Thứ ba, 8-9-26 07:01:01
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គិតគូរសព្វគ្រប់បែបយ៉ាង ដើម្បីស្តារជីវភាពរស់នៅជូនជនរួមជាតិ

Báo Cà Mau នៅតាមបណ្តាអនុសង្កាត់ និងភូមិដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត ក្តីសប្បាយរីករាយបានបង្ហាញយ៉ាងច្បាស់ខណៈពេលដែលសម្រស់ជនបទប្រែថ្មី ជីវភាពបងប្អូន Khmer មួយថ្ងៃកាន់តែធូរធា គ្រួសារក្រីក្រក៏បន្ថយចុះ។ លទ្ធផលនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ពីការផ្លាស់ប្តូរនៃបណ្តាកម្មវិធី គោលនយោបាយយកចិត្ត ជំនួយឧបត្ថម្ភរបស់បក្សនិងរដ្ឋសម្រាប់បងប្អូនជនរួមជាតិភាគតិច។

រដ្ឋអំណាចភូមិភាគអញ្ជើញទៅសួរសុខទុក្ខ និងពិនិត្យល្បឿននៃការជួសជុលផ្ទះរបស់អ្នកមីង Thạch Thị។

ធ្វើដំណើរតាមក្រុមការងារនៃរដ្ឋអំណាចភូមិភាគ យើងខ្ញុំបានទៅដល់គ្រួសារអ្នកមីង Thạch Thị Sol  ជាគ្រួសារ Khmer ក្រីក្រនៅអនុសង្កាត់លេខ៥ សង្កាត់ Giá Rai។ ពីចម្ងាយក៏បានឃើញអ្នកមីង Sol រីករាយទទួលយើងខ្ញុំយ៉ាងរាក់ទាក់ផងដែរ។ អ្នកមីងបានចែករំលែកថា៖ “ប្រហែលជាប៉ុន្មានថ្ងៃទៀត ផ្ទះរបស់ខ្ញុំនឹងសង់បានសម្រេច។ គ្រួសារខ្ញុំអស់ខ្លាចព្យុះភ្លៀង និងលិចលង់ដូចកាលពីមុនទៀតហើយ”។

ផ្ទះដ៏តូចរបស់អ្នកមីង Sol កាលពីមុនមានការទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ខ្វះសុវត្ថិភាព ជាពិសេសរដូវព្យុះភ្លៀង។ យោងតាមការពិនិត្យជាក់ស្តែង រដ្ឋអំណាចភូមិភាគក៏បានជំនួយឧបត្ថម្ភគ្រួសារខ្ញុំដោយទឹកប្រាក់៣០លានដុងអំពីកម្មវិធី “លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម” សម្រាប់កែជួសជុលផ្ទះឡើងវិញ។

អ្នកមីង Sol បានឱ្យដឹងបន្ថែមទៀតថា៖ ជារៀងរាល់ថ្ងៃ ខ្ញុំដើរលក់ឆ្នោតបានប្រមាណ១០០សន្លឹក អាចរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃបាន។ មានផ្ទះថ្មីដ៏រឹងមាំពេញដោយក្តីសង្ឃឹមរបស់គ្រួសារ ដែលមិនហានគិតថានឹងអាចធ្វើបាននោះទេ។​ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ទើបក្តីស្រមៃរបស់គ្រួសារខ្ញុំបានក្លាយជាការពិត។ ខ្ញុំពិតជាដឹងគុណបក្សនិងរដ្ឋខ្លាំងណាស់ ហើយខ្ញុំនឹងខិតខំពលកម្មផលិតដើម្បីលំនឹងជីវភាព ឈានឡើងរួចចាកក្រ។

អាស្រ័យមានកូនទៅធ្វើការនៅប្រទេសជប៉ុន (Nhật Bản) ទើបគ្រួសារលោក Trần Long មួយថ្ងៃកាន់តែមានជីវភាពធូរធាប្រសើរឡើង។

