Thứ hai, 19-1-26 03:05:26
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តំបន់ជនបទរីកចម្រើន អាស្រ័យកម្មវិធីគោលដៅ

Báo Cà Mau កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច គឺជាគោលនយោបាយដ៏ធំមួយរបស់បក្ស និងរដ្ឋ សមស្របជាមួយស្ថានភាពជាក់ស្តែង និងឆ្លើយតបទៅនឹងគោលបំណងប្រាថ្នារបស់បងប្អូនជនជាតិភាគតិច។ កម្មវិធីនេះបានរួមចំណែកសំខាន់ក្នុងការផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនរួមជាតិ។

កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច បានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរសម្រស់ជនបទនៃតំបន់ជនរួមជាតិភាគតិចផងដែរ។ (ក្នុងរូបថត៖​ សម្រស់ជនបទថ្មីនៅឃុំ Hồ Thị Kỷ)។

បច្ចុប្បន្ន បណ្តាភូមិភាគដែលបានទទួលផលនៃកម្មវិធី កំពុងបន្តការកសាងផ្លូវថ្នល់ជនបទ ដើម្បីទាន់ល្បឿននៃគម្រោងការ។

សកម្មភាពថែទាំសុខមាលភាពជូនប្រជាជន ព្រមទាំងអ្នកម្តាយ និងទារកដែលស្ថិតក្នុងតំបន់ជនជាតិភាគតិចនៅតាមបណ្តាតំណាក់សុខាភិបាលឃុំក៏ទទួលបានការយកចិត្តទុកដាក់ណាស់ដែរ។

បណ្តាគោលនយោបាយឧបត្ថម្ភជាច្រើនក៏ជះឥទ្ធពលផ្ទាល់ដល់បងប្អូនជនរួមជាតិ ជាពិសេសបណ្តាខ្លឹមសារឧបត្ថម្ភគម្រោងទី១ នៃអនុម្រោងទី២របស់គម្រោងទី៣។ អនុគម្រោងទី១របស់គម្រោងទី៤។ល។​ ក៏ត្រូវបានគ្រប់បណ្តាគណៈផ្នែកគ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំអនុវត្តយ៉ាងសកម្មផងដែរ។ ផ្តើមពីនោះ ក៏ទាន់សភាពការខាងដោះស្រាយរាល់ការលំបាក និងតម្រូវការជាបន្ទាន់ស្តីពីជីវភាពរស់នៅរបស់គ្រួសារជនជាតិភាគតិច ធ្វើអោយគ្រួសារជាច្រើនមានលក្ខណៈឈានឡើងរួចចាកក្រ។ ពិសេស ផ្នែកខាងរចនាសម្ព័ន្ធជនបទនៃតំបន់ជនជាតិភាគតិចមានការផ្លាស់ប្តូរយ៉ាងសកម្ម រួមចំណែកធ្វើឱ្យលំនឹងសន្តិសុខ នយោបាយសង្គមតំបន់ជនជាតិភាគតិច។ បងប្អូនជនរួមជាតិបានសុខសាន្តចិត្តក្នុងការផលិតជួញដូរ ព្រមទាំងសកម្មចូលរួមរាល់បណ្តាប្រពៃណីផ្សេងៗដែលភូមិភាគបានបំផុសវលនាទៀតផង៕

គោលនយោបាយជនជាតិត្រូវបានផ្សព្វផ្សាយទាន់ពេល និងមានប្រសិទ្ធភាព បង្កលក្ខណៈដើម្បីបងប្អូនជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច។

បណ្តាសកម្មភាពខាងវិស័យសិក្សាអប់រំ បណ្តាសាលារៀនទាំងឡាយនៅតាមភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនក៏ទទួលបានការយកចិត្តទុកដាក់អនុវត្តផងដែរ។

ប្រអប់៖

តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau តំណាក់កាល ២០២១-២០២៥ រួមមានទាំងអស់៥ឃុំដែលស្ថិតក្នុងតំបន់ III មាន១ឃុំស្ថិតក្នុងតំបន់ I  ព្រមទាំង៤៣ភូមិ និងអនុសង្កាត់ជួបលំបាកពិសេសស្ថិតក្រៅឃុំតំបន់ និង៣២ភូមិ និងអនុសង្កាត់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ។

Quỳnh Anh

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។