Thứ bảy, 7-3-26 17:19:34
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

Báo Cà Mau បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ប្រជាជនធ្វើដំណើរលើដងផ្លូវថ្មី។

ក្នុងបរិយាកាសនិទាឃរដូវកំពុងតែរីកសាយភាយ នៅលើផ្លូវបេតុងថ្មី បងប្អូនធ្វើដំណើរទៅមកយ៉ាងមមាញឹក និងដឹកជញ្ជូនទំនិញបានងាយស្រួលជាងពេលណាៗទាំងអស់។ រំលឹកឡើងវិញកាលពីប៉ុន្មានឆ្នាំមុននេះ តាមដងផ្លូវ Tà Suôl គ្រាន់តែជាផ្លូវកៅស៊ូតូចចង្អៀត មានទទឹងមិនដល់ ២ ម៉ែត្រផង ហើយបន្ទាប់មកត្រូវបានពង្រីកជាផ្លូវបេតុងទទឹង ២,៥ ម៉ែត្រ។ ឆ្លងកាត់រយៈពេលប្រើប្រាស់យូរអង្វែង ផ្ទៃផ្លូវត្រូវខូចខាតធ្ងន់ធ្ងរ ហើយការធ្វើដំណើរទៅមក និងជួញដូរមុខទំនិញរបស់បងប្អូនប្រជាជនក៏ជួបការលំបាកខ្លាំងណាស់ដែរ ជាពិសេសនៅរដូវភ្លៀង។

ចំពោះតម្រូវការដ៏ចាំបាច់របស់បងប្អូនប្រជាជន នៅពេលមានគោលការណ៍ពង្រីកផ្លូវថ្នល់ រដ្ឋអំណាចភូមិភាគបានរៀបចំកិច្ចប្រជុំប្រជាជន ឃោសនា និងចលនា។ ដោយមានក្តីរំភើបដែលផ្លូវនៃក្តីស្រមៃជាយូរមកហើយត្រូវបានវិនិយោគ បងប្អូននៅភូមិភាគមានការឯកភាព និងគាំទ្រយ៉ាងពេញទំហឹង។ គ្រួសារជាច្រើនបានស្ម័គ្រចិត្តបរិច្ចាគដី រួមកម្លាំងពលកម្ម បង្កលក្ខណៈងាយស្រួលដើម្បីឱ្យគម្រោងអាចដំណើរការបានឆាប់រហ័ស និងទាន់តាមកាលវិភាគ។

លោក Danh Út នៅភូមិ Đàu Sấu បានចែករំលែកថា៖ “ដោយបានឮដំណឹងថារដ្ឋធ្វើផ្លូវ ថ្នល់ ប្រជាជននៅទីនេះអ្នកណាក៏សប្បាយចិត្តណាស់ដែរ ហើយគាំទ្រយ៉ាងអស់ពីចិត្តទៀតផង។ អ្នកដែលមានដីរងផលប៉ះពាល់ដោយគម្រោងក៏បរិច្ចាគដី អ្នកផ្សេងទៀតក៏ចូលរួមចំណែកថ្ងៃធ្វើការដើម្បីកាប់ឆ្ការ។ គ្រួសារខ្ញុំបានបរិច្ចាគផ្ទៃដីចំនួន ១២៥ ម៉ែត្រ។ មានផ្លូវនេះ ប្រជាជនក៏មានក្តីរំភើបយ៉ាងខ្លាំងណាស់ដែរ”។

“បុណ្យចូលឆ្នាំថ្មីនេះ សប្បាយខ្លាំងណាស់ដោយមានផ្លូវថ្នល់ធំទូលាយ ប្រជាជនលក់ដូរក៏ងាយស្រួលណាស់ដែរ ហើយកូនក្មួយទៅរៀនក៏មិនចាំបាច់ភ័យខ្លាចនោះដែរ។ សូម្បីតែរថយន្ត និងរថយន្តដឹកទំនិញក៏អាចចូលដល់កន្លែងបាន ការសាងសង់ផ្ទះក៏ងាយស្រួលជាងមុនច្រើនដែរ” លោក Danh Minh នៅភូមិ Đầu Sấu បានឱ្យដឹងដោយក្តីសប្បាយរីករាយបែបនេះ។

