Thứ tư, 7-10-26 15:20:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

Báo Cà Mau ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

ក្រុមសិល្បៈ Khmer សម្តែងបម្រើបងប្អូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

“ចំណុចរឹតបន្តឹង” បំពាក់ឈ្មោះមនុស្ស។

សិល្បៈ Khmer កំពុងមានវត្តមានកាន់តែខ្លាំងក្នុងព្រឹត្តិការណ៍នយោបាយ វប្បធម៌ ការទូត ពិធីបុណ្យ និងថ្ងៃឈប់សម្រាករបស់ប្រជាជន Khmer។ រួមជាមួយនឹងការសម្តែងរបាំ ល្ខោនយូកេ ដែលជាទម្រង់សិល្បៈតែមួយគត់របស់ប្រជាជន Khmer Nam Bộ ក៏ត្រូវបានថែរក្សា ហើយកម្មវិធីកំពុងត្រូវបានអភិវឌ្ឍបន្តិចម្តងៗ ដើម្បីបម្រើសាធារណជន។

ក្រុមសិល្បៈ Khmer បច្ចុប្បន្ន បានអភិរក្ស និងបន្តថែរក្សាប្រពៃណីតន្ត្រីចំនួន ៤ ប្រភេទ ​រួមមាន៖ ល្ខោនបាសាក់ ពិណពាទ្យ ភ្លេងស្គរធំ និងតន្ត្រីសម័យ។ កម្មវិធីទាំងនេះមិនត្រឹមតែបម្រើទស្សនិកជនក្នុងខេត្តប៉ុណ្ណោះទេ ថែមទាំងត្រូវបានយកទៅសម្តែងដោះដូរវប្បធម៌ជាច្រើនលើកច្រើនសាទាំងក្នុង និងក្រៅខេត្តផងដែ។រ ដូចជានៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ Việt Nam នៅទីក្រុង Hà Nội តំបន់ប្រវត្តិសាស្ត្រផ្លូវរូងក្រោមដី Củ Chi ជាដើម។ តាមរយៈការសម្តែងទាំងនេះ សិល្បៈ Khmer មានឱកាសកាន់តែច្រើនក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ពីជំហររបស់ខ្លួននៅក្នុងជីវិតវប្បធម៌សហសម័យ។

ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយការសម្តែងដ៏យូរអង្វែងនេះ គឺជាបញ្ហាដ៏ពិបាកមួយខាងប្រភពធនធានមនុស្សដែលមិនទានអាចដោះស្រាយបានផងដែរ។

យោងតាមលោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer តារាសម្តែង និងតន្ត្រីករភាគច្រើនបានចូលមកក្នុងទម្រង់សិល្បៈតាមរយៈទេពកោសល្យ និងការហ្វឹកហាត់ ហើយមិនបានទទួលការបណ្តុះបណ្តាលជាផ្លូវការនៅតាមស្ថាប័នវិជ្ជាជីវៈណាមួយនោះទេ។ ក្រុមនេះបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៦ ថ្នាក់នៅអង្គភាពផ្ទាល់ និងបានបើកវគ្គសិក្សាកម្រិតមធ្យមមួយសម្រាប់ការសម្តែងលើឆាកដើម្បីបង្កើតប្រភពធនធាន។ ទោះជាយ៉ាងណាក៏ដោយ ការបណ្តុះបណ្តាលនៅតែមិនទាន់ឆ្លើយតបតម្រូវការកាន់តែខ្ពស់នៃសកម្មភាពខាងវិស័យសិល្បៈជំនាញនោះឡើយ។

សម្រាប់សិល្បៈ Khmer សិល្បករ សិល្បការិនីទាំងឡាយមិនត្រឹមតែត្រូវការជំនាញខាងសម្តែងប៉ុណ្ណោះទេ ថែមទាំងមានការយល់ដឹងស៊ីជម្រៅអំពីភាសា តន្ត្រី ចលនា រចនាប័ទ្ម និងស្មារតីវប្បធម៌នៃទម្រង់សិល្បៈដែលពួកគេបានជ្រើសរើសផងដែរ។ ដូច្នេះ ការកែលម្អគុណភាពធនធានមនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិរក្ស រួមជាមួយនឹងការអភិវឌ្ឍ។

