Thứ bảy, 24-10-26 16:55:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រីកទូលាយសួនឱសថបុរាណ

Báo Cà Mau នៅស្រុក Thới Bình ស្ទើគ្រប់មណ្ឌលឃុំដែលសុទ្ធតែមានសួនឱសថបុរាណគមំរូ មានឃុំខ្លះទៀតមានដល់ទៅ៣-៤នៃសួនឱសថ។ បង្កើតនិងអភិវឌ្ឍន៍សួនឱសថបុរាណគំរូ គឺជាបទដ្ឋានសម្រាប់ឱ្យការវាយតម្លៃសកម្មភាពរបស់សមាគមសប្បុរសធម៌ចំពោះមូលដ្ឋាន។

ដើម្បីពង្រីកប្រភពឱសថនៅភូមិភាគ ជាច្រើនឆ្នាំកន្លង សមាគមឱសថបុរាណគ្រប់លំដាប់ថ្នាក់តែងសកម្មក្នុងការបង្កបង្កើតឡើងវិញ ព្រមទាំងអភិរក្សការដាំឱសថបុរាណយ៉ាងច្រើនប្រភេទតាមភូមិសាស្ត្រ បង្កបង្កើនប្រភពឱសថបុរាណដ៏សំខាន់ៗសម្រាប់បង្កាព្យាបាលជំងឺជាមុន ព្រមទាំងព្យាបាលសុខមាលភាព ជូនបងប្អូនប្រជាជន។ បណ្តាប្រភេទរុក្ខជាតិឱសថដ៏សម្បូរដែលត្រូវបានយកមកដាំ មានដូចជា៖ ប្រទាល ម្រះព្រៅ ក្រូច ដើមស្លឹកគ្រី​ ជីស្វាយ ខ្ញី ​ គូយឆាយ ពោរយំ...។

គ្រូឱសថបុរាណ Lê Quốc Việt ការិយាល័យទទួលបន្ទុកខាងពិនិត្យព្យាបាលផ្នែកខាងឱសថបុរាណនៅវិហារ Ngọc Sắc ថែទាំសួនឱសថបុរាណគំរូ។

ភាគច្រើនប្រភេទឱសថនេះអាចជំនួយក្នុងការព្យាបាលជំងឺផ្តាសាយគ្រប់ប្រភេទ រួមមានដូចជាឈឺបំពុងក គ្រុនឈាម ឈឺចុកចាប់ឆ្អឹកស្លាក់ដៃជើងព្យា បាលយ៉ាងមានប្រសិទ្ធភាពពោលគឺមិនប៉ះពាល់ដល់សុខភាពនោះទេ។

គ្រូឱសថបុរាណ Lê Quốc Việt ការិយាល័យទទួលបន្ទុកខាងពិនិត្យព្យាបាលផ្នែកខាងឱសថបុរាណនៅវិហារ Ngọc Sắc ឃុំ Hồ Thị Kỷ មានប្រសាសន៍៖ ការិយាល័យមានទាំងអស់១០នាក់សម្រាប់ឱ្យការប្តូរវេណគ្នាដើម្បីមើលថែសួនឱសថគំរូ។ សមាគមស្រុកបានធ្វើការណែនាំយ៉ាងលម្អិតក្នុងការអនុវត្ត អាស្រ័យដូច្នេះហើយ ទើបមិនទុកឱ្យមានការធ្វេសប្រហែសជាដាច់ខាត។ យើងខ្ញុំបង្កើតសួនឱសថបុរាណគំរូ នៅក្បែរថ្នល់តែម្តង សម្រាប់ការលម្អលក្ខណៈភូមិស្រុក បងប្អូនប្រជាជនធ្វើដំណើរទៅមកងាយបានឃើញនិងមានចំណាប់អារម្មណ៍ទៀតផង។ មានមាមីងបងប្អូនប្រុសស្រីជាច្រើនបាននាំគ្នាឈានចូលទស្សនានិងស្វែងយល់អំពីផលប្រយោជន៍របស់ឱសថគ្រប់ប្រភេទ ព្រមទាំងសូមគំរូសម្រាប់យកទៅដាំនៅតាមផ្ទះរបស់ខ្លួនទៀតផង។

