Thứ bảy, 24-10-26 16:55:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខិតខំសម្រេចជោគជ័យរាល់ភារកិច្ចជនជាតិ

Báo Cà Mau រហូតដល់អស់ត្រៃមាសទី I ឆ្នាំ២០២៥ ខេត្ត Cà Mau នឹងសម្រេចជាមូលដ្ឋាននូវគោលដៅនិងសេចក្តីណែនាំមួយចំនួននៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ក្នុងគម្រោងការ តំណាក់កាល៥ឆ្នាំ (២០២១-២០២៥)។ យោងតាមនោះ ប្រមូលផ្តុំចង្អុលការណែនាំយ៉ាងសកម្ម ខិតខំប្រឹងប្រែងដល់អស់ឆ្នាំ២០២៥ មាន២ឃុំនិង២២ភូមិ អនុសង្កាត់រួចផុតពីភូមិភាគដែលជួបលំបាកពិសេសតាមគោលដៅ។

សព្វថ្ងៃ ឃុំ Ngọc Chánh កំពុងកសាងនិងកែជួសជុលដងផ្លូវនៅភូមិដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ។

បណ្តាស្ថាប័នពាក់ព័ន្ធ រដ្ឋអំណាចភូមិភាគក៏បានបញ្ជាក់ច្បាស់នូវរាល់បណ្តាគោលដៅ និងភារកិច្ច គម្រោងការអនុវត្តកម្មវិធីតំណាក់កាល២០២១-២០២៥របស់គណៈកម្មាធិការប្រជាជនខេត្តចំពោះបណ្តាគម្រោងការ និងអនុគម្រោងការផ្សេងៗដែលប្រើប្រាស់ប្រភពទុនអាជីព ប្រោបរបររកស៊ីដោយផ្តោតលើការកសាងគម្រោងការជាក់ស្តែង និងប្រមូលផ្តុំ រៀបចំចាត់ចែងប្រភពធនធាន ព្រមទាំងចាត់តាំងអនុវត្តជោគជ័យរាល់បណ្តាគោលដៅ ភារកិច្ចដែលបានប្រគល់ជូនស្ថិតក្នុងវិស័យនៃការគ្រប់គ្រងរបស់ផ្នែក ភូមិភាគឆ្នាំ២០២៥។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិនិងសាសនា ឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ដូចជាឆ្នាំ២០២៥ ខេត្តក៏បានអនុម័តយ៉ាងគ្រប់គ្រាន់សម្រាប់បណ្តាគោលការណ៍អនុវត្តកម្មវិធី ប្រមូលផ្តុំសម្រាប់គ្រប់បណ្តាឃុំ ភូមិ និងអនុសង្កាត់ដែលជួបលំបាកពិសេស ដោះស្រាយរាល់បញ្ហាទទូច​និងចាំបាច់បំផុត ព្រមទាំងអាទិភាពក្នុងការជំនួយឧបត្ថម្ភគ្រួសារក្រ និងរាល់បណ្តា​សមាភាពជនជាតិដែលនៅជួបលំបាក។ ការចុះសម្រុងគ្នានៃយន្តការ ដំណើរការអនុវត្តព្រមព្រៀងក្នុងារាល់បណ្តាគម្រោង អនុគម្រោងរបស់កម្មវិធី។ អាទិភាពក្នុងការជម្រើសបណ្តាខ្លឹមសារឧបត្ថម្ភមានការកំណត់ខ្ពស់ដើម្បីចាត់តាំងអនុវត្តចំពោះមុខសញ្ញាទទយលផល ធានាមិនមានការជាន់ដែលគ្នា។ ក្រៅពីនោះ​ជំរុញការបែងចែកសិទ្ធិសម្រាប់ភូមិភាគក្នុងការកសាងនិងចាត់តាំងអនុវត្តកម្មវិធីយ៉ាងសមស្របទៅតាមលក្ខណៈ ចំណុចពិសេស សក្តានុពល ឧត្តមភាព លក្ខណៈវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អថ្លៃថ្នូររបស់បណ្តាជនជាតិ បណ្តាតំបន់​ផ្សារភ្ជាប់ជាមួយពង្រឹងការពារសន្តិសុខប្រទេសជាតិ។