បើកទ្វារទៅកាន់លំហឌីជីថល

ការអភិវឌ្ឍយ៉ាងសកម្មនៃវេទិកាឌីជីថលកំពុងផ្លាស់ប្តូររបៀបដែលសាធារណជនរីករាយនឹងសិល្បៈ។ YouTube, TikTok និងវេទិកាអនឡាញផ្សេងទៀតផ្តល់ជូននូវកម្មវិធី និងការសម្តែងរាប់មិនអស់ ដោយចាត់ទុកឈុតឆាកសម្តែងតាមបែបប្រពៃណីនៅពីមុខតម្រូវការសម្រាប់ការច្នៃប្រតិដ្ឋដើម្បីទាក់ទាញទស្សនិកជន។

យោងតាមលោក Hữu Trung តម្រូវការកម្សាន្តនាសម័យបច្ចុប្បន្នទាមទារឱ្យកម្មវិធីត្រូវមានការវិនិយោគ ចាប់ពីរូបរាង​កាយវិការរបស់តារាសម្តែង និងការរចនាឆាករហូតដល់រចនាសម្ព័ន្ធទាំងមូលផងដែរ។ ដោយសារធនធានមានកំណត់ ក្រុមល្ខោននេះអាចរៀបចំកម្មវិធីថ្មីបានត្រឹមតែ ២-៣ កម្មវិធី និងសាច់រឿងសម្តែងត្រឹមពី ១-២ ប៉ុណ្ណោះក្នុងមួយឆ្នាំ។

ដើម្បីសម្របខ្លួន ក្រុមនៅតែបន្តរក្សាកម្មវិធីដែលមានស្រាប់របស់ខ្លួន ដោយប្រមូលផ្តុំការសម្តែង និងបន្ថែមផលិតផលថ្មីៗបន្តិចម្តងៗ ក្នុងគោលបំណងបំពេញតម្រូវការកម្សាន្តរបស់ប្រជាជន Khmer និងសាធារណជននៃបណ្តាជនជាតិដទៃទៀត។

ជាពិសេស លំហឌីជីថលត្រូវបានគេរំពឹងថានឹងបើកទ្វារបន្ថែមទៀតសម្រាប់សិល្បៈ Khmer ដើម្បីទៅដល់សាធារណជន។ ការសម្តែងនៅ Cà Mau អាចមានសក្តានុពលទៅដល់ទស្សនិកជននៅក្នុងខេត្ត និងទីក្រុងជាច្រើនដទៃទៀត សូម្បីតែនៅបរទេសក៏ដោយ ប្រសិនបើត្រូវបានឌីជីថល និងចេញផ្សាយនៅលើវេទិកាសមស្រប។

លោក Hữu Trung បានឱ្យដឹង៖ អង្គភាពយើងខ្ញុំសង្ឃឹមថានឹងមានឆាកសម្តែងផ្ទាល់សម្រាប់ក្រុម ដែលជាលំហឆាកបិទជិត ដើម្បីផលិត ថត និងផ្សាយបន្តផ្ទាល់នូវកម្មវិធីសិល្បៈ Khmer។ នេះមិនត្រឹមតែជាដំណោះស្រាយដើម្បីពង្រីកទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើតឱកាសដើម្បីនាំយកសិល្បៈប្រពៃណីឱ្យកាន់តែខិតជិតដល់យុវជនជំនាន់ក្រោយ - ក្រុមសាធារណជនដែលចំណាយពេលច្រើននៅលើវេទិកាអនឡាញផងដែរ។

នៅពេលដែលចង្វាក់ភ្លេងពិណពាទ្យ សម្លេងស្គរដ៏រំពង និងរបាំ Khmer ឬសម្រង់ចេញពីការសម្តែងល្ខោនយូកេ មិនត្រឹមតែបន្លើឡើងលើឆាកប៉ុណ្ណោះទេ ថែមទាំងលេចឡើងក្នុងលំហឌីជីថលទៀតផង សិល្បៈប្រពៃណីនឹងមានផ្លូវមួយទៀតដើម្បីផ្សព្វផ្សាយ។ តាមរយៈនេះ តម្លៃវប្បធម៌ Khmer នឹងត្រូវបានបន្តប្រកបដោយចីរភាព ពីឆាកបច្ចុប្បន្នទៅកាន់ទស្សនិកជននាពេលអនាគតផងដែរ៕

Lam Khánh

 

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។