សព្វថ្ងៃ លើបណ្តាញសង្គមមានយ៉ាងច្រើនព័ត៌មានដែលស្តីពីប្រសិទ្ធភាពរបស់ឱសថបុរាណ បណ្តាផលិតផលបុរាណដែលបានស្រង់ចេញផ្តើមពីឈើបុរាណ។ល។ ហើយមិនទាន់បានឆ្លងកាត់ការពិនិត្យឬក៏ផលិតផលដែលត្រូវបានអូសរឹបយក តែបងប្អូនប្រជាជននៅតែងនិយមប្រើ។ អាស្រ័យហេតុនេះហើយ សមាគម ឱសថបុរាណគ្រប់បណ្តាឃុំបានបញ្ជាក់ការផ្សព្វផ្សាយជូនបងប្អូនប្រជាជនដើម្បីប្រាស់ឱសថបុរាណស្របច្បាប់នោះគឺជាប្រការដ៏សំខាន់ខ្លាំងណាស់ ជៀសវាងគ្រោះថ្នាក់ដែលមិនគួរឱ្យកើតមានឡើងដោយសារប្រើឱសថបុរាណមិនត្រូវរបៀប។

បន្ទាប់ព្យាបាលខាងវិជ្ជាសាស្ត្របុរាណនៃសាខាសមាគម Hưng Bình Tự ប្រើប្រភពរុក្ខជាតិផ្តើមពីឱសថបុរាណគំរូសម្រាប់ងាយស្រួលក្នុងការព្យាបាលជំងឺ។

លោកត្រឹងហាយផុង ប្រធានសមាគមឱសថបុរាណស្រុក ចែករំលែក៖ សួនឱសថបុរាណគំរូមចំណែកផ្សព្វផ្សាយទូលំទូលាយ បង្កើតស្មារតីសម្រាប់បងប្អូនប្រជាជនក្នុងការដាំឱសថបុរាណសម្រាប់ព្យាបាលជាបណ្តះអាសន្នក្នុងសង្គមគ្រួសារនិងសហគម។ ក្នុងគោលបំណងដើម្បីណែនាំបងប្អូនប្រជាជនអំពីរៀបដាំ ឱសថបុរាណ និងប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺធម្មតា យោងតាមប្រធានបទ “គ្រូនៅនឹងទីកន្លែង ឱសថក៏មាននៅនឹងកន្លែងបំពេញបន្ថែមភាពសម្បូរបែបនូវសារជាតិឱសថសម្រាប់ខាងការពិនិត្យព្យាបាលជំងឺផ្នែកខាងវិជ្ជាសាស្ត្របុរាណ។

ដំណើរការផ្សព្វផ្សាយនិងអនុវត្តរាល់បណ្តាសួនឱសថបុរាណគំរូទាំងឡាយ សមាគឱសថបុរាណស្រុកក៏ទទួលបានភាពងាយស្រួលបំផុត។ សមាគមឱសថក៏ម្ចាស់ការសហការជាមួយផ្នែកសុខាភិបាល រដ្ឋអំណាចភូមិភាគ និងបណ្តាមូលដ្ឋានសាសនាទាំងឡាយក្នុងស្រុក ដើម្បីចុះកិច្ចព្រមព្រៀងក្នុងការប្រឡងប្រណាំងរវាងស្រុកនិងសមាគម ព្រមទាំងគ្រប់មូលដ្ឋានផ្សេងៗផងដែរ។ ប្រការដែលគួរឱ្យកោតសរសើរគឺ សមាជិកទាំងឡាតគ្រប់រូប រួមទាំងគ្រូឱសថផងដែរសុទ្ធសឹងជាអ្នកអស់ពិចិត្តក្នុងការអនុវត្តកិច្ចការងាររបស់ខ្លួន ពីព្រោះពួកគាតើរាល់គ្នាគិតថា នេះជាគោលនយោបាយមួយដ៏ត្រឹមត្រូវជាទីបំផុត។

