Thứ sáu, 23-10-26 10:03:49
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

Báo Cà Mau តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

កសិករទទួលបានប្រាក់ចំណូលបន្ថែមពីការលក់ចំបើងដែលចងជាបាច់ៗផងដែរ។

ខណៈពេលដែលកាលពីអតីតកាល បន្ទាប់ពីប្រមូលផលស្រូវរួច មនុស្សតែងតែដុតចំបើង ថ្មីៗនេះ ចំបើងបន្ថែមពីលើការបម្រើផលិតកម្ម បានបើកសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់កសិករជាច្រើន។ ជាពិសេស បន្ទាប់ពីប្រមូលផលស្រូវរួច ចំបើងត្រូវបានប្រមូលដោយម៉ាស៊ីន ហើយចងជាបាច់ដែលមានទម្ងន់ប្រហែល ២០ គីឡូក្រាម ដោយលក់ក្នុងតម្លៃចន្លោះពី ៣០​- ៤០ ពាន់ដុងក្នុងមួយបាច់។

លោក Huỳnh Văn Dự នៅភូមិ Kim Đứng A ឃុំ Khánh Hưng មានប្រសាសន៍ថា៖ "បច្ចុប្បន្ន តម្រូវការប្រើប្រាស់ចំបើងគឺខ្ពស់ណាស់។ ពីមុន បន្ទាប់ពីប្រមូលផលស្រូវរួច កសិករតែងដុតចំបើងចោល ប៉ុន្តែឥឡូវនេះ មានអ្នកមកវាលស្រែដោយផ្ទាល់ដើម្បីទិញវាក្នុងតម្លៃ ៥០.០០០​​ ដុងក្នុងមួយហិកតា។ ចំបើង ដែលធ្លាប់ត្រូវបានចាត់ទុកថាជាកាកសំណល់ ឥឡូវនេះបែរជាផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់កសិករ ដូច្នេះកសិករគ្រប់រូបអ្នកណាក៏សប្បាយចិត្តណាស់ដែរ"។

អស់រយៈពេលជាយូរមកហើយ ចំបើងគឺជាជីសរីរាង្គសម្បូរសារធាតុចិញ្ចឹមដែលមិនអាចខ្វះបានសម្រាប់ខាងវិស័យកសិកម្ម។

ចំបើងក៏ជាប្រភពដ៏សំខាន់នៃចំណីសម្រាប់ក្របី គោផងដែរ ជាពិសេសក្នុងរដូវប្រាំង ឬនៅពេលដែលស្មៅស្រស់ៗខ្វះខាត។ លើសពីនេះ ចំបើងត្រូវបានគេប្រើជាសម្ភារៈសម្រាប់ក្រាលក្នុងជង្រុក ដែលជួយរក្សាភាពកក់ក្តៅដល់សត្វពាហនៈ ស្រូបយកសំណើម និងកាត់បន្ថយក្លិនមិនល្អ ដោយហេតុនេះកាត់បន្ថយជំងឺ និងកែលម្អលក្ខណៈខាងវិស័យកសិកម្ម។ តាមរយៈនេះ ចំបើងបានក្លាយជាជីសរីរាង្គសម្បូរសារធាតុចិញ្ចឹម ដែលជួយកែលម្អផ្ទៃដី បង្កើនជីជាតិ និងកាត់បន្ថយការពឹងផ្អែកលើជីគីមីប្រកបដោយប្រសិទ្ធភាពទៀតផង។

បច្ចុប្បន្ន ចំបើងដែលចងជាបាច់លក់ក្នុងតម្លៃ ៣០-៤០ ពាន់ដុង/បាច់ ដែលផ្តល់ឱ្យកសិករនូវប្រភពចំណូលក្នុងស្រុក។

ការអនុវត្តបច្ចុប្បន្ននៃការប្រើប្រាស់ចំបើងក្នុងការផលិតកសិកម្ម ជួយកាត់បន្ថយការដុតចំបើង ដោយផ្លាស់ប្តូរពីទម្លាប់ដុតចំបើងទៅជាការលក់វា ដែលផ្តល់ឱ្យកសិករនូវប្រភពប្រាក់ចំណូលបន្ថែម បង្កើតការងារធ្វើតាមរដូវ និងកំណត់ការបំពុលបរិស្ថាន និងផលប៉ះពាល់របស់វាទៅលើសុខភាពមនុស្សផងដែរ។ ការប្រើប្រាស់ចំបើងដោយសមហេតុផល នឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច រួមចំណែកដល់ការកសាងកសិកម្មបៃតង និងមិនប៉ះពាល់ដល់បរិស្ថានទៀតផង៕

Chanh Đa

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។