Chủ nhật, 7-6-26 05:05:11
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

Báo Cà Mau លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

ស្ពាន Tuệ Thanh និងស្ពាន Thiên Phước ត្រូវបានសម្ពោធរួមថ្ងៃតែមួយ ដោយសរុបទឹកប្រាក់ ២៥០ លានដុង។

នៅភូមិ Tân Biên និងភូមិHợp Tác Xã បងប្អូនប្រជាជនមានចិត្តសប្បាយរីករាយនិយាយតៗគ្នាអំពីរឿងរ៉ាវនៃការសាងស្ពាន ២ ខ្សែដែលទើបសម្ពោធនិងដាក់ឱ្យប្រើប្រាសជាផ្លូវការ រួមមាន៖ ស្ពាន Thiên Phước និងស្ពាន Tuệ Thanh ស្ពានទាំងពីរនេះរួមមានមានប្រវែង ២៦ ម៉ែត្រ ទទឹង ២ ម៉ែត្រ និងលាបពណ៌ខៀវដូចគ្នា។ នេះគឺជាអំណោយដ៏មានតម្លៃសម្រាប់ប្រជាជនក្នុងតំបន់ដែលទទួលបានការឧបត្ថម្ភពីអារាមសមាធិធម៌ Thiên Phước ទីក្រុង Hồ Chí Minh ដែលមានតម្លៃសរុប ២៥០ លានដុង។

ឈរលើស្ពានដែលទើបសាងថ្មី ព្រះតេជគុណ Thích Từ Lộc ព្រះចៅអធិការវត្ត Thiên Phước បានចែករំលែកដោយទឹកព្រះទ័យរីករាយថា៖ “សម្រាប់ព្រះសង្ឃ និងដូនជី ការបំពេញតាមបាវចនា “ជីវិតល្អ បវរសាសនា និងការចូលរួមសកម្មភាពសប្បុរសធម៌គឺមានសារៈសំខាន់ខ្លាំងណាស់។ ដោយយល់ឃើញពីការលំបាកដែលប្រជាជននៅតំបន់ដាច់ស្រយាលជួបប្រទះ យើងខ្ញុំគ្រាន់តែសង្ឃឹមថានឹងបានរួមចំណែកបន្តិចបន្តួចសម្រាប់ឧបត្ថម្ភដល់ការសាងសង់ស្ពានថ្មី ដើម្បីឱ្យបងប្អូនប្រជាជនអាចធ្វើដំណើរកាន់តែងាយស្រួលថែមទៀត”។

លោក Trương Phóng Sự នៅភូមិ Tân Biên រីករាយនិយាយថា៖ “ពីមុនមានផ្លូវទំហំត្រឹមតែ ៣ ម៉ែត្រប៉ុណ្ណោះ ហើយក៏គ្មានស្ពានដែរ បណ្តោយឱ្យការធ្វើដំណើរជួបផលពិបាកខ្លាំងសម្រាប់ប្រជាជន និងប្អូនៗសិស្សានុសិស្ស។ ឥឡូវនេះ ស្ពានថ្មីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ការធ្វើដំណើរកាន់តែងាយស្រួល ហើយថ្ងៃឈប់សម្រាកបុណ្យតេតនេះ អ្នកជិតខាងអាចទៅលេងគ្នាទៅវិញទៅមកបានកាន់តែងាយស្រួលទៀតផង”។

មិនត្រឹមតែការសាងស្ពានតភ្ជាប់រវាងច្រាំងទាំងពីរដែលប្រកបដោយភាពសប្បាយរីករាយប៉ុណ្ណោះទេ ក្រុមសប្បុរសធម៌នៃអារាមសមាធិកម្មដ្ឋាន Thiên Phước ថែមទាំងបានជូនអំណោយចំនួន ៦០ ចំណែកទៀតផងសម្រាប់គ្រួសារក្រីក្រមានលក្ខណៈទទួលបុណ្យ Tết  ប្រកបដោយភាពកក់ក្តៅជាទីបំផុត។

តំណាងឱ្យឃុំ Tân Hưng ប្រគល់ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់ឯកជនដែលបានរួមចំណែកសាងស្ពានចរាចរណ៍។

ដើម្បីសាងបានស្ពានទាំងនេះ គួររំលឹកពីតួនាទីតភ្ជាប់របស់គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Tân Hưng។ ក្នុងរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ រណសិរ្សមាតុភូមិឃុំបានប្រមូលផ្តុំប្រភពធនធានដើម្បីសាងសង់ និងប្រគល់ស្ពានចរាចរណ៍ជនបទចំនួន ១៦ ខ្សែផងដែរ ដោយសរុបតម្លៃជាទឹកប្រាក់ប្រមាណជាង ១,៦ ពាន់លានដុង។

លោក Phan Vĩnh Phú ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ បានឱ្យដឹងថា៖ “ឃុំនេះមានបណ្តាញទន្លេ និងប្រឡាយទឹកដ៏ក្រាស់ក្រែល ដូច្នេះការសាងសង់ស្ពាន និងលូទឹកត្រូវការប្រភពធនធានច្រើន។ ដូច្នេះ យើងបានកំណត់ការកៀរគរប្រភពធនធានសម្រាប់ការសាងសង់ស្ពានចរាចរណ៍ជាកិច្ចការសំខាន់ខ្លាំងណាស់”។ ដោយបានឃើញពីភាពសប្បាយរីករាយរបស់បងប្អូនប្រជាជនខណៈពេលដែលមានស្ពានតភ្ជាប់ យើងខ្ញុំកាន់តែតាំងចិត្តថែមទៀត។ ឆ្នាំ២០២៦ រណសិសិរ្សឃុំនឹងខិតខំថែមទៀតដើម្បីមិនទុនឱ្យមានករណីមាមីងបងប្អូនជួបបញ្ហាខាងទូក.ដចម្លងដូចកាលពីមុនទៀតឡើយ”។

ស្ពានចរាចរណ៍មិនត្រឹមជាសំណង់ខាងវិស័យហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជាការតភ្ជាប់រវាងទឹកចិត្តប្រជាជនស្រុកឆ្ងាយបន្តពង្រីកស្មារតីសាមគ្គីទូទាំងជនជាតិទៀតផង។ និទាឃរដូវថ្មីកំពុងឈានចូលមកដល់ឃុំ Tân Hưng ដែលជានិទឃរដូវនៃការតភ្ជាប់ដងព្រែកទាំងសង្ខាង ធ្វើឱ្យភូមិស្រុករប់ខ្លួនកាន់តែមានការអភិវឌ្ឍខ្លាំងខ្លាប្រសើរឡើង៕

Trịnh Hải

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។