Thứ hai, 19-1-26 04:49:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តើមអាជីព ដើម្បីកាត់បន្ថយក្រចីរភាព

Báo Cà Mau បញ្ជាក់ច្បាស់ការផ្តើមអាជីពគឺជាភារកិច្ចដ៏សំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច ដោយច្រើនវិធីដែលអាចបត់បែនបាន ឃុំ Ngọc Chánh ស្រុក Đầm Dơi ក៏បានយកចិត្តទុកដាក់ និងលើកកំពស់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិជាបណ្តើរៗផងដែរ។

ទូទាំងឃុំមាន២.៤៥៩គ្រួសារ ក្នុងនោះមានគ្រួសារជនរួមជាតិ Khmer មានចំនួន ១៨៥គ្រួសារ គ្រួសារក្រីក្រ១៤៤គ្រួសារ និងគ្រួសារក្បែរបន្ទាត់ក្រ៩៦គ្រួសារ។

ចុងឆ្នាំ២០២៣ ឃុំបានបើកថ្នាក់បណ្តុះបណ្តាលខាងវិជ្ជាជីវៈជនបទបានចំនួន៤ថ្នាក់។ ឆ្នាំនេះ ឃុំកំពុងផ្សព្វផ្សាយអនុវត្ត បើកថែម៥ថ្នាក់ទៀតសម្រាប់ខាងចិញ្ចឹមបសុពេទ្យ ជលផល និងមុខរបរការងារសម្រាប់បងប្អូននារី។ រាល់ថ្នាក់នីមួយៗមានសិក្ខាកាមចូលរួមប្រមាណ៣៥រូប ដោយចំណាយទឹកប្រាក់ប្រមាណជាង១០០លានដុង។ នេះជាបណ្តាថ្នាក់បណ្តុះបណ្តាលខាងវិជ្ជាជីវៈជនបទសម្រាប់គ្រួសារក្បែរបន្ទាត់ក្រ និងគ្រួសារក្រលើភូមិសាស្ត្រឃុំទាំងមូល។ បន្ទាប់ពីបញ្ចប់ថ្នាក់បណ្តុះបណ្តាល គ្រួសារទាំងឡាយដែលស្ថិតក្នុងក្រោបខណ្ឌទាំងនេះនឹងទទួលបានការឧបត្ថម្ភពូជសត្វចិញ្ចឹម ឬឧបករផ្សេងៗសម្រាប់អនុវត្តដើម្បីកើនប្រភពប្រាក់ចំណូលរៀងៗខ្លួន។

ដោយអនុវត្តចំណេះដឹងដែលខ្លួនក្តាប់បានពីថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈជនបទ ក៏ជួយគ្រួសារបង Bé មានឱកាសបង្កើនប្រភពប្រាក់ចំណូលផងដែរ។

គ្រួសារលោក Kim Văn Bé នៅភូមិ Tân Hùng ជាគ្រួសារក្រជាយូរឆ្នាំមកហើយ។ កាលពីមុនជីវភាពជួបលំបាកដោយសារគ្មានមុខរបរការងារធ្វើនឹងនរចំណូលជាប្រចាំគឺពឹង លើតែរបរស៊ីឈ្នួលប៉ុណ្ណោះ។ ថ្វីត្បិតគ្រួសារមានដី៥កុង តែប្តីប្រពន្ធបងគិតតែពីការចិញ្ចឹមបង្គា ក្តាម ប្រាក់ចំណូលក៏មិនខ្ពស់ណាស់ណាដែរ ដោយខ្លួនមិនចេះអនុវត្តបន្ថែមនូវទម្រង់ណាផ្សេងសម្រាប់ផ្ទៃដីរួមដើម្បីកើនប្រភពប្រាក់ចំណូល។ អាស្រ័យស្មារ តីខិតខំតស៊ូឈានឡើងដោយកម្លាំងខ្លួនឯង បង Bé ក៏បានចុះឈ្មោះចូលរួមថ្នាក់បណ្តុះបណ្តាលខាងបសុពេទ្យ ហើយប្រពន្ធបងវិញ ក៏បានចុះឈ្មោះចូលរួមថ្នាក់បណ្តុះបណ្តាលខាងចិញ្ចឹមជលផលដែលភូមិភាគបានចាត់តាំងកាលពីចុងឆ្នាំ២០២៣។ ក្រោយរយៈពេល ជិត៣ខែរៀនបទពិសោធន៍ព្រមទាំងទទួលបានជំនួយឧបត្ថម្ភពូជគ្រែងឈាមជាង៨០គីឡូ គ្រួសារបងក៏អនុវត្តទម្រង់ចិញ្ចឹមគ្រែងឈាមរហូតមក។

បង Bé បានឱ្យដឹង៖ "ដោយសារកម្មាភិបាលភូមិភាគបានឃោសនាចលនា ខ្ញុំចូលរួមថ្នាក់បណ្តុះបណ្តាលខាងចិញ្ចឹមសត្វ។ កាលពីមុន យើងតែងនិយមចិញ្ចឹមតាមរបៀបគិតឃើញដោយខ្លួនឯង ពោលគឺគ្មានបទពិសោធ ដូច្នេះហើយទើបគ្មានប្រសិទ្ធភាព។ តែបន្ទាប់ពីបានចូលរួមថ្នាក់បណ្តុះបណ្តាល ខ្ញុំក៏យល់ដឹង និងមានបទពិសោធខាងជម្រើសរដូវកាលសម្រាប់ចុះពូជ ពិនិត្យយ៉ាងល្អិតល្អន់ចំពោះគុណភាពនៃប្រភពទឹក រួចហើយកែលម្អ និងកំចាត់សារ៉ាយបង្ការជាតិកក្វក់។ល។ ផ្តើម ពីនោះអនុវត្តចិញ្ចឹមក៏ឃើញថាគ្រែងឈាមមានការធំធាត់ល្អប្រសើរ"។

