Thứ năm, 2-4-26 08:55:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខិតខំសម្រេចល្បឿននៃកម្មវិធីគោលដៅសម្រាប់តំបន់ជនជាតិភាគតិច

Báo Cà Mau មកទល់ពេលនេះ កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១៖ ២០២១-២០២៥ (កម្មវិធី) ខេត្តបានដោះស្រាយថវិកាចំនួន ៣០០.២៤៦ លានដុង ដោយឡែកក្នុងឆ្នាំ ២០២៥ ដោះស្រាយបានចំនួន ៦១.៥៨១ លានដុង។

ក្នុងការអនុវត្តកម្មវិធី មកទល់ពេលនេះ ខេត្តបានឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅជូនបាន ១.៤៤២ គ្រួសារ។

តាមរយៈការអនុវត្តពេញលេញទាំង ១០ គម្រោង ១០/១៤ អនុគម្រោង និងខ្លឹមសារសមាសភាគចំនួន ៣១/៣៦ ស្ថិតក្រោមកម្មវិធីនេះ បណ្តាមូលដ្ឋានក្នុងតំបន់ជនជាតិភាគតិចរបស់ខេត្តបានផ្តល់ការឧបត្ថម្ភដីធ្លី លំនៅឋាន ផ្ទះសម្បែង ការងារធ្វើ និងទឹកស្អាតសម្រាប់ប្រើប្រាស់ជូន ៣.៩៥៥ គ្រួសារ (ក្នុងនោះឧបត្ថម្ភផ្ទះនៅ ១.៤៤២ គ្រួសារ រួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់គម្រោងនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើភូមិភាគ។ សម្រេចជាមូលដ្ឋាននូវការរៀបចំលំនឹងអាសយជនតាមទម្រង់កន្លែងនឹងនរសម្រាប់ ១៨៥ គ្រួសារ។

ផ្សព្វផ្សាយ និងឧបត្ថម្ភគម្រោងអភិវឌ្ឍន៍ការបង្កបង្កើនផល ១២៨ គម្រោង ពហុមុខរបរចិញ្ចឹមជីវភាពសហគមន៍ (បច្ចុប្បន្នមាន ១០២ គម្រោងបានស​ម្រេចជាស្ថាពរ) ដោយមានការចូលរួមពីគ្រួសារប្រមាណជាង ១.៣០០ គ្រួសារ។ កសាងទម្រង់បង្កើតអាជីវកម្ម និងផ្តើមអាជីពសម្រេចបានចំនួន ៤/៦ នៅលើភូមិភាគ ៥ ឃុំ តំបន់៣។ បានឧបត្ថម្ភការវិនិយោគសាងសង់សំណង់ថ្មី ១៤១ កន្លែង កែជួសជុល ១៦៧ សំណង់ដែលមានទីតាំងស្ថិតនៅលើភូមិ និងឃុំជួបលំបាកពិសេសជាដើម។

កម្មវិធីនេះបានរួមចំណែកបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារសម្រាប់ពលករជនបទ។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនា មានប្រសាសន៍ថា៖ “ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ការរៀបចំអនុវត្តកម្មវិធីនេះរបស់ខេត្តក៏បានជួបប្រទះការលំបាកជាច្រើន កំពុងបានជំនះ ដូចជាវឌ្ឍនភាពនៃការអនុវត្តគម្រោង អនុគម្រោង និងខ្លឹមសារសមាសភាគនៅមានភាពយឺតយ៉ាវ អត្រានៃការចាត់ចែងប្រភពប្រាក់ទុនមិនទាន់សម្រេចបានតាមសំណូមពរ ជាពិសេសគឺទុនវិនិយោគ។ ផែនការទុនវិនិយោគសម្រាប់ឆ្នាំ ២០២៥ បានបែងចែកយឺតយ៉ាវ (ខែឧសភា ២០២៥) លុះដល់ពេលអនុវត្តការរួមបញ្ចូលអង្គភាព នីតិវិធីនៃការប្រគល់ និងផ្តល់ឡើងវិញនូវ លេខកូដទំនាក់ទំនងថវិកា កែសម្រួលសំណុំរឿងពាក់ព័ន្ធ។ល។ បានជះឥទ្ធិពលខ្លាំងដល់វឌ្ឍនភាពនៃការចែកចាយថវិកា”។

