Thứ hai, 19-1-26 04:50:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខិតខំកាត់បន្ថយតំបន់ជួបលំបាកពិសេស

Báo Cà Mau ទិសដៅរួមសម្រាប់ការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០៣០ តំណាក់កាល១៖ ចាប់ពីឆ្នាំ២០២១-២០៣០ (ហៅកាត់កម្មវិធី) សម្រាប់ខេត្ត Cà Mau គឺដល់ឆ្នាំ២០២៥មានតិចបំផុត៤០%នៃចំនួនឃុំ (ស្មើនឹង២ឃុំ) និង៥១,២%នៃចំនួនភូមិ អនុសង្កាត់ (ស្មើនឹង២២ភូមិ និងអនុសង្កាត់) ចេញផុតពីតំបន់លំបាកពីសេស។

ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ការដោះស្រាយថវិការដើមទុននៃកម្មវិធីមានចំនួន១១៩.០៨៦លានដុង សម្រេចជាង៦៥,៥៥%សរុបដើមទុននៃកម្មវិធីរយៈពេល៣ ឆ្នាំ តំណាក់កាល២០២២-២០២៤។ (ដោយឡែកដើមទុនសម្រាប់ការចែកចាយក្នុងឆ្នាំ ២០២២ និង ២០២៣ ក៏ដោះស្រាយបានជាង៨៨,៧៩%ផងដែរ)។

ទន្ទឹមជាមួយការអនុវត្តបណ្តាកម្មវិធី គោលនយោបាយជនជាតិ និងសុខមាលភាពសង្គមសម្រាប់គ្រួសារក្រ និងក្បែរបន្ទាត់ក្រជាជនជាតិភាគតិចនាឱកាសបុណ្យទានប្រពៃណីក៏តែងទទួលបានការយកចិត្តទុកដាក់ណាស់ដែរ។

លោក Nguyễn Thành Niệm អនុប្រធានគណៈជនជាតិខេត្ត បានឱ្យដឹង៖ “សម្រាប់ការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តកម្មវិធីលើភូមិសាស្ត្រខេត្ត គិតមកទល់បច្ចុប្បន្ននិ យាយរួមឆ្លើយតបតម្រូវការខាងល្បឿន និងទិដៅរបស់កម្មវិធី ព្រមទាំងគម្រោងការរបស់គណៈកម្មាធិការប្រជាជនខេត្តដែលបានដាក់ចេញផងដែរ។ គ្រប់បណ្តាស្ថាប័ន ភូមិភាគ ក៏ម្ចាស់ការក្នុងការជំរុញខាងល្បឿននៃការផ្សព្វផ្សាយអនុវត្តរាល់គម្រោងការ និងខ្លឹមសារទាំងឡាយសម្រាប់កម្មវិធីដែលបានប្រគល់ជូន។ ផ្តើមពីនោះ ជាមូលដ្ឋានក៏សម្រេចទិសដៅ និងសេចក្តីណែនាំមួយចំនួនដ៏សំខាន់ៗរបស់កម្មវិធីបានដាក់ចេញសម្រាប់គម្រោងការនៃតំណាក់កាល៥ឆ្នាំ។ ក្រៅពីនោះ ខេត្តក៏កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងសកម្មចំពោះការអនុវត្តកម្មវិធី ដោយខិតខំផុតឆ្នាំ២០២៥ នឹងមានតិចបំផុត៤០%នៃចំនួនឃុំ (ស្មើនឹង២ឃុំ) និង៥១,២% ភូមិ អនុសង្កាត់ (ស្មើនឹង២២ភូមិ និងអនុសង្កាត់) ចេញផុតពីភូមិសាស្ត្រដែលជួបលំបាកពិសេសតាមការកំណត់”។

រួមជាមួយនោះដែរ គណៈកម្មាធិការប្រជាជនខេត្តបានចង្អុលការណែនាំដល់គណៈជន ជាតិ ដើម្បីសហការជាបណ្តាស្ថាប័នពាក់ព័ន្ធទូទាំងខេត្ត ព្រមទាំងគណៈកម្មាធិការប្រ ជាជនស្រុក និងក្រុង Cà Mau ផងដែរ ដើម្បីក្រើនរំលឹកជារឿយៗសម្រាប់ខាងល្បឿននៃការអនុវត្តបណ្តាកម្មវិធី គោលនយោបាយជនជាតិលើភូមិសាស្ត្រ។