ចិញ្ចឹមបង្គាផង និងក្តាមផង ហើយទន្ទឹមនឹងនោះ ក៏មានចិញ្ចឹមគ្រែងឈាមដែលរួមផ្ទៃដីតែមួយ ទើបចំណូលមានការកើនជាលំដាប់។ បច្ចុប្បន្ននេះ តម្លៃគ្រែងឈាមកើនដល់ជិត១០០ពាន់ដុង/គីឡូក្រាម អាស្រ័យតាមទំហំ។ ប្រសិនបើគ្រែងឈាមលក់បានតម្លៃបែបនេះ គ្រួសារខ្ញុំអាចរកបានប្រាក់ចំណូលជិត៣០លានដុងផងដែរ បង Bé រីករាយមានប្រ សាសន៍បែបនេះ។

ខ្លួនរស់នៅម្នាក់ឯង គ្មានប្រពន្ធកូន លោក Dương Văn Khởi អាយុ៥៦ឆ្នាំ នៅភូមិ Tân Ngọc Đông ជាគ្រួសារក្រ ជីវភាពរស់នៅប្រចាំថ្ងៃពឹងលើតែផ្ទៃដីចិញ្ចឹមបង្គាប្រមាណជាង២កុងប៉ុណ្ណោះ។ លោកត្រូវបានភូមិភាគជំនួយឧបត្ថម្ភឱ្យចូលរួមថ្នាក់បណ្តុះបណ្តាលខាងចិញ្ចឹមជលផលកាលពីចុងឆ្នាំ២០២៣ ហើយថែមទាំងទទួលបានការឧបត្ថម្ភពូជគ្រែងឈាមចំនួន ៨០គីឡូសម្រាប់ចិញ្ចឹមទៀតផង។

ដំណើរការតស៊ូដើម្បីរួចចាកក្ររបស់លោកពូ Khởiតែងមានការឧបត្ថម្ភរបស់គ្រប់បណ្តាគណៈផ្នែកនៅភូមិភាគ។

លើកហើយ ខ្ញុំទើបលក់បានគ្រែងឈាមដោយតម្លៃចាប់ពី៨០-៩០ពាន់ដុងសម្រាប់គ្រែងឈាមប្រភេទ១០០គ្រាប់/គីឡូ។ រយៈពេល៣ថ្ងៃគឺខ្ញុំរាវគ្រែងសម្រាប់យកទៅលក់ម្តង ម្តងបានជាង២គីឡូ ដោយសារតែបែបនេះហើយ ទោះបគ្រួសារខ្ញុំមានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាព។ អាស្រ័យគ្រែងឈាមមានទំហំធំៗ ទើបងាយស្រួលក្នុងការលក់ចេញ លោក Khởi រីករាយឱ្យដឹងដីច្នេះ។

លោក Đặng Văn Suôl អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ “រៀងរាល់ឆ្នាំ ភូមិភាគតែងធ្វើការពិនិត្យចំពោះរាល់បណ្តាមុខសញ្ញាគ្រួសារដែលទទួលបានការឧបត្ថម្ភចូលរួមថ្នាក់បណ្តុះបណ្តាលមុខរបរវិជ្ជាជីវៈជនបទ ផ្តើមពីនោះក៏ជំរុញទឹកចិត្តឱ្យចូលរួមសម្រាប់គ្រួសារដែលមានបំណងចង់ពង្រីកចំណេះដឹងស្តីពិការចិញ្ចឹមសត្វ និងដាំដំណាំ។ ដោយអាស្រ័យលើតម្រូវការរបស់សិក្ខាកាមនីមួយៗដែលភូមិភាគបានស្នើរដល់ការិយាល័យការងារយុទ្ធជនពិការ និងសង្គមស្រុកដើម្បីផ្សព្វ ផ្សាយថ្នាក់បណ្តុះបណ្តាល។ តម្រូវការរបស់វគ្គបណ្តុះបណ្តាល គឺសិក្ខាកាមត្រូវក្តាប់បាននូវចំណេះដឹងជាមូលដ្ឋានបំផុត ហើយអនុវត្តជាក់ស្តែងក្នុងការផលិតភ្លាមៗនៅលើផ្ទៃដីរបស់ខ្លួន។ បណ្តាវគ្គបណ្តុះបណ្តាលបានផ្តល់ជាឱកាសសម្រាប់មាមីង បងប្អូន ជាពិសេសបណ្តាគ្រួសារជនរួមជាតិ Khmer ដែលមានជីវភាពជួបលំបាក ទទួលបានចំណេះដឹង និងផ្លាស់ប្តូរគំនិត្យ​​ និងការយល់ដឹងរបស់ខ្លួនក្នុងការចូលជិតខាងបច្ចេកទេស​ចិញ្ចឹមដាំដុះ។​មានទាំងចំណេះដឹងផង និងទទួលបានជំនួយឧបត្ថម្ភខាងពូជសត្វចិញ្ចឹមផង ផ្តើមពីនោះក៏រួមចំណែកបង្កើននូវប្រភពប្រាក់ចំណូលនឹងនរ ជំនួយគ្រួសារជួបលំបាកទាំងឡាយបានរួចចាកចាកចីរភាព”៕

 

​Hằng My

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។