Thứ năm, 2-4-26 10:19:19
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិដាក់ក្តីសង្ឃឹមលើមហាសន្និបាតបក្ខភាគខេត្ត

Báo Cà Mau ជាមួយការគិតគូរ និងយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer នៅ Cà Mau មួយថ្ងៃកាន់តែមានការលើកកម្ពស់គ្រប់វិស័យ។ បងប្អូនជនរួមជាតិកាន់តែជឿជាក់លើការដឹកនាំរបស់បក្សដែលជាមាគ៌ានៃដំណើរការឆ្ពោះទៅមុខរបស់ប្រទេសជាតិ។

រយៈកាលកន្លងមក អា្សរ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ តំបន់ជនរួមជាតិតែងមានភាពរីកចម្រើនគ្រប់វិស័យ។

ទំនុកចិត្តនោះត្រូវបានបង្កើនផ្តើមពីបណញតាកទ្ធផលគួរឱ្យចាប់អារម្មណ៍នៃអាណត្តិ ២០២០-២០២៥ ។ ចំណុចដែលលេចធ្លោគឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំលើភូមិសាស្ត្រខេត្ត ធ្វើឱ្យផ្លាស់ប្តូរមុខមាត់ជនបទនៅតាមតំបន់ជនរួមជាតិ។ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន និងដំណាក់សុខាភិបាលទទួលបានការវិនិយោគសាងសង់ បណ្តាទម្រង់ផលិតដែលមានប្រសិទ្ធភាពត្រូវបានពង្រីកសុះសាយ ជួយរាប់ពាន់គ្រួសារបានរួចចាកក្រចីរភាព...។

ប៉ុន្មានថ្ងៃនេះ បងប្អូនជនរួមជាតិ Khmer គ្រប់ភូមិស្រុក កំពុងរួមក្តីសប្បាយជាមួយបងប្អូនប្រជាជនទូទាំងខេត្តទន្ទឹងរង់ចាំមហាសន្និបាតបក្ខភាគខេត្តលើកទី១ អាណត្តិ ២០២៥-២០៣០ ដោយសង្ឃឹមថា មហាសន្និបាតនឹងដាក់ចេញយ៉ាងមុតមាំ បន្តនាំមកនូវការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយដល់តំបន់ជនជាតិភាគតិច រួមកម្លាំងកសាងមាតុភូមិ Cà Mau ឱ្យកាន់តែរីកចម្រើន និងសម្បូររុងរឿង។

លោក Lý Hoàng Anh ជាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិ Khmer ឃុំ Khánh Hưng រំភើបរីករាយឱ្យដឹង៖ “ក្នុងអាណត្តិកន្លង មហាសន្និបាតបក្ខភាគខេត្តលើកនេះ នឹងបន្តយកចិត្តទុកដាក់ ព្រមទាំងមានគោលនយោបាយអាទិភាពច្រើនថែមទៀត ជាពិសេសការជំនួយឧបត្ថម្ភខាងដើមទុន និងបច្ចេកវិទ្យាសម្រាប់បងប្អូនផ្លាស់ប្តូរទម្រង់ផលិត បង្ការគ្រោះប្រែប្រួលនៃអាកាសធាតុ ដើម្បីឈានឡើងធ្វើមាន”។

នៅតាមបណ្តាវត្ត khmer ទាំងឡាយតែងបន្តសកម្មភាពបង្រៀនអក្សរ khmer ឱកាសវិស្សមកាលជារៀងរាល់ឆ្នាំ រួមចំណែកអភិរក្សនូវភាសា និងអក្សរសាស្ត្រជាតិ។

ទន្ទឹមជាមួយ​ជីវភាព​ជា​សម្ភារៈ ការ​អភិរក្ស ​និង​ពង្រីក​អត្តសញ្ញាណ​វប្បធម៌​ជាតិ​គឺ​ជា​បំណង​ប្រាថ្នា​ដ៏ចាំបាច់ខ្លាំងណាស់ដែររបស់​បងប្អូនជនរួមជាតិ។ ក្នុងនោះ បណ្តាវត្តកាន់ព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer គឺជាមជ្ឈមណ្ឌលវប្បធម៌ អប់រំសហគមន៍តាំងពីយូរយារណាស់មកហើយដែរ។ ព្រះតេជគុណ Dương Lượng ចៅអធិការវត្តអណ្តូងចេក (Đìa Chuối) ឃុំ Vĩnh My បានសម្តែងនូវក្តីសង្ឃឹមថា បក្ខភាគខេត្ត និងរដ្ឋអំណាចអាណត្តិថ្មីនឹងបន្តយកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់វត្ត Khmer ទាំងឡាយពង្រីកនូវតួនាទីរបស់ខ្លួនក្នុងការបង្រៀនអក្សរ Khmer ព្រមទាំងលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណី និងពិធីបុណ្យទានផ្សេងៗរបស់ Khmer។

ដើម្បីរាល់គោលការណែនាំ និងគោលនយោបាយបានស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងការរស់នៅរបស់បងប្អូនជនរួមជាតិ កិច្ចការងាររបស់កម្មាភិបាលគឺជាកត្តាដ៏សំខាន់ខ្លាំងណាស់។ ដូច្នេះហើយ ជនរួមជាតិ Khmer តែងដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា អង្គសន្និបាតនឹងជ្រើសរើសកម្មាភិបាលជនជាតិភាគតិចឱ្យបានច្រើនបន្ថែមទៀតដែលជាអ្នកមានសីលធម៌ គុណសម្បត្តិ និងចំណេះដឹងគ្រាប់គ្រាន់ និងភារកិច្ចទទួលខុសត្រូវតាមបណ្តាស្ថាប័នថ្នាក់ដឹកនាំរបស់ខេត្ត និងភូមិភាគ។ កងជួរកម្មាភិបាលទាំងឡាយគឺជាស្ពានដ៏រឹងមាំ សម្រាប់នាំយកនូវគោលនយោបាយរបស់បក្ស និងរដ្ឋជូនបងប្អូនប្រជាជន ព្រមទាំងឆ្លុះបញ្ចាំងពីគំនិត និងក្តីសង្ឃឹមប្រាថ្នារបស់មាមីងបងប្អូន។

ជនរួមជាតិ Khmer តែងសង្ឃឹមថាខេត្តនឹងបន្តមានច្រើនគោលនយោបាយឧបត្ថម្ភថែមទៀតសម្រាប់ជំនួយមាមីងបងប្អូនផ្លាស់ប្តូរទម្រង់ផលិតមានប្រសិទ្ធភាព ឈានឡើងធ្វើមាននៅលើទឹកដីភូមិកំណើត។

រាល់ក្តីសង្ឃឹមរបស់បងប្អូនជនរួមជាតិ Khmer នៅ Cà Mau មិនត្រឹមតែប្រាថ្នាចង់បានជីវិតរស់នៅល្អប្រសើរ និងសុភមង្គលប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវទឹកចិត្តដ៏ស្មោះស្ម័គ្រលើការដឹកនាំរបស់បក្ស និងរដ្ឋ ព្រមទាំងស្មារតីទទួលខុសត្រូវរួមកម្លាំងកសាងខេត្ត Cà Mau ឱ្យកាន់តែមានការអភិវឌ្ឍន៍ឆាប់រហ័ស និងនិរន្តរភាព៕

Đờ Ni - Danh Điệp

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។