គិតមកទល់ពេលនេះ ខេត្តក៏បានជំនួយឧបត្ថម្ភសង់ផ្ទះថ្មីជូន២៨០គ្រួសារដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍណ៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល I: ចាប់ពីឆ្នាំ២០២១-២០២៥។

“រយៈពេលខាងមុខ គណៈជនជាតិនឹងបន្តសហការជាមួយគ្រប់បណ្តាស្ថាប័នភូមិភាគ ដើម្បីរៀបចំចាត់ចែង និងប្រើប្រាស់ប្រភពធន ធានប្រកបដោយសុវត្ថិភាព។ បង្កើនការកៀរគររាល់ប្រភពផ្សេងៗ ដើម្បីប្រមូលផ្តុំអភិវឌ្ឍន៍ព្រមៗគ្នាសម្រាប់ប្រពន័ន្ធហេដ្ឋារចនាសម័ន្ធខាងវិស័យសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ខិតខំដើម្បីសម្រេចបាននូវល្បឿននៃការបង្កើតអត្រាមធ្យមលើសពី៧%ក្នុងមួយឆ្នាំ។ អត្រាពលករជន ជាតិភាគតិចដែលបានឆ្លងការ់ការបណ្តុះបណ្តាលលើសពី ៦៥% ពលករក្នុងវ័យធ្វើការ និងមានការងារធ្វើនឹងនរ លើសពី៩០%។ កម្រិតប្រាក់ចំណូលមធ្យមសម្រាប់ជនជាតិ ភាគតិចម្នាក់ៗកើនចាប់ពី២,០ដង ប្រៀបនឹងសព្វថ្ងៃ។  ជំរុញខ្លាំងខ្លាការ ងារកាត់បន្ថយក្រចីរភាព ប្រមូលផ្តុំដោះស្រាយរាល់បញ្ហាមិនទាន់ស្របចិត្តក្នុងជនរួមជាតិភាគតិច ព្រមទាំងកាត់បន្ថយគ្រួសារក្រីក្រ ក្នុងជនរួមជាតិភាគតិចទូទាំងខេត្តចាប់ពី២% ក្នុងមួយឆ្នាំឡោះងទៅ។ ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិភាគតិចនៅគ្រប់បណ្តាឃុំដែលស្ថិតក្នុងតំបន់ភូមិភាគ III និងភូមិលំបាកពិសេសនៃតំបន់ជនចាតិភាគតិចចាប់ពី២,៥%ក្នុងមួយឆ្នាំឡើងទៅ” លោក Nguyễn Thành Niệm បានឱ្យដឹងបន្ថែមដូច្នេះ។

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗ​រួមទាំងការកសាងផ្លូវថ្នល់ជនបទ ក៏បានជួយឱ្យឃុំនៃភូមិភាគ III សម្រេចបទដ្ឋានជនបទថ្មី រួចចាកផុតភូមិលំបាកពិសេស។ (រូបថតនៅឃុំ Khánh Thuận ស្រុក U Minh ដែលជា ឃុំមួយក្នុងចំណោម៥ឃុំស្ថិតក្នុងភូមិភាគ III របស់ខេត្ត តតំានក់កាល២០២១ - ២០២៥)។ 

ការផ្សព្វផ្សាយអនុវត្តរាល់បណ្តាកម្មវិធី និងគោលនយោបាយឧបត្ថម្ភក៏បានប្រមូលផ្តុំដោះស្រាយរាល់បញ្ហាលំបាក មិនស្របចិត្តស្តីពីការរស់នៅ ការផលិត និងសន្តិសុខសង្គមតំបន់ជនជាតិភាគតិច បង្កើតការផ្លាស់ប្តូរយ៉ាងសកម្ម រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកាត់បន្ថយក្រ។ នេះ​ក៏​ជាបញ្ហាដ៏​សំខាន់​ណាស់ដែរ​សម្រាប់​គ្រប់តំបន់ភូមិភាគនានា ​ដើម្បី​ឱ្យចេញផុតពី​តំបន់ជួបលំបាក​ពិ សេស៕

 

 Quỳnh Anh

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។