នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។
រូបសំណាកសត្វសេះតំណាងឱ្យឆ្នាំមមី ២០២៦ ទេសភាពខ្នាតតូចនៃផលិតផលដ៏ពិសេសខាងវប្បធម៌របស់ខេត្ត Cà Mau ត្រូវបានតុបតែងនៅតំបន់សួនច្បារនៃមណ្ឌលឃុំ Phước Long ។
អ្វីដែលលេចធ្លោបំផុតនោះគឺ រូបសំណាកសេះ (តំណាងឱ្យឆ្នាំមមី ២០២៦) ដែលត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ដោយប្រព័ន្ធភ្លើង LED ដាក់នៅតាមទីលានសួនច្បារ សួនសាធារណៈ រង្វង់មូល និងតាមដងផ្លូវសំខាន់ៗ។ រូបភាពសេះ ដែលជានិមិត្តរូបនៃកម្លាំង និងភាពរឹងមាំ ព្រមទាំងក្តីប្រាថ្នាចង់ឈានឡើង និងល្បឿននៃការអភិវឌ្ឍ ត្រូវបានបង្ហាញតាមរយៈវត្ថុធាតុដើមជាច្រើន ពណ៌ចម្រុះ និងការរួមបញ្ចូលពន្លឺសិល្បៈ បង្កើតបានជាចំណុចលេចធ្លោដ៏គួរឱ្យចាប់អារម្មណ៍ ទាក់ទាញប្រជាជនជាច្រើនមកទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍។
ការតុបតែងលំហបរិយាកាសនៃបុណ្យចូលឆ្នាំថ្មី នៅវិមានរំលឹកគុណលោក ប្រធាន Hồ Chí Minh អនុសង្កាត់លេខ១ សង្កាត់ An Xuyên។
ទន្ទឹមនឹងនោះ ទេសភាពខ្នាតតូច នៃនិទាឃរដូវដែលផ្សារភ្ជាប់ជាមួយនឹងលក្ខណៈពិសេស និងផលិតផលពិសេសរបស់ខេត្ត Cà Mau ត្រូវបានរៀបចំឆ្លាស់គ្នានៅតាមដងផ្លូវ។ រូបភាពបង្កង ក្តាម Cà Mau រួមជាមួយផលិតផល OCOP របស់ខេត្ត។ល។ ត្រូវបានកែច្នៃឡើងវិញយ៉ាងរស់រវើក និងស្និទ្ធស្នាល។ ទេសភាពខ្នាតតូចទាំងនេះមិនត្រឹមតែជួយកែលម្អសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយនូវលក្ខណៈពិសេសនៃទឹកដី និងប្រជាជន Cà Mau ទៅកាន់ភ្ញៀវទេសចរណ៍ជិតឆ្ងាយទៀតផង។
ស្ថាប័ន និងអាជីវកម្មតុបតែងលម្អបុណ្យចូលឆ្នាំថ្មី។ (រូបថតនៅ Sense City Cà Mau)។
ទង់ជាតិ បដា ភ្លើងព័ណ៌តុបតែង និងពាក្យស្លោកអបអរសាទរបក្ស - អបអរសាទរនិទាឃរដូវ ត្រូវបានព្យួរយ៉ាងឧឡារិក និងចែងចាំងនៅគ្រប់ទីកន្លែង។ ការសម្អាតអនាម័យបរិស្ថាន កែលម្អតាមចិញ្ចើមថ្នល់ និងការថែទាំដើមឈើ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ រួមចំណែកបង្កើតលំហបរិស្ថានដ៏ស្អាតស្អំ និងស្រស់បំព្រង ដើម្បីឱ្យប្រជាជនសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ការតុបតែងលម្អទីក្រុងដើម្បីទទួលអំណរឆ្នាំថ្មី ឆ្នាំមមី ២០២៦ មិនត្រឹមតែមានអត្ថន័យបង្កើតនូវសោភ័ណទេសភាពសម្រាប់និទាឃរដូវឱ្យកាន់តែនាបបរិយាកាសសប្បាយរីករាយ និងរំភើបប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីជំនឿ និងក្តីរំពឹងទុកសម្រាប់ឆ្នាំថ្មីមានភាពរីកចម្រើនគ្រប់វិស័យទៀតផង៕
Loan Phương

Truyền hình



Xem thêm bình luận