Thứ năm, 2-4-26 08:48:41
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កម្មវិធីគោលដៅអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច ដំណាក់កាលទី១ សម្រេចបានប្រសិទ្ធភាព

Báo Cà Mau យោងតាមការវាយតម្លៃរបស់លោកស្រី Nguyễn Thu Tư ប្រធានមន្ទីរជនជាតិ និងសាសនា ការអនុវត្ត និងការរៀបចំកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ សម្រាប់ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១៖ ពីឆ្នាំ ២០២១-២០២៥ (កម្មវិធី) លើភូមិសាស្ត្រខេត្ត រហូតមកទល់ពេលនេះ សម្រេចបានប្រសិទ្ធភាព។ បណ្តាគម្រោង និងអនុគម្រោងការមួយចំនួនដែលមានឥទ្ធិពលខ្លាំង និងប៉ះពាល់ដោយផ្ទាល់ដល់ជនរួមជាតិភាគតិច និងតំបន់ជនជាតិភាគតិច ក៏ត្រូវបានខេត្តផ្ដល់អាទិភាពលើធនធាន ដើម្បីអនុវត្ត (ជិត៧៥%នៃទុនសរុបរបស់កម្មវិធីទាំងមូល) ដែលបានបង្ហាញពីប្រសិទ្ធភាពជាវិជ្ជមាន ហើយអត្រានៃការចែកចាយដើមទុនប្រចាំឆ្នាំ សុទ្ធតែសម្រេចបានលើសពី៩០%។

គោលនយោបាយឧបត្ថម្ភពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចបានបង្កលក្ខណៈសម្រាប់បងប្អូនប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ក្នុងបណ្តាខែដែលនៅសល់នៃឆ្នាំ ២០២៥ ខេត្តនឹងផ្ដោតលើការយកចិត្តទុកដាក់ ខិតខំសម្រេចឱ្យបាន១០០%នូវគោលដៅ និងផែនការបើកដើមទុន។ ប្រញាប់ប្រញាល់បង្កើនល្បឿននៃសំណង់ និងគម្រោងដែលកំពុងដំណើរការ។ ធានាគោលនយោបាយឧបត្ថម្ភបានទៅដល់មុខសញ្ញាត្រឹមត្រូវ ទាន់ពេលវេលា និងបង្ហាញពីប្រសិទ្ធភាពជាក់ស្ដែង។

លោកស្រី Nguyễn Thu Tư បានបន្ថែមថា៖ "ជាមួយនឹងភារកិច្ចដែលបានបែងចែកជាអង្គភាពដឹកនាំគ្រប់គ្រងកម្មវិធី មន្ទីរជនជាតិ និងសាសនា តែងតាមដាន និងជំរុញវឌ្ឍនភាពជានិច្ច។ បង្កើតក្រុមការងារចុះទៅមូលដ្ឋានជាក់ស្ដែងតាមតំបន់មានការលំបាកខ្លាំង ដើម្បីក្ដាប់ស្ថានការណ៍ ណែនាំ និងដោះស្រាយរាល់ការលំបាក ជាប់ជំពាក់ដែលកើតឡើងឱ្យបានទាន់ពេល ក៏ដូចជាការបូកសរុបធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីពិនិត្យ និងចង្អុលការណែនាំចំពោះបញ្ហាដែលលើសពីសមត្ថកិច្ច។ យោងលើមូលដ្ឋាននេះ ត្រូវមានភាពម្ចាស់ការក្នុងកិច្ចសហការជាមួយ មន្ទីរ ស្ថាប័ន និងមូលដ្ឋាននានាឱ្យបានឆាប់រហ័ស និងខ្លាំងក្លាថែមទៀតក្នុងការរៀបចំអនុវត្តគម្រោង និងអនុគម្រោងការ ព្រមទាំងខ្លឹមសារផ្សេងៗដែលស្ថិត ក្រោមកម្មវិធីរបស់ខេត្ត ដើម្បីឆ្ពោះទៅសម្រេចនូវគោលដៅ និងភារកិច្ចរបស់កម្មវិធីតាមផែនការដែលបានដាក់ចេញដល់ចុងឆ្នាំ ២០២៥"។

ម្យ៉ាងវិញទៀត ប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានក្រើនរំឭក និងបង្គាប់ជាទូទៅយ៉ាងច្រើនលើកចំពោះកម្មវិធីគោលដៅជាតិទាំងបីរបស់ខេត្ត ដោយក្នុងនោះបានតម្រូវឱ្យប្រធានមន្ទីរ គណៈផ្នែក ស្ថាប័នថ្នាក់ខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ ចង្អុលបង្ហាញ រៀបចំអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់ ខ្លាំងក្លា ស្រុះគ្នា ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយផ្សេងៗស្ដីពីការបង្កើនល្បឿនអនុវត្ត ខិតខំចែកចាយប្រភពដើមទុនតាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រី។

