ដោយ ឆ្លៀតយកប្រភពត្រីភីដ៏សម្បូណ៌សន្ធឹកសន្ធាប់ក្នុងមូលដ្ឋាន រួមជាមួយនឹងការជួយទាន់ពេលវេលាពីដើមទុន និងបច្ចេកទេសពីសមាគមកសិករ អ្នកស្រី ង្វៀនធីត្រាង នៅភូមិ ឡុកនិញ ឃុំហុងយ៉ឹង បានសម្រេចចិត្តអភិវឌ្ឍ ទម្រង់ កែច្នៃងៀតត្រីភី ដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារ និងបង្កើតការងារបន្ថែមដល់ពលការិនីនៅនឹងកន្លែង។
ទីតាំងកែច្នៃងៀតត្រីភីរបស់អ្នកស្រី ង្វៀនធីត្រាង បានប្រមូលទិញប្រភពត្រីនៅនឹងកន្លែង ដើម្បីកែច្នៃជាប្រភេទត្រីងៀត ១ក្តៅ និង ៣ក្តៅ។
ឃុំហុងយ៉ឹង ជាឃុំកសិកម្មសុទ្ធសាធដោយមានផ្ទៃដីកសិកម្មជាង ៩.៨០០ ហិកតា។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រៅពីការលើកកម្ពស់ប្រសិទ្ធភាពនៃទម្រង់ប្រពៃណីដូចជា៖ ដាំស្រូវ និងចិញ្ចឹមបង្គា ប្រជាជននៅទីនេះក៏បាននិងកំពុងផ្លាស់ប្តូរយ៉ាងសកម្មនូវរចនាសម្ព័ន្ធផលិតអភិវឌ្ឍមុខរបរកែច្នៃនៅនឹងកន្លែង ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចផងដែរ។
ផ្តើមពីការតម្រង់ទិស និងឧបត្ថម្ភបច្ចេកទេសពីសមាគមកសិករឃុំ អ្នកស្រី ង្វៀនធីត្រាង បានជ្រើសរើសទិសដៅផ្ទាល់ខ្លួនជាមួយរបរធ្វើងៀតត្រីភី ១ក្តៅ និង ៣ក្តៅ។ ដំបូងឡើយ អ្នកស្រីបានកែច្នៃដោយទ្រង់ទ្រាយតូចដើម្បីបម្រើបងប្អូនអ្នកជិតខាង។ អាស្រ័យលើរូបមន្តប្រឡាក់ផ្អាប់គ្រឿងទេសដ៏ពិសេស ធានាអនាម័យ និងសុវត្ថិភាពម្ហូបអាហារ រួមជាមួយការណែនាំពីបងប្អូននារីក្នុងមូលដ្ឋាន ផលិតផលងៀតត្រីភីរបស់អ្នកស្រី ត្រាងបានទីផ្សារនិយមចូលចិត្តយ៉ាងឆាប់រហ័ស និងមានការបញ្ជាទិញកាន់តែច្រើនឡើងៗ។
បច្ចុប្បន្ន ក្នុងមួយថ្ងៃៗ អាជីវកម្មរបស់អ្នកស្រី ត្រាង ប្រើប្រាស់ និងកែច្នៃត្រីស្រស់ពី ១០០ គីឡូក្រាមឡើងទៅដើម្បីផ្គត់ផ្គង់ទីផ្សារ។ ការពង្រីកទ្រង់ទ្រាយនេះ មិនត្រឹមតែជួយឱ្យសេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រីកាន់តែធូរធារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះស្រាយការងារធ្វើទៀងទាត់សម្រាប់នារីទំនេរពីការងារក្នុងភូមិផងដែរ។
អ្នកស្រី ត្រាង បានរៀបរាប់៖ «អាស្រ័យលក់ផ្ទាល់តាម livestream លើបណ្តាញសង្គម ទើបបរិមាណអតិថិជនបញ្ជាទិញកើនឡើង ដែលធ្វើឱ្យខ្ញុំត្រូវពឹងគេឱ្យមកជួយបន្ថែម។ ជាមធ្យមក្នុងមួយថ្ងៃ អាជីវកម្មលក់ចេញត្រីងៀតបានជាង ២០ គីឡូក្រាម បន្ទាប់ពីទូទាត់ការចំណាយ បានប្រាក់ចំណូលជិត ១ លានដុង»។
បច្ចុប្បន្ន ជាមធ្យមក្នុងមួយថ្ងៃ អ្នកស្រី ង្វៀនធីត្រាង ទទួលបានប្រាក់ចំណេញជិត ១លានដុងពីការលក់ងៀតត្រីភី។
លោក វ៉ូវ៉ាន់ផូ ប្រធានភូមិ ឡុកនិញ ឱ្យដឹង៖ «ទម្រងធ្វើងៀតត្រីភីរបស់អ្នកស្រី ត្រាងកំពុងបង្ហាញពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ ជួយឱ្យគ្រួសារឈានឡើង បានរឹងមាំ និងមានជីវភាពនឹងនរ ដោះស្រាយការងារនៅនឹងកន្លែងសម្រាប់ពលការិនីដែលទំនេរពីការងារ។ ជាពិសេស អាជីវកម្មនេះបានក្លាយជាកន្លែងប្រមូលទិញប្រភពត្រីភីចិញ្ចឹមរបស់បងប្អូនក្នុងភូមិស្ថិរភាព។ មូលដ្ឋានរំពឹងថាទម្រង់នេះនេះនឹងបន្តរីកចម្រើនក្នុងពេលខាងមុខ»។
ភាពជោគជ័យរបស់អ្នកស្រី ង្វៀនធីត្រាង ក៏ជាភស្តុតាងដ៏រស់រវើកអំពីប្រសិទ្ធភាពពីកម្មវិធីអមដំណើរ និងឧបត្ថម្ភកសិករអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំ ហុងយ៉ឹង ផងដែរ។ គិតមកទល់ពេលនេះ តាមរយៈកិច្ចសហការរបស់សមាគម កសិករឃុំ ប្រភពទុនឥណទានគោលនយោបាយបានបើកឱ្យបុលជាង ៦៤ ពាន់លានដុង ដល់គ្រួសារជាង ១.៣០០ គ្រួសារបុលដើម្បីអភិវឌ្ឍផលិតកម្ម។ ហើយ សមាគមក៏គ្រប់គ្រងគម្រោង ១១ ដោយដើនទុនសរុបជាង ១,៦ ពាន់លានដុង ដើម្បីឧបត្ថម្ភប្រជាជនផងដែរ។
លោក យ័ញថាញ់អ៊ី ប្រធានសមាគមកសិករឃុំ ហុងយ៉ឹង បានផ្តល់ព័ត៌មានថា៖ «ពីប្រភពទុនឧបត្ថម្ភ ថ្នាក់ហ្វឹកហាត់បច្ចេកទេស កសិករជាសមាជិកជាច្រើនបានហ៊ានវិនិយោគលើទម្រង់ថ្មីៗដែលនាំមកនូវប្រសិទ្ធភាពខ្ពស់។ ក្នុងពេលខាងមុខ សមាគមនឹងបន្តតស៊ូអំពាវនាវ បង្កើតលក្ខណៈអំណោយផលអំពីដើមទុន និងបច្ចេកទេស ដើម្បីបងប្អូនអភិវឌ្ឍមុខរបរចម្រុះ សម្រាប់បង្កើនប្រាក់ចំណូលស្ថិរភាព»៕
អត្ថបទនិងរូប៖ ថាញ់ហាយ

Truyền hình



Xem thêm bình luận