Chủ nhật, 20-9-26 18:08:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

Báo Cà Mau អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

 

នគរបាលចរាចរណ៍ Cà Mau ណែនាំបេក្ខសិស្សជាជនជាតិភាគតិចធ្វើតេស្តខាងទ្រិស្តីបើកបរម៉ូតូប្រភេទ A1។

ការប្រឡងបានប្រព្រឹត្តិឡើងនៅថ្ងៃទី ២៧ ខែសីហា នៅមណ្ឌលប្រឡងនៃអនុមហាវិទ្យាល័យ Cà Mau (មានទីតាំងនៅសង្កាត់ Bạc Liêu)។ មុនពេលប្រឡង កម្មាភិបាលនគរបាលចរាចរណ៍បានផ្តល់ការណែនាំយ៉ាងហ្មត់ចត់ ដោយជួយបេក្ខជនឱ្យយល់ច្បាស់អំពីនីតិវិធី និងជំហាននីមួយៗសម្រាប់ការប្រឡងផ្នែកខាងទ្រឹស្តី។ អាស្រ័យមានការគាំទ្រយ៉ាងយកចិត្តទុកដាក់នេះ ត្រឹមតែរយៈពេល ២ ម៉ោងបន្ទាប់ពីការប្រឡងបានបញ្ចប់ អ្នកដែលប្រឡងជាប់ក៏បានទទួលប័ណ្ណបើកបរអេឡិចត្រូនិករបស់ខ្លួនដែលបានបញ្ចូលដោយផ្ទាល់ទៅក្នុងកម្មវិធី VNeTraffic។

ក្តីរីករាយបន្ទាប់ពីការប្រឡងរួច លោក Danh Hồng Cư បានចែករំលែកថា៖ «មុនពេលប្រឡង ខ្ញុំមានការព្រួយបារម្ភខ្លាំងព្រោះខ្ញុំមិនជំនាញខាងភាសា Việt Nam នោះទេ ប៉ុន្តែដោយមានការណែនាំដ៏យកចិត្តទុកដាក់ពីកម្មាភិបាលនគរបាលចរាចរណ៍ ខ្ញុំបានប្រឡងជាប់ពេញដោយទំនុកចិត្ត។ ឥឡូវនេះខ្ញុំមានប័ណ្ណបើកបរហើយ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនសម្រាប់ក្នុងការបើកបរម៉ូតូកម្រិតធំជាងមុនដើម្បីដឹកជញ្ជូនទំនិញផងដែរ»។

សកម្មភាពដ៏មានអត្ថន័យនេះគឺជាផ្នែកមួយនៃផែនការលេខ ៥៥ ចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦ របស់ការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត Cà Mau ស្តីពីការរៀបចំការប្រឡងយកប័ណ្ណបើកបរម៉ូតូប្រភេទ A1 សម្រាប់សិស្សសាលា និងបងប្អូនជនជាតិភាគតិចដែលមិនចេះ ឬមានសមត្ថភាពមានកម្រិតក្នុងការអាន និងសរសេរភាសា Việt Nam។ នេះគឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តសារាចរលេខ ១០៨ របស់ក្រសួងសន្តិសុខសាធារណៈ ដែលមានគោលបំណងឆ្លើយតបតម្រូវការរបស់ប្រជាជនសម្រាប់ការរៀនសូត្រ ធ្វើការងារ និងចូលរួមចរាចរណ៍ប្រកបដោយសុវត្ថិភាព។

កម្មាភិបាលនគរបាលចរាចរណ៍រំលឹកឡើងវិញនូវចំណេះដឹងខាងច្បាប់ចរាចរណ៍ជូនបេក្ខជនជាជនជាតិភាគតិច។

លោកវរសេនីយ៍ឯក Bùi Trung Kiên ប្រធានការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត Cà Mau បានមានប្រសាសន៍ថា៖ ការរៀបចំការប្រឡងយកប័ណ្ណបើកបរចល័ត និងការផ្តល់កាឧបត្ថម្ភយ៉ាងពិសេសសម្រាប់សិស្សសាលា និងបងប្អូនជនជាតិភាគតិច មានគោលបំណងអនុវត្តចលនាត្រាប់តាម «បីល្អបំផុត» ក្នុងកម្លាំងនគរបាលចរាចរណ៍ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ «ជិតស្និទ្ធបំផុតជាមួយប្រជាជន»។ កម្លាំងនគរបាលបានខិតខំប្រឹងប្រែងនាំយកការធ្វើតេស្តបើកបរមកជិតសហគមន៍ កាត់បន្ថយពេលវេលាធ្វើដំណើរ និងការចំណាយ ព្រមទាំងប្រើប្រាស់ការពេញចិត្តរបស់ប្រជាជនជារង្វាស់នៃគុណភាពសេវាកម្មទៀតផង។

អនុវត្តតាមផែនការលេខ ៥៥ ទូទាំងខេត្តបានទទួលពាក្យសុំច្បាប់ចូលរួមប្រឡងយកប័ណ្ណបើកបរចំនួន ៥.៥៤០ លិខិតពីសិស្សានុសិស្ស។ ចំពោះក្រុមជនជាតិភាគតិចដែលមិនចេះ ឬការនិយាយស្តីខាងភាសា Việt Nam មានកម្រិត ការិយាល័យនគរបាលចរាចរណ៍ក៏បានបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអនុមហាវិទ្យាល័យ Cà Mau ដែលប្រចាំការនៅ Bạc Liêu ព្រមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាល និងធ្វើតេស្តបើកបរ Minh Khang Cà Mau ដើម្បីពិនិត្យ ចងក្រងបញ្ជី និងរៀបចំការធ្វើតេស្តជាបន្តបន្ទាប់ក្នុងរយៈពេលខាងមុខ ដោយធានាថាពលរដ្ឋគ្រប់រូបនឹងមានសិទ្ធិទទួលបានការឧបត្ថម្ភទាន់ពេលវេលា៕

Nguyễn Quốc

 

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។