ប្រគល់ភារកិច្ចឱ្យមន្ទីរហិរញ្ញវត្ថុ (អង្គភាពប្រចាំការនៃកម្មវិធីគោលដៅជាតិ) ចាត់តាំងកម្មាភិបាលទទួលខុសត្រូវក្នុងការណែនាំ ជំរុញបណ្ដាស្ថាប័ន និងមូលដ្ឋានធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការបើកដើមទុនប្រចាំសប្ដាហ៍ទៅក្នុងតារាងតាមដានវឌ្ឍនភាពនៃការប្រឡងប្រណាំង (តាមប្រព័ន្ធអេឡិចត្រូនិក) ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិ។ យោងតាមនោះ ធ្វើជាសេនាធិការជូនប្រធានគណៈកម្មាធិការប្រជាជនខេត្តក្នុងការរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងាររៀងរាល់ពីរសប្ដាហ៍ម្ដងជាមួយ អង្គភាព ម្ចាស់វិនិយោគដែលមានអត្រាបើកដើមទុនទាប ឬមានការលំបាក ជាប់ជំពាក់ត្រូវការដោះស្រាយជាបន្ទាន់។

ការផ្សព្វផ្សាយរាល់ខ្លឹមសាររបស់កម្មវិធីត្រូវបានសមាគម និងអង្គការនានាជំរុញយ៉ាងខ្លាំងក្លា ដើម្បីប្រជាជនយល់ច្បាស់ និងអនុវត្ត។

លោកស្រី Nguyễn Thu Tư បានបន្ថែមទៀតថា ក្រៅពីការប្ដេជ្ញាចិត្តសម្រាប់ផ្នែកខាងនយោបាយ និងការអនុវត្តភារកិច្ច និងដំណោះស្រាយស្រុះគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី ខេត្ត Cà Mau បានស្នើមជ្ឈិមពិនិត្យដំឡើងកម្រិតឧបត្ថម្ភថវិកាចំពោះគោលនយោបាយស្ដីពីដីធ្លីលំនៅឋាន ផ្ទះសម្បែង ដីផលិតកម្ម ការផ្លាស់ប្ដូរមុខរបរ ទឹកស្អាតប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឱ្យសមស្របនឹងអត្រាវិនិយោគជាក់ស្ដែងនៅតំបន់ជនរួមជាតិភាគតិច។បន្ថែមធនធានដើម្បីឧបត្ថម្ភដល់មូលដ្ឋានក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (គ្រោះរាំងស្ងួត ការជ្រាបជាតិប្រៃ ការស្រុតបាក់ដីតាមមាត់ព្រែក និងឆ្នេរសមុទ្រ) ភ្ជាប់ជាមួយនឹងការអភិវឌ្ឍជីវភាពរស់នៅ និងលំនឹងអាសយជននៅតំបន់ជនរួមជាតិភាគតិច។បង្កើនការបែងចែកអំណាច និងការប្រគល់សិទ្ធិឱ្យកាន់តែច្បាស់លាស់ដើម្បីឱ្យមូលដ្ឋានមានភាពម្ចាស់ការ និងបត់បែនជាងមុនក្នុងការរៀបចំអនុវត្ត និងដោះស្រាយបញ្ហាដែលកើតឡើងឱ្យបានទាន់ពេលវេលា។ ពិនិត្យ និងចេញយន្តការអនុញ្ញាតឱ្យមានការកែសម្រួលទុនប្រកបដោយភាពបត់បែនរវាងគម្រោង និងអនុគម្រោងការ ព្រមទាំងខ្លឹមសារផ្សេងៗរបស់កម្មវិធី ដើម្បីដោះស្រាយស្ថានភាពនៃការបែងចែកទុនមិនសមស្របនឹងតម្រូវការ (មានខ្លឹមសារត្រូវការទុនច្រើន ប៉ុន្តែតម្រូវការតិចនិងផ្ទុយមកវិញ) ធានាបាននូវការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលនឹងតម្រូវការចាំបាច់របស់ជនរួមជាតិ។

"ក្នុងទិសដៅរយៈពេលយូរ ខេត្តក៏បានស្នើមជ្ឈិមពិនិត្យស្រាវជ្រាវ និងលើកកម្មវិធីដំណាក់កាលទី២ (២០២៦-២០៣០) តាមទិសដៅផ្ដោតធនធានលើគម្រោងការ និងអនុគម្រោង ឧបត្ថម្ភដោយផ្ទាល់ដល់តំបន់ជនរួមជាតិភាគតិច និងបុគ្គលជាអ្នកទទួលផល ជាជនរួមជាតិភាគតិច។ ផ្ដល់អាទិភាពដល់ជីវភាពរស់នៅ បង្កើតការងារ ដីធ្លីលំនៅឋាន ផ្ទះសម្បែង ទឹកស្អាតប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ភ្ជាប់នឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ កាត់បន្ថយជាបណ្ដើរៗនូវខ្លឹមសារដែលមានលក្ខណៈជាការស្រាវជ្រាវ និងដោយប្រយោល ដើម្បីធនធានទៅដល់ប្រជាជនបានលឿន និងជាក់ស្ដែងជាងមុន។ ដោយការប្ដេជ្ញាចិត្តផ្នែកនយោបាយខ្ពស់ ការយកចិត្តទុកដាក់ពីមជ្ឈិម និងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធទាំងមូល ខេត្តជឿជាក់ថាកម្មវិធីនឹងសម្រេចបាននូវគោលដៅដំណាក់កាលទី១ បង្កើតជាមូលដ្ឋានដ៏ល្អប្រសើរដើម្បីឆ្ពោះទៅដំណាក់កាលទី២ ដោយលទ្ធផលគ្រប់ជ្រុងជ្រោយ និងស្ថេរភាពជាង" លោកស្រី Nguyễn Thu Tư បានមានប្រសាសន៍៕

Quỳnh Anh

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។