Thứ năm, 2-4-26 08:52:10
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

យកចិត្តទុកដាក់អភិវឌ្ឍន៍បក្ខជនជាជនជាតិភាគតិច

Báo Cà Mau បណ្តាបក្ខភាគដែលស្ថិតក្រោមការគ្រប់គ្រងនៃគណៈកម្មាធិការបក្សខេត្ត កំពុងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់អង្គភាពខ្លួន ដោយប្តេជ្ញាគោលនយោបាយខ្ពស់បំផុតក្នុងឆ្នាំដំបូងនៃអាណត្តិ ២០២៥-២០៣០។ ជាភារកិច្ចការដ៏សំខាន់មួយដែលត្រូវបានកំណត់ដោយគណៈកម្មាធិការបក្សទាំង ៦៨ ឃុំ សង្កាត់ និងអង្គភាព គឺការបន្តកសាងបក្សឱ្យស្អាតស្អំ និងរឹងមាំដែលជាស្នូលសម្រាប់ការអភិវឌ្ឍបក្ខជន រួមទាំងបក្ខជនជាជនជាតិភាគតិច។

សាខាបក្សនៃកងយោងធាសង្កាត់ Hiệp Thành ខេត្ត Cà Mau ចាត់តាំងពិធីបញ្ចូលសមាជិកបក្សសល់ Sơn Minh Trí  (ជនជាតិ Khmer ) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

បក្ខភាគសង្កាត់ Hiệp Thành មានបក្ខជនចំនួន ៦៨០ រូប ក្នុងនោះមាន ១១៣ បក្ខជនជាជនជាតិភាគតិច ដោយមានទាំងអស់ ៥ ជនជាតិ រួមមានដូចជា៖ Khmer, Hoa, Cơ Ho, Tày, Nùng។ សមមិត្ត Nguyễn Chí Trung ប្រធានគណៈកម្មាធិការកសាងបក្ស គណៈកម្មាធិការបក្សសង្កាត់​បានឱ្យដឹង៖ សង្កាត់បានបញ្ជាក់នូវតួនាទីដ៏សំខាន់នៃការអភិវឌ្ឍបក្ខជនក្នុងដំណើរការកសាងបក្ស ដូច្នេះហើយតែងមានការយកចិត្តទុកដាក់បង្កើតប្រភព និងអភិវឌ្ឈន៍អភិជន រួមទាំងមហាជនឥស្សរជនទាំងឡាយដែលជាជនជនជាតិក្នុភាគតិចលើភូមិសាស្ត្រ។

ជាភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន បក្ខភាគឃុំ Khánh Hưng មានបក្ខជនចំនួន ២៦ រូបជាជនជាតិភាគតិច ដែលភាគច្រើនជា Khmer មាន ២២ បក្ខជន។ ចំណែកដទៃទៀតជាជនជាតិ Chăm, Mường និង Hoa។ គិតមកទល់ថ្ងៃទី១ កក្កដាគណៈកម្មាធិការបក្សឃុំបានសម្រេចគោលដៅអភិវឌ្ឍន៍បក្ខជនឆ្នាំ២០២៥ ដោយមានបុគ្គលឆ្នើមចំនួន ២០ រូបចូលរួមក្នុងជួរបក្ស ក្នុងនោះមានបក្ខជន ជាជនជាតិភាគតិច ១ ផងដែរ។

កិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥របស់សាខាបកភូមិ Trúc Thuật B ឃុំ Khánh Hưng។

នៅភូមិ Kinh Đứng  B ឃុំ Khánh Hưng មានប្រជាជនប្រមាណ ៥៧%ដែលជាជនរួមជាតិ Khmer សាខាបក្សភូមិមានបក្ខជនជនជាតិភាគតិច ៨/១១ រូប រួមមានទាំងលេខាបក្សផងដែរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនជនរួមជាតិភាគតិចនៅទីនេះតែងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សមមិត្ត Phạm Văn Bạch លេខាបក្សភូមិ Kinh Đứng B បានឱ្យដឹង៖ “បងប្អូនជនជាតិភាគតិចនៅភូមិបានអនុវត្តល្អតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់រដ្ឋ។ ជាពិសេស បក្ខជនជាជនជាតិភាគតិចបានពង្រីកតួនាទីឈានមុខ​ មិនត្រឹមតែគំរូក្នុងការអនុវត្តយ៉ាងសកម្មការផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងចលនាមាមីងបងប្អូនអនុវត្តគោលកាណ៍ណែនាំ​និងគោលនយោបាយបក្ស អាស្រ័យដូច្នេះហើយទើបនាំមកនូវប្រសិទ្ធភាពជាក់ស្តែងលើកគ្រប់វិស័យនៅភូមិភាគ”។

ទោះបីជាសម្រេចគោលដៅអភិវឌ្ឍន៍បក្ខជន តែគណៈកម្មាធិការបក្សឃុំ Khánh Hưng ក៏នូវតែបន្តដឹកនាំនិងចង្អុលការណែនាំ ៤៥ សាខាបក្សដែលស្ថិតក្រោមការគ្រប់គ្រងនិងបន្តការយកចិត្តទុកដាក់ចំពោះសកម្មភាពទាំងនេះសម្រាប់ក្នុងខែបន្តទៀតនៃឆ្នាំ២០២៥។ សមមិត្ត Nguyễn Vĩnh Thành អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស មានប្រសាសន៍ថា៖ “សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគឃុំលើកទី១ អាណត្តិ ២០២៥-២០៣០ ​បានដាក់ចេញ ១៥ គម្រោមការដ៏សំខាន់ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍បក្ខជនសម្រេចចាប់ពី ៣% ឡើងទៅប្រៀបជាមួយចំនួនបក្ខជនរបស់បក្ខភាគ។ ខណៈពេលកសាងគម្រោងនេះ យើងខ្ញុំក៏បានគគិតគូ​និង និងយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍបក្ខជនក្នុងជនរួមជាតិភាគតិចលើភូមិសាស្ត្រឃុំ”។

សមមិត្ត Nguyễn Vĩnh Thành អនុលេខាប្រចាំការបក្ខភាគឃុំ Khánh Hưng ផ្តល់កាតបក្ខជន (ទម្រង់ថ្មី) ជូនបក្ខជនទាំងឡាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

ការយកចិត្តទុកដាក់អភិវឌ្ឍន៍បក្ខជនជាជនជាតិភាគតិច មិនត្រឹមជាភារកិច្ចកសាងបក្ខជនប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយដ៏សំខាន់សម្រាប់ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ លើកកម្ពស់តួនាទីជាស្នូលនយោបាយរបស់អង្គការចាត់តាំងបក្សនៅតាមតំបន់ជនជាតិ ផ្តើមពីនោះ ក៏ជំរុញខ្លាំងខ្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាលំនឹងសន្តិសុខនយោបាយ និងសណ្តាបធ្នាប់ទូទាំងសង្គមនៅមូលដ្ឋាន៕

Nguyễn Quốc

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។