំប្រពៃណីជាច្រើនប្រភេទរបស់ជនរួមជាតិចិនតំណាងឱ្យសេចក្តីល្អគ្រប់ប្រការ។

ជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់សម្រាប់ពិធីបុណ្យបេតិកភណ្ឌវប្បធម៌ខេត្ត Cà Mau និងពិធីបុណ្យប៉ាល់ឡុងហោះលើកដំបូងឆ្នាំ២០២៦ (ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា) នឹងមានពិព័រណ៍ម្ហូបអាហារ ដែលផ្តល់ឱកាសដើម្បីផ្សព្វផ្សាយម្ហូបឆ្ងាញ់ៗរបស់ Cà Mau រួមទាំងម្ហូបពិសេសៗរបស់សហគមន៍ Hoa ទៀតផង។

ក្នុងរយៈកាលយូរអង្វែង ចាំបាច់ត្រូវសិក្សាពីការសាងសង់ភោជនីយដ្ឋាន កន្លែងសម្រាក ឬតូបលក់អាហារនៅក្នុងតំបន់ទេសចរណ៍ផងដែរ៕

Kiết Tường

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។