ទោះបីជាអាការធាតុក្តៅអូសអន្លាយយ៉ាងណាក្តី ការថែទាំនិងបន្តដាំរុក្ខជាតិឱសថបុរាណមានការជួបលំបាកខ្លាំងក៏ដោយ មានឆ្នាំខ្លះ ទឹកលេចទើបបណ្តោយ ឱ្យរុក្ខជាតិឱសថមួយចំនួនត្រូវរីកស្អួតងាប់អស់ បណ្តារុក្ខជាតិឱសថពិសេសៗមួយចំនួនក៏មិនទាន់ត្រូវបានមើលថែល្អត្រឹមត្រូវនោះដែរ។

បណ្តាប្រភេទរុក្ខជាតិឱសថដែលត្រូវបានដំឡើងស្លាកសញ្ញាគួរឱកត់សម្គាល់នៅតាមសួនឱសថបុរាណគំរូនៃការិយាល័យពិនិត្យព្យាបាលជំងឺតាមវិជ្ជាសាស្ត្របុរាណនៅវិហារ Ngọc Sắc។

លើសពីនេះ បណ្តាតំណាក់សុខាភិបាលមួយចំនួនមិនសូវមានការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ខាងវិស័យវិជ្ជាសាស្ត្របុរាណនោះទេ ទើបមើលស្រាលការដាំរុក្ខជាតិឱសថបុរាណគំរូ។

លោក Trần Hải Phong មានប្រសាសន៍ សមាគមគ្រប់បណ្តាថ្នាក់គួរមានការឯកភាពគ្នាស្តីពីបទដ្ឋាននៃសួនឱសថបុរាណគំរូ (របៀបដាំ ផ្ទៃដី ប្រភេទរុក្ខជាតិ ទីទាំងសម្រាប់សាងសួនឱសថគំរូ...) ដើម្បីបង្កភាពងាយស្រួលសម្រាប់បងប្អូនប្រជាជនទស្សនា និងស្វែកយល់ពីប្រភេទរុក្ខជាតិឱសថ។ ក្រៅពីនោះ គួរមានការសហការយ៉ាងតឹងរឹងរវាងសមាគមឱសថបុរាណជាមួយផ្នែកសុខាភិបាល ដើម្បីចង្អុលការណែនាំការអភិវឌ្ឍផ្នែកខាងឱសថបុរាណនិយាយរួម សួនឱសថបុរាណគំរូនិយាយដោយឡែកដែលមាននៅតាមគ្រប់តំណាក់សុខាភិបាលនិយាយដោយឡែក។ អាចអនុវត្តរួមបញ្ចូលគ្នារវាងសមាជិក វេជ្ជសាស្ត្រដែលជំនាញខាងមុខរបរ ដើម្បីបម្រើការងារផ្នែកខាងឱសថបុរាណនៅតាមគ្រប់បណ្តាឃុំ។ យើងខ្ញុំនឹងបន្តការផ្សព្វផ្សាយដល់គ្រូឱសថបុរាណគ្រប់រូប រួមទាំងសមាជិកដើម្បីអនុវត្តដាំរុក្ខជាតិឱសថបុរាណនៅតាមផ្ទះរបស់ខ្លួន “សម្រាប់ធ្វើជាបន្លែផង និងទុកធ្វើជាឱសថផង” ព្រមទាំងអាចបង្កបង្កើតបានជាសួន ឱសថបុរាណគំរូទៀតផង”៕

 

Lam Khánh

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។