Thứ năm, 14-5-26 14:24:49
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

Báo Cà Mau មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

 

លោក Nguyễn Tài Nguyên (ឆ្វេង) ប្រធានសមាគមកសិករឃុំ Năm Căn បានឱ្យដឹងថា នឹងខិតខំជុំរុញទឹកចិត្តបងប្អូនកសិករដើម្បីអនុវត្តទម្រង់បង្កាត់ពូជគ្រែងឈាមសម្រាប់ផ្គត់ផ្គង់ឱ្យការផលិតប្រចាំគ្រួសារ និងចែករំលែកបទពិសោធន៍ជូនដល់គ្រួសារជិតខាងទៀតផងដើម្បីរួមគ្នាពង្រីកសេដ្ឋកិច្ច។

ត្រូវបានបង្កើតតាំងឆ្នាំ ២០១៨ ដោយមានគោលដៅចម្បងក្នុងការផ្គត់ផ្គង់ក្តាមពូជ រហូតដល់ឆ្នាំ ២០២២ សហករណ៍បង្កាត់ពូជក្តាម Cái Trắng បានក្លាហានពិសោធន៍ជាមួយនឹងការចិញ្ចឹមគ្រែងឈាម។ លទ្ធផលលើសពីការរំពឹងទុកជាមុនផងដែរ។

នៅលើផ្ទៃដីតូចមួយប្រហែល ៦៥ ម៉ែត្រការ៉េ លោក Phan Văn Kháng ដែលជាសមាជិកនៃសហករណ៍បានចិញ្ចឹមគ្រែងឈាមប្រភេទតូចដែលមានទម្ងន់ចាប់ពី ២០-៣០លានដុង/ក្បាល។ បន្ទាប់ពីចិញ្ចឹមបានរយៈពេល ១៥ ថ្ងៃ គ្រែងក៏ត្រូវបានផ្ទេរទៅស្រះទឹកជាប់គ្នាដើម្បីកាត់បន្ថយដង់ស៊ីតេ ជួយធ្វើឱ្យពូជមានការធំធាត់បានយ៉ាងឆាប់រហ័សទៀតផង។

លោក Phan Văn Khánh បានចែករំលែកថា៖ “នេះជាប្រផែទគ្រែងធម្មជាតិ ជាពិសេសចំណីរបស់វាមានស្រាប់នៅក្នុងប្រភពទឹក ពោលគឺមិនចាំបាច់ត្រូវចំណាយនោះទេឱ្យស៊ីនោះទេ។ រឿងដែលសំខាន់បំផុតគឺការគ្រប់គ្រងប្រភពទឹក។ ប្រសិនបើប្រភពទឹកបានល្អ និងមានសារាយច្រើនផងនោះ គ្រែងនឹងឆាប់ធំធាត់ និងទទួលបានទិន្នផលខ្ពស់ទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើទឹកមានជាតិអាស៊ីត និងខ្វះសារាយ គ្រែងក៏មានការលូតលាស់យឺតផងដែរ ថ្លើម និងពោះវៀនរបស់វាខ្សោយ ដែលនាំឱ្យមានការខាតបង់​ ហើយការថែទាំក៏សាមញ្ញដែរ។ តាមកំណត់ជាប្រចាំចាប់ពី ៧-១០ ថ្ងៃ យើងត្រូវបង្ហូតទឹកម្តង និងសម្អាតស្រះ ហើយបំពេញវាដោយប្រភពទឹកសាបវាជាការស្រេច”។

លក្ខណៈពិសេសរបស់ទម្រង់នេះគឺពេលវេលាប្រមូលផលខ្លី ប៉ុន្តែប្រាក់ចំណេញខ្ពស់ខ្លាំង។ អាស្រ័យលើតម្រូវការទីផ្សារ គ្រែងពូជក្រោយពីចិញ្ចឹមបាន ២០ ថ្ងៃ អាចនឹងលក់បាន ព្រមទាំងប្រមូលផលទាំងស្រុងបន្ទាប់ពី ៤០ ថ្ងៃ។ ជាមួយនឹងតម្លៃលក់ចេញចាប់ពី ១០-២០ ដុង/ក្បាល ប្រសិនបើអត្រារស់សម្រេចបានត្រឹម ៣០% រាល់រដូវបង្កាត់ពូជមួយលើកៗអាចផ្តល់ប្រាក់ចំណេញចាប់ពី ៤០-៥០ លានដុង។ ជាពិសេសដើម្បីជំនួយឧបត្ថម្ភគ្រួសារដែលទើបចិញ្ចឹមគ្រែងជាលើកដំបូង សហករណ៍ថែមទាំងបានអនុវត្តគោលនយោបាយផ្តល់ពូជសម្រាប់បងប្អូនប្រជាជនស្ងប់ចិត្តផងដែរ។

គំនិតផ្តួចផ្តើមរបស់សហករណ៍ Cái Trắng ទទួលបានការសរសើរយ៉ាងខ្លាំងពីរដ្ឋអំនាចភូមិភាគ និងផ្នែកពាក់ព័ន្ធ។ នេះត្រូវបានចាត់ទុកជាទម្រង់មួយដើម្បីពង្រីកទូលាយក្នុងប្រពៃណីកសិករផលិត និងជួញដូរពូកែទៀតផង។

 

លេាក​ Phan Văn Kháng (ស្តាំ) ជម្រើសពូជគ្រែងឈាមនៅសហករណ៍ដើម្បីទិញយកមកចិញ្ចឹម។

លោក Nguyễn Tài Nguyên អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ និងជាប្រធានសមាគមកសិករឃុំ Năm Căn បានសង្កេតឃើញថា៖ “យោងតាមការពិនិត្យជាក់ស្តែងបានឱ្យឃើញថា គំទម្រង់នៃការបង្កាត់ពូជគ្រែងរបស់សហករណ៍មានប្រសិទ្ធភាពខ្ពស់ ពីព្រោះវាងាយស្រួលក្នុងការគ្រប់គ្រង និងថែទាំទៀត ផង។ នាពេលបន្ត សមាគមកសិករឃុំនឹងជុំរុញទឹកចិត្តឱ្យពង្រីកទម្រង់នេះ ផ្តើមពីនោះក៏បង្កលក្ខណៈសម្រាប់សមាជិកទាំងឡាយមានឱកាសបានចែករំលែក បទពិសោធន៍របស់ខ្លួនជូនដល់មាមីងបងប្អូនកសិករជិតខាង រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព”។

សូផ្តើពីគំនិតដែលហានគិត ហានធ្វើរបស់សហករណ៍បង្កាត់ក្តាមពូជ Cái Trắng មិនត្រឹមតែប្រភពក្តាមពូជប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពូជគ្រែងឈាមក៏កំពុងបានបញ្ជាក់ពីជំហររបស់វាជាសន្សឹមៗនៅ Năm Căn ផងដែរ។ ការម្ចាស់ការទទួលបានប្រភពពូជដែលធានាគុណភាពនៅហ្នឹងកន្លែង មិនត្រឹមជួយកាត់បន្ថយការចំណាយ និងបង្កើនអត្រាជោគជ័យសម្រាប់កសិករប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងជួយបងប្អូនប្រជាកសិករឱ្យមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់នៅលើទឹកដីនៃស្រុកកំណើតរបស់ខ្លួនទៀតផង៕

Văn Tưởng - Thanh Vũ

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។