Chủ nhật, 29-11-26 06:40:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

Báo Cà Mau សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

សម្រាប់ប្អូនៗកុមារជនបទ រដូវវិស្សមកាលថ្វីត្បិតមានភាពសាមញ្ញ តែបង្គាប់ដោយសំណើចយ៉ាងក្អាកក្អាយ ​និងការពិសោធសម្រាប់វ័យកុមាររបស់ខ្លួន។

រូបភាពដ៏ស្រស់ស្អាត និងលក្ខណៈពិសេសបំផុតនៃរដូវវិស្សមកាលនៅតាមតំបន់ជនបទគឺពេលរសៀលបានដើរលេងតាមក្បែរដងព្រែកទន្លេ និងមុជទឹកបឹងត្រពាំង។ ទឹកដ៏ត្រជាក់ និងស្រស់ស្រាយនៃស្រុកកំណើតហាក់ដូចជាឱបក្រសោប និងបន្ធូរបន្ថយស្បែកដែលរលាកដោយពន្លឺនៃកំដៅព្រះអាទិត្យរដូវវិស្សមកាល។ ប្អូនៗលេងសើចសប្បាយ និងជះទឹកដាក់គ្នាទៅវិញទៅមក សំណើចរបស់ពួកគេលាយឡំជាមួយសម្លេងរលកទឹក។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់កុមារជនបទ រដូវវិស្សមកាល មិនត្រឹមតែជាការលេងសប្បាយនោះទេ។ វាក៏ស្របគ្នានឹងរដូវប្រមូលផលសម្រាប់ផលិតផលកសិកម្ម និងទឹកផងដែរ។ ដូច្នេះពួកគេតែងរួមជាមួយឪពុកម្តាយរបស់ខ្លួនចេញទៅវាលស្រែដើម្បីជួយការងារ។

រដូវិស្សមកាលរបស់ប្អូនៗជនបទទោះបីជាមានកង្វះខាតខាងសម្ភារៈ តែពោរពេញដោយស្មារតីនៃការពិសោធ។

រដូវវិស្សមកាលនៅជនបទមិនមែនគ្រាន់តែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ ថែមទាំងជារដូវនៃការចែករំលែក និងការវិវឌ្ឍខ្លួនទៀតផង។ នៅពេលដែលពួកក្មេងៗចេះគិតគូរបានល្អ ហើយឈានដំណើរយ៉ាងរឹងមាំ ប្អូនៗទាំងនេះនឹងក្លាយជា "កម្មករ" ពិតប្រាកដ ដើម្បីជួយការងារឪពុកម្តាយខ្លួន។ បណ្តាដំណក់ញើសហូរជាប់លើថ្ពាល់ លាយជាមួយនឹងសំណើចដ៏គួរឱ្យចាប់អារម្មណ៍ផងនោះក៏បង្កើតបានជារូបភាពដែលគួរឱ្យស្រលាញ់ និងជម្រុញទឹកចិត្ត បង្ហាញពីការគោរពប្រតិបត្តិ និងភាពផ្ទាល់ខ្លួនរបស់ប្អូនៗកុមារជនបទផងដែរ។

ល្បែងបិទពួនបង្កើតបរិយាកាសរីករាយសម្រាប់ប្អូនៗកុមារជនបទ។

រដូវវិស្សមកាលសម្រាប់ប្អូនៗកុមារជនបទ ថ្វីត្បិតតែនូវមានការកង្វះខាតខាងឧបករសម្រាប់លេងកម្សាន្តក្តី ក៏ប៉ុន្តែសម្បូរដោយស្មារតី។ នោះគឺជារដូវវិស្សមកាលដែលចំណាយពេលជ្រមុជខ្លួនយ៉ាងពេញលេញទៅលើធម្មជាតិ ដែលត្រូវបានចិញ្ចឹមបីបាច់ដោយក្តីស្រឡាញ់ពីសង្គមគ្រួសារ និងអ្នកជិតខាង។ រាល់អនុស្សាវរីយ៍ដ៏សាមញ្ញទាំងនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងការចងចាំកាលវ័យកុមារភាពដ៏ស្រស់ស្អាតសម្រាប់ណែនាំប្អូនៗឱ្យទៅកាន់ភាពវិវឌ្ឍរៀងៗខ្លួនទៀតផង៕

Danh Điệp

ផ្តើមអាជីពពីវត្ថុធាតុដើមក្នុងស្រុក

ដោយ ឆ្លៀតយកប្រភពត្រីភីដ៏សម្បូណ៌សន្ធឹកសន្ធាប់ក្នុងមូលដ្ឋាន រួមជាមួយនឹងការជួយទាន់ពេលវេលាពីដើមទុន និងបច្ចេកទេសពីសមាគមកសិករ អ្នកស្រី ង្វៀនធីត្រាង នៅភូមិ ឡុកនិញ ឃុំហុងយ៉ឹង បានសម្រេចចិត្តអភិវឌ្ឍ ទម្រង់ កែច្នៃងៀតត្រីភី ដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារ និងបង្កើតការងារបន្ថែមដល់ពលការិនីនៅនឹងកន្លែង។

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

Doanh nghiệp - Thương hiệu