យោងតាមប្រសាសន៍របស់លោក Thạch Giang អនុលេខាសាខាបក្ស និងជាប្រធានអនុសង្កាត់លេខ៥៖ បច្ចុប្បន្ន ទូទាំងអនុសង្កាត់មាន ១២៥ គ្រួសារ Khmer។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជីវភាពបងប្អូន Khmer មួយថ្ងៃកាន់តែផ្លាស់ប្តូរ។ ដែលបញ្ជាក់យ៉ាងច្បាស់នោះគឺការកាត់បន្ថយក្រួសារក្របានយ៉ាងឆាប់រហ័ស។ ឆ្នាំ២០២៤ អនុសង្កាត់មាន ១៦ គ្រួសារ និង២៧ គ្រួសារប្រកៀកបន្ទាត់ក្រ គិតមកទល់ពេលនេះ ក៏បន្ថយចុះនូវត្រឹម៥គ្រួសារក្រ និង១១ គ្រួសារប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ។

មិនត្រឹមតែជំនួយឧបត្ថម្ភផ្ទះ បណ្តាកម្មវិធីគិតគូរពីជីវភាពរស់នៅ និងបណ្តុះបណ្តាលរបរវិជ្ជាជីវៈ ការបង្កើតមុខរបរការងារធ្វើក៏ផ្តល់ឱកាសសម្រាប់បងប្អូន Khmer ផ្លាស់ប្តូរជីវភាពផងដែរ។ តួយ៉ាងដូចជាគ្រួសារលោក Trần Long (នៅភូមិ Đay Tà Ni ឃុំ Hưng Hội) ជាដើម។ អាស្រ័យកម្មវិធីឧបត្ថម្ភបញ្ជូនពលករឱ្យទៅធ្វើការនៅបរទេសតាមកិច្ចសហការ កូនរបស់លោកឡុង បានទៅធ្វើការនៅប្រទេសជប៉ុន (Nhật Bản) រៀងរាល់ខែផ្ញើប្រាក់ជូនគ្រួសារចំនួន ៤០ លានដុងជាប្រចាំ។ “ចាប់តាំងពីកូនរបស់លោកទៅធ្វើការនៅប្រទេសជប៉ុន (Nhật Bản) គ្រួសារខ្ញុំក៏មិនសូវជួបលំបាកដូចមុនទៀតដែរ ព្រមទាំងមានលក្ខណៈអាចកែជួសជុលផ្ទះ និងទិញដីស្រែបន្ថែមសម្រាប់ផលិតទៀតផង” លោក Long រីករាយ ឱ្យដឹងដូច្នេះ។

ដោយទទួលបានការជំនួយឧបត្ថម្ភប្រកបរបររកស៊ី បងប្អូនជនរួមជាតិ Khmer ឃុំ Hưng Hội ក៏លំនឹងជីវភាពផងដែរ។

បណ្តាលទ្ធផលយ៉ាងសកម្មក្នុងការរស់នៅរបស់បងប្អូនជនរួមជាតិ Khmer នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក៏បញ្ជាក់ច្បាស់ពីប្រសិទ្ធភាពនៃបណ្តាកម្មវិធីគោលនយេាបាយជនជាតិ និងកម្មវិធីសន្តិសុខសង្គមដែលត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ត្រឹមត្រូវជាមួយរាល់មុខសញ្ញានីមួយៗផងដែរ។ មិនត្រឹមរួមចំណែកលើកកម្ពស់គុណភាពរស់នៅជូនបងប្អូនប្រជាជននោះទេ ថែមទាំងបង្កើតទំនុកចិត្ត និងប្រភពធនធានសម្រាប់ជនរួមជាតិ Khmer ទាំងឡាយលើភូមិសាស្ត្រខេត្ត Cà Mau ខិតខំឈានឡើងរួចចាកក្រ ព្រួតដៃគ្នាកសាងស្រុកទេសមួយថ្ងៃកាន់តែរីកចម្រើនឆ្ពោះទៅមុខ៕

 

Hoàng Lam

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។