ទន្ទឹមនឹងនោះ ការអនុវត្តគោលនយោបាយបានជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរបស់ជនរួមជាតិភាគតិច ដូចជាការឧបត្ថម្ភដីលំនៅឋាន ដីបង្កបង្កើនផល ជួបប្រទះសម្ពាធខ្លាំង ដោយសារមូលនិធិដីធ្លីដែលមិនមាននៅសល់។ គោលនយោបាយឧបត្ថម្ភប្តូរមុខរបរជំនួសឱ្យដីបង្កបង្កើនផលមានកម្រិតនៃការឧបត្ថម្ភទាប (ច្រើនបំផុត១០ លានដុងសម្រាប់មួយគ្រួសារ) ពិបាកផ្លាស់ប្តូរឱ្យមានស្ថេរភាព។

ការពិនិត្យអង្កេតនៅមានភាពខ្វះខាត៖ ទិន្នន័យប្រមូលច្រើន រាយប៉ាយជាច្រើនទីតាំងក្នុងពេលរបបរាយការណ៍មិនទាន់ស្រុះស្រួលគ្នា ជះឥទ្ធិពលដល់គុណភាពនៃការបូកសរុបនិងចង្អុលការណែនាំ។ មជ្ឈិមមិនទាន់ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្មវិធីនៅឡើយទេ មូលដ្ឋានមិនទាន់មានលក្ខណៈអនុវត្តដំណោះស្រាយខាងឌីជីថល។ កងជួរកម្មាភិបាលអនុវត្តកម្មវិធីប្រចាំមូលដ្ឋាននៅមានចំនួនតិច ភាគច្រើនធ្វើការក្រៅម៉ោងគ្មានបទពិសោធន៍។ ខណៈដែលចំណុចចាប់ផ្តើមនៃតំបន់ជនជាតិភាគតិចមានកម្រិតទាប តែងរងឥទ្ធិពលអវិជ្ជមានពីគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ កាន់តែធ្វើឱ្យការអនុវត្តពិបាកជាង។

ការងារព័ត៌មាន និងការផ្សព្វផ្សាយអំពីកម្មវិធីបានអនុវត្តមានប្រសិទ្ធភាពដោយសមាគម និងអង្គការនានា ដើម្បីមុខសញ្ញាទទួលអត្ថប្រយោជន៍យល់ច្បាស់អំពីគោលនយោបាយ។

ក៏យោងតាមលោកស្រី Nguyễn Thu Tư ផងដែរ ទោះជាជួបប្រទះការជាប់ជំពាក់ជាច្រើនក៏ដោយ ការអនុវត្តកម្មវិធីនេះនៅក្នុងខេត្តតែងធានាបាននូវខ្លឹមសារសម្រាប់ការដឹកនាំ និងចង្អុលការរបស់មជ្ឈិម។ ខេត្តបានចេញផ្សាយគ្រប់គ្រាន់នូវផែនការ និងសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចអនុវត្តកម្មវិធីដំណាក់កាល ២០២១-២០២៥។  ប្រគល់មន្ទីរវិស័យធ្វើអាធិបតីតាមគម្រោង អនុគម្រោងនីមួយៗ។ ភូមិភាគរៀបចំការអនុវត្តផ្ទាល់ដល់តំបន់ជនជាតិភាគតិច។ វិស័យជំនាញផ្សេងៗបានសហការជាមួយគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ សម្រាប់ក្នុងការត្រួតពិនិត្យមុខសញ្ញា​រៀបចំបញ្ជីសំណង់ ហ្វឹកហ្វឺន និងការណែនាំបច្ចេកទេស។

លោកស្រី Nguyễn Thu Tư បានសង្កត់ធ្ងន់ថា៖ “ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត មន្ទីរជនជាតិ និងសាសនាបានប្រគល់ជាស្ថាប័នអចិន្ត្រៃយ៍ ទទួលខុសត្រូវលើការបូកសរុប ផ្តល់យោបល់ ជំរុញស៊ើបអង្កេតការអនុវត្តកម្មវិធីទូទាំងខេត្ត។ មូលដ្ឋានច្ចាប់ទាក់ទិននឹងកម្មវិធីត្រូវបានសុក្រឹត ឯកភាព ដោយបានកំណែទម្រង់នូវចំណុចជាប់ជំពាក់មុននេះមួយចំនួនជាលំដាប់ ជួយឱ្យភាគមានក្របខ័ណ្ឌច្បាប់ស៊ីសង្វាក់សម្រាប់អនុវត្ត។ ខេត្តបានបែងចែកអំណាចកាន់តែខ្លាំងសម្រាប់ភូមិភាគ ពង្រីក ជ្រើសរើសទម្រង់ផ្សព្វផ្សាយអនុវត្តសមស្របជាមួយតំបន់ជនជាតិភាគតិច។ ខិតខំសម្រេចតាមផែនការដែលបានដាក់ចេញ”។

Quỳnh Anh

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។