Thứ ba, 8-9-26 02:45:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រមូលផ្តុំប្រភពកម្លាំងដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

Báo Cà Mau ក្នុងដំណើរការផ្សព្វផ្សាយ និងអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិ-ច្ចសង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau ដំណាក់កាលទី I (២០២១-២០២៥) ក្រៅពីប្រភពថវិកាមជ្ឈិម និងភូមិភាគ ខេត្តបានម្ចាស់ការក្នុងការប្រមូលផ្តុំបន្ថែមនូវបណ្ដាប្រភពទុនផ្សេងៗទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពអនុវត្តកម្មវិធី។

អាស្រ័យការគួបផ្សំជាច្រើនប្រភពទុនពីកម្មវិធីផ្សេងៗ និងការប្រមូលផ្តុំបានច្រើនប្រភពធនធាន ក៏បង្កើនទំហំ និងគុណភាពក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសម្រាប់តំបន់ជនជាតិភាគតិច។ (រូបថតនៅឃុំ Khánh Bình)។

ជាក់ស្តែង ខេត្តបានសកម្មក្នុងការប្រមូលផ្តុំប្រភពទុនសង្គមភាវូបនីយកម្ម និងការចូលរួមជាវិភាគទានពីសហគម អាជីវកម្ម និងអង្គការសប្បុរសធម៌ ឯកជនក្នុងនិងក្រៅប្រទេសតាមរយៈរូបភាពឧបត្ថម្ភ និងជំនួយឧបត្ថម្ភជាទឹកប្រាក់ ទព្វសម្ភារៈ ឧបករសិក្សារៀនសូត្រ និងពូជឈើដាំ សត្វចិញ្ចឹម... ទន្ទឹមនិងនោះ ក៏មានច្រើនអាជីវកម្មបានរួមដំណើរជាមួយខេត្តក្នុងការជំនួយឧបត្ថម្ភសាងសង់ផ្ទះ អណ្តូងទឹក និងស្ពាននៅតាមតំបន់ជនរួមជាតិ Khmer។

ក្រៅពីនោះ ថែមទាំងមានការចូលរួមជាវិភាគទានរបស់បងប្អូនប្រជាជនដោយតម្លៃឈ្នួលពលកម្មសម្រាប់សង់ផ្ទះ សំណង់សហគម ផ្លូវជនបទ សំណង់ធារាសាស្រ្តតូចៗ... ឆ្លងតាមរយៈនោះក៏មានគ្រួសារមិជាច្រើនបានស្ម័គ្រចិត្តបរិច្ចាគដីសម្រាប់ធ្វើថ្នល់ ពង្រីកដីធាសាងសង់សាលារៀន និងទីកន្លែងប្រជុំជីវភាពសហគមជាដើម។

មិនត្រឹមប្រមូលទុនសម្រាប់គ្រួសារក្រទាំងឡាយក្នុងតំបន់ជនជាតិភាគតិចបានបុលប៉ុណ្ណោះទេ  ដែលបុគ្គលិកធនាគារគោលនយោបាយសង្គមថែមទាំងបានចុះទៅផ្ទាល់គ្រួសារនីមួយៗ​ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃប្រភពទុនដែលបានបុលទៀតផង។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិ និងសាសនាបានឱ្យដឹង៖ “មានជាច្រើនគម្រោងដែលពាក់ព័ន្ធខាងវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ធារាសាស្រ្ត និងទឹកស្អាតសម្រាប់ប្រើប្រាស់នៅតាមតំបន់ជនជាតិភាគតិចខេត្ត Cà Mau បានអនុវត្តគួបផ្សំជាមួយប្រភពទុនពីកម្មវិធីគោលដៅជាតិនៃការកសាងជនបទថ្មី កម្មវិធីគោលដៅជាតិកាត់បន្ថយក្រចីរភាពនិងបណ្ដាប្រភពសង្គមភាវូបនីយកម្ម។ និយាយរួមការងាររួមបញ្ចូល បណ្តាប្រភពទុន បាននាំមកនូវប្រសិទ្ធភាព ប្រមូលផ្តុំបានច្រើនប្រភពធនធាន បង្កើនទំហំ និងគុណភាពក្នុងការវិនិយោគសម្រាប់តំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅ”។

ដោយឡែកការប្រមូលផ្តុំ និងរំសាយថវិកាបុលទុនពីធនាគារគោលនយោបាយសង្គម (គ្រាន់តែរៀបចំអនុវត្តចំពោះគម្រោងការទី១ប៉ុណ្ណោះ)។ លទ្ធផល​ ក្នុងរយៈពេល ២ឆ្នាំ ២០២២-២០២៣ បានអនុវត្តជំនួយឧបត្ថម្ភឱ្យបុលដើមទុនសម្រាប់ ១៧៦ គ្រួសារដើម្បីកែជួសជុល និងសាងសង់ផ្ទះថ្មី ព្រមទាំងរៀនរបរវិជ្ជាជីវៈ ដោយសរុបចំនួនទឹកប្រាក់ជាង ៦,៥ ពាន់លានដុង។

អាស្រ័យដោយការរួមបញ្ចូលប្រភពទុន ទើបមានរាប់ពាន់គ្រួសារប្រជាជនតំបន់ជនជាតិភាគតិចមានលំនៅឋានសមរម្យល្អ។

លោក Phạm Hồng Ngự អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ U Minh បានឱ្យដឹង៖ “ដែលជាឃុំដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ដើម្បីអនុវត្តមានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ភូមិភាគក៏ម្ចាស់ការក្នុងការបែងចែងទុនពីថវិកាខេត្ត និងរួមបញ្ចូលជាមួយកម្មវិធីផ្សេងៗសម្រាប់ប្រមូលផ្តុំវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន លំនឹងការអភិវឌ្ឍផលិត និងកាត់បន្ថយក្រចីរភាពតំបន់ជនជាតិភាគតិចរបស់ភូមិភាគ”។

ក្នុងដំណាក់កាលទី II (២០២៦-២០៣០) Cà Mau នឹងបន្តអនុវត្តពិពិធកម្មប្រភពទុនដើម្បីផ្សព្វផ្សាយ និងអនុវត្តបណ្ដាគម្រោង អនុគម្រោងសមាសភាពដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចសមស្របជាមួយតម្រូវការ និងលក្ខណៈជាក់ស្តែងរបស់ខេត្ត។ ក្នុងនោះថវិការដ្ឋ មានតួនាទីសំខាន់ និងមានន័យខ្លឹមសារខ្លាំងណាស់។ ទន្ទឹមនិងនោះ បង្កើនការប្រមូលផ្តុំបណ្តាប្រភពកម្លាំងចូលរួមផ្សេងៗដទៃទៀតរបស់បណ្តាអង្គការអាជីវកម្ម និងឯកជនទាំងក្នុង និងក្រៅខេត្ត៕

Quỳnh Anh

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។