Thứ hai, 19-1-26 03:05:08
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្តុកទឹកសាបសម្រាប់ឱ្យរដូវផលិតខែប្រាំង

Báo Cà Mau ចាប់ពីដើមរដូវប្រាំងមក ស្រុក Trần Văn Thời បានបិទប្រឡាយទឹកនៅតាមតំបន់ទឹកសាប ជួយបងប្អូនប្រជាជនក្នុងការស្តុកទឹកសាបសម្រាប់ចិញ្ចឹមត្រី ដាំដំណាំផង និងបម្រើដល់វិស័យទេសចរណ៍ផង។

រហូតមកទល់ពេលនេះ ប្រជាកសិករអ្នកដាំល្ពៅនៅភូមិលេខ៥ ឃុំ Trần Hợi តែងធានាបានល្អនូវប្រភពទឹកសម្រាប់ដល់ចុងរដូវផងដែរ។

តួយ៉ាងដូចជានៅឃុំ Trần Hợi ទោះបីជារដូវរាំងស្ងួតខ្លាំងនៅពាក់កណ្តាលខែមីនាក៏ដោយ អ្នតែបងស្រី Ngô Thị Hằng នៅភូមិលេខ៤ តែងសកម្មក្នុងការស្តុកប្រភពទឹកសម្រាប់ឱ្យការដាំដំណាំរបស់ខ្លួន ដោយមួយថ្ងៃស្រោចស្រពជាង១០ពាន់កុម្ភល្ពៅដែលកំពុងជិតប្រមូលផល។

អាស្រ័យការស្តុកទឹកនៅតាមបឹងប្រឡាយ ទើបចម្ការចេករបស់អ្នកមីង Cao Thị Hiền មានការលូតលាស់ល្អ។

អ្នកមីង Cao Thị Hiền នៅភូមិលេខ៦ មាន​ផ្ទៃដីចំនួន១០កុងសម្រាប់ដាំចម្ការ​ចេក និង​ផលដំណាំ​ផ្សេងៗជាដើម អាស្រ័យការស្តុកទឹកបានល្អ ទើបអ្នកមីង​មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពផលដំណាំនិងចិញ្ចឹមត្រី។ ក្រៅពីប្រភពធារាសាស្ត្រនៃការស្តុកទឹកសម្រាប់ចម្ការផលដំណាំ ផ្តើមពីនោះ ចម្ការបន្លែរបស់អ្នកមីងក៏មានការលូតលាស់ល្អ អ្នកមីង Hiền ទទួលបានប្រភពប្រាក់ចំណូលប្រមាណ៥០លានដុងក្នុងមួយរដូវ។

អ្នកមីង Cao Thị Hiền ឆ្លៀតយកប្រភពទឹកតាមបឹងប្រឡាយ និងប្រព័ន្ធឧបករស្រោចទឹកប្រឹតសំចៃសម្រាប់ដាំបន្លែ ប្រមូលផលបានទឹកប្រាក់ជាង៥០០ពាន់ដុង/ថ្ងៃ។

ក៏ដោយសាររក្សាបាននូវប្រភពទឹក គ្រួសារលោក Thi Văn Bình នៅភូមិលេខ៣ បានរក្សាទឹកក្នុងស្រះចំនួន ៥ សម្រាប់ចិញ្ចឹមត្រីក្រាញ់ លោក Bình ឱ្យដឹង៖ បន្ទាប់រយៈពេលជាង១ខែទៀត លោកនឹងលក់ត្រីក្រាញ់បានចំនួនជាង៥តោន សម្រាប់ការចិញ្ចឹមត្រីក្រាញ់បញ្ចា្រស់រដូវ ត្រីបានថ្លៃ ដោយគិតជាត្រួសៗអាចចំណេញប្រាក់បានជាង៦០លានដុងទៀតផង។

គ្រួសារលោក ស្តុThi Văn Bình កទឹកក្នុងស្រះចិញ្ចឹមត្រីចំនួន៥ បន្ទាប់ពីប្រមូលផលសម្រាប់ចិញ្ចឹមត្រីក្រាញ់បញ្ច្រាស់រដូវ។

តំបន់ទឹកសាបនៃស្រុក Trần Văn Thời គឺជាតំបន់ជាប់នឹងសមុទ្រ Cà Mau ខាងលិច។ ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​ប្រាំង តែងមានការជ្រាបជាតិ​ប្រៃ​ តែអាស្រ័យមានប្រភពធារាសាស្ត្របិទជិត បណ្តាស្រះស្តុកទឹក និងកាញប្រឡាយទាំងឡាយក៏មានប្រសិទ្ធភាពក្នុងការផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពផលដំណាំំក៏ដូចជាការរាំងកាត់ករណីរលេះដីតាមមាត់ព្រែកនិងប្រឡាយទឹកនារដូវប្រាំង។

ទម្រង់ស្តុកទឹកសម្រាប់ដាំបន្លែរបស់បងប្អូនប្រជាកសិករនៅឃុំ Khánh Bình នារដូវប្រាំង។

សព្វថ្ងៃ ទន្ទឹមជាមួយការស្តុកទឹកសាបសម្រាប់បម្រើឱ្យការចិញ្ចឹមត្រី ស្រោចបន្លែ និងឈើហូបផ្លែនារដូវប្រាំង បណ្តាទម្រង់នៃការស្តុកទឹកនៅតាមបណ្តាតំបន់ទេសចរណ៍ថែមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍន៍ទេចរណ៍សហគម ទាក់ទាញភ្ញៀវអ្នកដំណើរដើម្បីមកចូលរួមទស្សនាកម្សាន្តសប្បាយទៀតផង៕

 

Huỳnh Lâm

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។