Thứ sáu, 23-10-26 10:03:49
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួបរួមគ្នាកសាងមាតុភូមិ

Báo Cà Mau ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

ការគិតគូរចំពោះជនក្រីក្ររបស់ភូមិលេខ ៦ តែងតែទទួលបានការយកចិត្តទុកដាក់។

លោក Trần Văn Nuối ប្រធានគណៈកម្មាធិការរណសិរ្សភូមិលេខ ៦ បានឱ្យដឹងថា៖ “ក្នុងឆ្នាំកន្លង ក្រោមការដឹកនាំដោយផ្ទាល់របស់គណៈកម្មាធិការបក្ស និងការយកចិត្តទុកដាក់របស់គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Khánh Bình និងការឯកភាពគ្នាចូលរួមយ៉ាងសកម្មរបស់គ្រប់ស្រទាប់វណ្ណៈប្រជាជន និងការពង្រឹងកម្លាំងយ៉ាងខ្លាំង។ បណ្តាប្រពៃណីប្រឡងប្រណាំង និងការផហតើមចលនាផ្សព្វផ្សាយយ៉ាងទូលំទូលាយ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់”។

ភូមិលេខ ៦ នាពេលបច្ចុប្បន្នមានគ្រួសារក្រីក្រចំនួន ១១ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ៥ គ្រួសារ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗក៏មានការកើនឡើងធៀបនឹងឆ្នាំ ២០២៤។ ប្រជាជនក្នុងភូមិកាន់តែការសាមគ្គីភាព សកម្មពលកម្មផលិត ជួញដូរ។ ពង្រីកកម្លាំងផែនមហាសាមគ្គីរវាងជនជាតិដ៏អស្ចារ្យ ព្រមទាំងអនុវត្តមានប្រសិទ្ធភាព គុណភាពរាល់ការចលនា​ និងប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិសុខ-ការពារជាតិ។​សកម្មចូលរួមកសាងជីវភាពវប្បធម៌នៅតាមតំបន់ប្រជុំជន ព្រមទាំងចូលរួមកសាងជនបទថ្មី រួមចំណែកកសាងភូមិភាគមួយថ្ងៃកាន់តែមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។

លោក Trần Văn Nuối (អ្នកអង្គុយកណ្តាល) ប្រធានគណៈកម្មាធិការរណសិរ្សភូមិលេខ ៦ បានអញ្ជើញទៅសួរសុខទុក្ខលោក Nguyễn Văn Quang ដែលជាគ្រួសារទទួលបានការឧបត្ថម្ភសាងសង់ផ្ទះមួយខ្នងក្រោមកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។

ជាពិសេស ប្រជាជននៅភូមិលេខ ៦ សាមគ្គីគ្នាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងជួយគ្នាកាត់បន្ថយក្រចីរភាព ឈានឡើងធ្វើមានស្របច្បាប់ ព្រមទាំងសកម្មផ្លាស់ប្តូររចនាសម្ព័ន្ធប្រភេទពូជឈើដាំ និងសត្វចិញ្ចឹម អនុវត្តបច្ចេកវិទ្យា និងបច្ចេកវិទ្យាឌីជីថលចូលក្នុងការផលិត។ បច្ចុប្បន្ន ភូមិនេះមានសហករណ៍ផលិតចំនួន ៤ ដែលមានសមាជិកប្រមាណ ២៤៦ នាក់ ក្នុងនោះមាន ៣ ក្លឹបដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកជួយគ្រួសារអ្នកផលិតប្រមូលផ្តុំ បង្កើនការផលិត លើកកម្ពស់ប្រភពប្រាក់ចំណូលសម្រាប់បងប្អូនប្រជាជន អត្រាកម្មករដែលស្ថិតក្នុងវ័យមានការងារធ្វើសម្រេចបាន ៨៧%។

"ការងារកាត់បន្ថយក្រក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងសំខាន់ សម្រេច​១០០% នៃបទដ្ឋាន។ ប្រពៃណីកសិករជួយគ្នាដើម្បីធ្វើមាន កាត់បន្ថយក្រចីរភាពសម្រេចបានលទ្ធផលជាក់ស្តែង ជីវភាពបងប្អូនប្រជាជនភូមិលេខ ៦ មួយថ្ងៃកាន់តែបានលើកកម្ពស់” លោក Trần Văn Nuối រីករាយឱ្យដឹងដូច្នេះ។

ក្រៅពីសាមគ្គីអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជនភូមិលេខ ៦ តែងតែមានការយល់ដឹងអំពីការអនុវត្តច្បាប់ សកម្មចូលរួមប្រពៃណីចលនា "ទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិ" ទប់ស្កាត់ឧក្រិដ្ឋកម្ម គ្រោះសង្គម សុវត្ថិភាពចរាចរណ៍ បង្ការគ្រោះអគ្គីភ័យ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់មានស្ថេរភាពជាមូលដ្ឋាន។

ហេដ្ឋារចនាសម្ព័ន្ធជនបទនៅភូមិលេខ ៦ ត្រូវបានវិនិយោគ និងសាងសង់យ៉ាងទូលំទូលាយ។

លោក Nguyễn Văn Quang ជាគ្រួសារមួយដែលទទួលបានការឧបត្ថម្ភសាងសង់ផ្ទះតាមកម្មវិធីលុពបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម មានប្រសាសន៍៖ ប៉ុន្មានឆ្នាំកន្លង ជីវភាពរបស់បងប្អូនប្រជាជនក្នុងភូមិតែងមានភាពរីកចម្រើន សកម្មភាពគិតគូរចំពោះគ្រួសារគោលនយោបាយ និងអ្នកមានសគុណ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រក៏ទទួលបានការយកចិត្តទុកដាក់ទាន់ពេលវេលា និងត្រឹមត្រូវ ជាពិសេសឧបត្ថម្ភសាងសង់ផ្ទះគាំសម្រាប់ស្នាក់នៅ។ ទន្ទឹមនិងនោះ ខាងវិស័យហេដ្ឋារចនាសម្ព័ន្ធក៏ទទួលបានការវិនិយោគ អគ្គិសនី ផ្លូវថ្នល់ សាលារៀន និងដំណាក់សុខាភិបាលក៏ត្រូវបានវិនិយោគ និងសាងសង់យ៉ាងទូលំទូលាយផងដែរ។ ប្រជាជនយើងខ្ញុំមានជីវភាពរស់នៅបានសុខក្សេមក្សាន្តដូចជាសព្វថ្ងៃនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋអំណាចភូមិភាគផងដែរ”។

ជាមួយស្មារតីសាមគ្គី ឯកភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការការរណសិរ្ស និងគ្រប់សាខាទាំងឡាយ ព្រមទាំងអង្គការមហាជន និងប្រជាជនទាំងអស់របស់ភូមិលេខ ៦ បានប្តេជ្ញាបំពេញភារកិច្ច និងគោលដៅរបស់ពួកគេឱ្យបានយ៉ាងល្អប្រសើរ រួមចំណែកកសាងប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង ស៊ីវិល័យ និងពេញដោយក្តីស្រឡាញ់៕

Quỳnh Anh

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។