គម្រោងពង្រីកដងផ្លូវ Tà Suôl ឆ្លងកាត់ភូមិសាស្ត្រភូមិ Đầu Sấu និង Tà Suôl មានប្រវែងសរុបជាង ៤.១០០ ម៉ែត្រ ផ្ទៃផ្លូវបេតុងទទឹង ៣,៥ ម៉ែត្រ។ ផ្លូវមានស្ពានបេតុងរឹងមាំចំនួន ២ ខ្សែដោយចំណាយថវិកាសាងសង់សរុបប្រមាណជាង ២២ ពាន់លានដុង។ តាមផែនការ គម្រោងនឹងត្រូវបានផ្តើមអនុវត្តចាប់តាំងពីខែតុលា ឆ្នាំ ២០២៥ រហូតដល់ខែកក្កដា ឆ្នាំ ២០២៦។ ប៉ុន្តែ ដោយសារការអនុវត្តបានល្អនូវការផ្សព្វផ្សាយជាសាធារណៈ តម្លាភាព និងលទ្ធិប្រជាធិបតេយ្យក្នុងដំណើរការអនុវត្ត បងប្អូនប្រជាជនមានទំនុកចិត្តទាំងស្រុង និងត្រៀមខ្លួនរួចជាស្រេចក្នុងការបរិច្ចាគផ្ទៃដីរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនោះ គឺការដឹកនាំយ៉ាងម៉ឺងម៉ាត់ និងការពន្លឿនកាលវិភាគ អាស្រ័យហេតុនេះហើយ សំណង់ផ្លូវក៏បានសម្រេចមុនកាលកំណត់ និងដាក់ឱ្យប្រើប្រាស់ទាន់ពេលវេលាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាប់ៗខាងមុខនេះឯង។

ផ្លូវ Tà Suôl បានសម្រេចទាន់ពេលវេលាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ និងទទួលអំណរនិទាឃរដូវបុណ្យចូលឆ្នាំ។

លោក Nguyễn Nhân Đức ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồng Dân បានផ្តល់ព័ត៌មានថា៖ "ការពន្លឿនល្បឿន និងកសាងសម្រេចផ្លូវថ្នល់ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ ជាពិសេសនាំមកនូវក្តីសប្បាយរីករាយយ៉ាងសម្រាប់បងប្អូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ"។

ចំពោះ សំណង់ ស្ពាន អង្គភាពសាងសង់បានប្រមូលផ្តុំកម្លាំងធនធានមនុស្ស និងគ្រឿងចក្រជាអតិបរមា ដើម្បីធានាការសម្រេចឱ្យទាន់តាមផែនការ។ រដ្ឋអំណាចភូមិភាគបន្តចលនាប្រជាជនឱ្យដាំផ្កា ដាំដើមឈើលម្អ រក្សាអនាម័យ និងការពារច្រាំងទប់ការបាក់ដី រួមចំណែកធ្វើឱ្យផ្លូវកាន់តែមានចីរភាព និងស្រស់ស្អាត។

ផ្លូវ Tà Suôl ដែលបានសម្រេចមិនត្រឹមតែធ្វើឱ្យក្តីស្រមៃជាច្រើនឆ្នាំរបស់ប្រជាជនឃុំ Hồng Dân ក្លាយជាការពិតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះគោលនយោបាយដ៏ត្រឹមត្រូវ និងស្របតាមបំណងប្រាថ្នារបស់បងប្អូនប្រជាជនរបស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ បង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឱ្យឃុំ Hồng Dân មានការរីកចម្រើនខ្លាំងក្លាក្នុងការកសាងជនបទថ្មី៕

Thanh Hải - Hoàng Đăng

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។