យោងតាមគម្រោងការ ឆ្នាំ២០២៥​ខេត្តនឹងបន្តឧបត្ថម្ភផ្លាស់ប្តូរមុខរបរការងារចំណុះឱ្យការផ្តល់ដីផលិតសម្រាប់៧៨គ្រួសារនិងជំនួយឧបត្ថម្ភទឹកស្អាតប្រើប្រាស់រាយប៉ាយជូន៩១គ្រួសារ ព្រមទាំងឧបត្ថម្ភអនុវត្តបណ្តាគម្រោងការអភិវឌ្ឍន៍ផលិត ពហុបែបក្នុងការរស់នៅសហគមនៅលើភូមិសាស្ត្រនៃឃុំទាំង៥ដែលស្ថិតក្នុងតំបន់ III និង៤៣ភូមិលំបាកពិសេស។ ជំនួយឧបត្ថម្ភសាងសង់បន្ថែមដោយតិចបំផុតមាន១ទម្រង់ដែលផ្តើមពីអាជីវកម្ម បង្កើតអាជីពលើភូមិសាស្ត្រឃុំតំបន់ III ព្រមទាំងឧបត្ថម្ភកែជួសជុល៦៥សំំណង់ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍វិស័យសិក្សាអប់រំផ្តើមអាជីពនិងដោះស្រ័យការងារធ្វើតាមតំបន់ជនជាតិភាគតិច។ ស្របឱកាសនោះស្តារឡើងវិញ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណី បំប៉ន បណ្តុះបណ្តាលកម្មាភិបាលទទួលបន្ទុកផ្នែកខាងវប្បធម៌ ឧបត្ថម្ភមូលដ្ឋានសម្ភារៈ និងឧបករខាងវប្បធម៌សម្រាប់តំបន់ជនជាតិភាគតិច លើកកម្ពស់កម្រិតនៃការទទួលផលខាងវិស័យវប្បធម៌ជូនបងប្អូនបណ្តាជនជាតិផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍ សហគមន៍។

ដែលជាភូមិភាគស្ថិតក្នុងតំបន់ III ឃុំ Ngọc Chánh (ស្រុក Đầm Dơi) កំពុងជំរុញខ្លាំងខ្លាខាងល្បឿននៃការអនុវត្តបណ្តាគម្រោងនិងអនុគម្រោងដើម្បីសម្រេចតាមផែនបការដាក់ចេញ។ លោក Đặng Văn Suôl អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ​ឱ្យដឹង៖ ឃុំ Ngọc Chánh ជាមូលដ្ឋានក៏បានសម្រេចនូវបណ្តាគម្រោងនិងអនុគម្រោងដែលស្ថិតក្នុងកម្មវិធី។ បច្ចុប្បន្ន ភូមិភាគបានប្រមូលផ្តុំកសាងថ្មីនិងកែជួសជុលបណ្តាដងផ្លូវជនបទនៅតាមបណ្តាភូមិ ដូចជា៖ Nam Chánh Tân Ngọc Đông ជាដើម។ ក្រៅពីនោះ យោងតាមគម្រោងការនឹងកែជួសជុលសាលាទាននៅភូមិ Hiệp Hoà Tây ស្របឱកាសនោះក៏ធ្វើការពិនិត្យឡើងវិញដើម្បីមានការជំនួយឧបត្ថម្ភគម្រោងការអភិវឌ្ឍន៍ផលិតតាមខ្សែសង្វាក់តម្លៃ បង្កលក្ខណៈងាយស្រួលដើម្បីគ្រួសារក្រ និងប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិច ព្រមទាំងគ្រួសារជនជាតិ Kinh លើភូមិសាស្ត្រឃុំបានទទួលផលគ្រប់គ្រាន់រាល់បណ្តាគោលនយោបាយឧបត្ថម្ភពីកម្មវិធី។

យោងតាមគម្រោងការ ក្នុងឆ្នាំ២០២៥ ខេត្តនឹងបន្តឧបត្ថម្ភទឹកស្អាតសម្រាប់ប្រើប្រាស់រាយប៉ាយជូន៩១គ្រួសារក្រីក្រដែលស្ថិតក្នុងគម្រោងទី១ “ដោះស្រាយករណីខ្វះដីធាសម្រាប់សង់ផ្ទះ ផ្ទះស្នាក់នៅ សីផិត និងទឹកស្អាតប្រើប្រាស់”។

លោក Nguyễn Thành Niệm បានបន្តទៀផថា៖ ចាប់ពីនេះរហូតដល់ចុងឆ្នាំ ដោយផ្តោតលើគម្រោងផែនការ មន្ទីរជនជាតិនិងសាសនារួមជាមួយគ្រប់បណ្តាគណៈផ្នែកពាក់ព័ន្ធនិងរដ្ឋអំណាចភូមិភាគសហការអនុវត្តកម្មវិធី។ គម្រោងការនេះ អាចកែសម្រួល និងបំពេញបន្ថែមឱ្យមានការសមស្របជាមួយស្ថានការជាក់ស្តែង។ ពីព្រោះថា ក្នុងដំណើរការផ្សព្វផ្សាយអនុវត្ត ប្រសិនបើកើតមានករណីកើតឡើង ជួបលំបាក ប្រឈមមុខគឺគ្រប់បណ្តាអង្គភាពស្ថាប័ននិងភូមិភាពមានការរិះគន់ទាន់ហេតុការណ៍ស្តីពីបន្ទីរជនជាតិនិងសាសនាដើម្បីធ្វើការបូកសរុប រាយការណ៍និងធ្វើសេនាធិការ សំណើរដល់គណៈកម្មាធិការប្រជាជនខេត្តពិនិត្យ និងបញ្ជាការណែនាំ៕

 

Quỳnh Anh

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។