ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។
កសិករហាលស្រូវបន្ទាប់ពីប្រមូលផលរដូវខែប្រាំង។
លោកស្រី Nguyễn Thị Thuỳ Linh អនុលេខាគណៈកម្មាធិការបក្សឃុំ បានមានប្រសាសន៍ថា៖ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ មានច្រើនបទដ្ឋានដែលសម្រេចលទ្ធផលជាវិជ្ជមាន។ ដែលលេចធ្លោជាងគេគឺការលិតកម្មកសិកម្មរក្សាបានប្រសិទ្ធភាព ដោយដំណាំស្រូវរដូវខែប្រាំងសម្រេចបានទិន្នផលមធ្យម ៦,៦តោន/ហិកតា និងដំណាំស្រូវ-បង្គាសម្រេចបានទិន្នផល ៥,២តោន/ហិកតា។ វិស័យដាំដុះបន្លែ ចិញ្ចឹមសត្វ និងបសុបក្សី ព្រមទាំងការចិញ្ចឹមត្រីនៅតែបន្តមានស្ថិរភាព។ លើភូមិសាស្ត្រមាន ៦ សហករណ៍ដែលកំពុងដំណើរការក្នុងឃុំ នឹងមានសមាជិកចំនួន ១៥៥ នាក់ រួមទាំងសហករណ៍មួយដែលមានផលិតផល OCOP ៣ ផ្កាយផងដែរ។
ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិតកសិកម្មកំពុងនាំមកនូវលទ្ធផលយ៉ាងច្បាស់លាស់ជាសន្សឹមៗ។ «ឃុំបានអនុវត្តទម្រង់ជាច្រើនដូចជា៖ ផលិតស្រូវដែលមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប ដែលជាប់ទាក់ទងនឹងកំណើនបៃតង។ អនុវត្តបច្ចេកវិទ្យាជីវសាស្ត្រក្នុងការកែលម្អដីធ្លី និងពង្រីកទម្រង់ IPHM លើស្រូវ ដោយមានការចូលរួមយ៉ាងសកម្មពីកសិករ។ ទាំងនេះបានរួមចំណែកដល់ការបង្កើនតម្លៃផលិតកម្ម និងការផ្លាស់ប្តូរផ្នត់គំនិតកសិកម្មរបស់បងប្អូនប្រជាជនទៀតផង» លោក Phạm Văn Dự អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ និងជាប្រធានសមាគមកសិករឃុំបានមានប្រសាសន៍បែបនេះ។
ដោយផ្តោតលើការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទថ្មី ឃុំ Khánh Bình រក្សាលំនឹង ១៧/១៩ បទដ្ឋាននៃជនបទថ្មី និងសម្រេចបាន១៥/១៩ បទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតែទទួលបានការបន្តវិនិយោគ និងកែលម្អសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ជាពិសេស ភូមិភាគថែមទាំងសកម្មក្នុងការសម្របសម្រួល និងអនុវត្តកិច្ចការខាងសំណង និងប្រគល់ដីធ្លីតាមកាលវិភាគសម្រាប់ផ្នែកដែលឆ្លងកាត់តំបន់នេះ ដើម្បីបម្រើការសាងសង់គម្រោងផ្លូវល្បឿនលឿន Cà Mau - Đất Mũi។
រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ភូមិភាគតែងផ្តល់អាទិភាពខាងសុខុមាលភាពសង្គម អនុវត្ត គោលនយោបាយយ៉ាងពេញលេញ និងទាន់ពេលវេលា ដើម្បីថែទាំអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រនៅភូមិភាគ។ គិតដោយឡែកក្នុងឱកាសបុណ្យចូលឆ្នាំ Việt Nam ២០២៦ មានអំណោយរាប់ពាន់ចំណែករបស់បក្ស និងរដ្ឋ ព្រមទាំងអង្គការ និងបុគ្គលផ្សេងៗដែលបានប្រគល់ជូនដោយផ្ទាល់ដល់អ្នកទទួលផលគោលនយោបាយ និងគ្រួសារជួបលំបាកដោយសរុបចំនួនទឹកប្រាក់រាប់ពាន់លានដុង។ ការបង្កើតការងារក៏ជាអាទិភាពមួយផងដែរ ដែលនាំឱ្យមានការស្វែងរកការងារធ្វើទាំងក្នុង និងក្រៅខេត្តសម្រាប់កម្មករចំនួន ៤២៣ នាក់។
ដំណើរការផ្លាស់ប្តូរឌីជីថលបានធ្វើឱ្យ ១០០% ភូមិទូទាំងឃុំ Khánh Bình ត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធ Wifi មមណ្ឌលសេវារដ្ឋបាលសាធារណៈរបស់ឃុំបានទទួលសំណុំឯកសារតាមប្រព័ន្ធ អឺនធឺណិតចំនួន ១.៤៨២ ករណី អត្រាដោះស្រាយកិច្ចការបានទាន់ពេលវេលា និងមុនកំណត់ជិត ១០០%ផងដែរ។
នគរបាលឃុំ Khánh Bình សហការជាមួយនគរបាលចរាចរណ៍ ល្បាត និងត្រួតពិនិត្យដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍លើភូមិសាស្ត្រឃុុំ។
ទន្ទឹមនឹងនោះ ការការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង។ គោលនយោបាយជនជាតិ និងសាសនាក៏បានអនុវត្តប្រកបដោយប្រសិទ្ធភាព សន្តិសុខនៅក្នុងតំបន់ជនរួមជាតិភាគតិចនៅតែមានស្ថេរភាព ហើយចំណងសាមគ្គីភាពរវាងបណ្តាជនជាតិក៏នៅតែបន្តពង្រឹងបានល្អផងដែរ។ ឃុំ Khánh Bình មានភូមិចំនួន ៤ ដែលមានជនជាតិភាគតិចរស់នៅច្រើន រួមមាន៖ ភូមិលេខ ៨ ភូមិលេខ ៩ ភូមិ Minh Hà A និងភូមិ Rạch Cui។ ឃុំបានអនុវត្តកិច្ចការងារជនជាតិ និងគោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាព ដោយបន្តលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជនឱ្យសកម្មរួមចំណែកក្នុងការកសាងមាតុភូមិ។
ទោះបីជានូវមានការជួបលំបាកខ្លាំងក៏ដោយ ដោយមានការសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ ព្រមទាំងការឯកភាពគ្នារបស់ប្រជាជន ឃុំ Khánh Bình កំពុងបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនបងប្អូនប្រជាជន៕
Thanh Hải

Truyền hình



Xem thêm bình luận