Thứ năm, 15-10-26 13:57:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ចាកផុតក្រផ្តើមពីទម្រង់ចីរភាព

Báo Cà Mau នៅតាមបណ្តាតំបន់ជនបទដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ មានគ្រួសារមិនតិចទេដែលជួបលំបាកដោយសារខ្វះខាត ឬគ្មានដីបង្កបង្កើនផល។ ប៉ុន្តែ ការពិតបានបង្ហាញឱ្យឃើញថា បើចេះទាញយកផលប្រយោជន៍ពីផ្ទៃដីជុំវិញផ្ទះ ដើម្បីអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វដែលសមស្របនោះ ប្រជាជននៅតែអាចបង្កើតប្រភពចំណូលមានស្ថិរភាព។ ទោះបីជាទម្រង់ចិញ្ចឹមសត្វទាំងនេះមិនមានលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែដោយសារភាពអំណត់ព្យាយាម និងការតស៊ូ គ្រួសារជាច្រើនបានឈានឆ្ពោះទៅមុខជាលំដាប់ក្នុងការកែលម្អជីវភាពរស់នៅ និងឆ្លងផុតពីភាពក្រីក្រចីរភាព។

អ្នកមីង Quách Thị Lai ថែទាំហ្វូងជ្រូក ដែលជាទម្រង់ចិញ្ចឹមសត្វខ្នាតតូច ប៉ុន្តែបានក្លាយជាបង្អែកជួយឱ្យគ្រួសារអ្នកមីងមានជីវភាពស្ថិរភាពជាលំដាប់។

គ្រួសារអ្នកមីង Quách Thị Lai នៅភូមិ ១៥ ឃុំ Thới Bình គឺជាសាក្សីដ៏លេចធ្លោខាងស្មារតីជម្នះការលំបាក។ ជាគ្រួសារដែលគ្មានដីបង្កបង្កើនផល កាលពីមុនជីវភាពគ្រួសារអ្នកមីង ពឹងផ្អែកលើតែការស៊ីឈ្នួលម្យ៉ាងប៉ុណ្ណោះ។ ការងារមិនទៀងទាត់ ចំណូលមិនស្ថិតស្ថេរ ធ្វើឱ្យជីវភាពជួបការលំបាកខ្លាំង។

អ្នកមីង Lai បានសង្កេតឃើញថា នៅខាងក្រោយផ្ទះមានដីធារទំនេរមួយកន្លែងដែលអាចឆ្លៀតយកដើម្បីចិញ្ចឹមសត្វបាន។ ផ្តើមពីគំនិតនោះ អ្នកមីងបានចាប់ផ្តើមចិញ្ចឹមជ្រូក និងបសុសត្វក្នុងទ្រង់ទ្រាយតូច។ កាលពីដំបូងឡើយ ការចិញ្ចឹមគឺពឹងផ្អែកលើបទពិសោធន៍ដែលរៀនសូត្រពីអ្នកជិតខាង ធ្វើបណ្តើរដកបទពិសោធន៍បណ្តើរ។

ដោយសារភាពឧស្សាហ៍ព្យាយាម ហ្វូងសត្វចិញ្ចឹមរបស់គ្រួសារអ្នកមីងក៏មានការរីកចម្រើនជាលំដាប់ ព្រមទាំងផ្តល់នូវប្រភពចំណូលស្ថិរភាព ជួយឱ្យគ្រួសារកែលម្អជីវភាពបានធូរធារទៀតផង។

ចែករំលែកអំពីដំណើរការដែលបានកន្លងផុតទៅ អ្នកមីង Lai បានរៀបរាប់ប្រាប់ថា៖ “គ្រួសារខ្ញុំគ្មានផ្ទៃដីសម្រាប់បង្កបង្កើនផលនោះទេ ដូច្នេះត្រូវតែខិតខំរកស៊ី។ ទម្រង់ចិញ្ចឹមជ្រូកនេះ បើយើងអត់ធ្មត់គឺនៅតែទទួលបានប្រភពចំណូល។ ធ្វើកាន់តែយូរក៏ក្លាយជាទម្លាប់នឹងការងារផងដែរ ហើយជីវភាពក៏មានស្ថិរភាពជាងមុន”។

ដោយសារការប្រកបរបរចិញ្ចឹមសត្វជាច្រើនឆ្នាំ សេដ្ឋកិច្ចគ្រួសារអ្នកមីង Lai កាន់តែមានភាពរីកចម្រើនផ្រសើរឡើង។ កូនៗរបស់អ្នកមីងបានធំដឹងក្តី ចូលរួមពលកម្ម និងជួយជ្រោមជ្រែងរាល់កិច្ចការងារគ្រួសារទៀតផង។ ក្រោយពីការសន្សំសំចៃរយៈពេលច្រើនឆ្នាំ គ្រួសារអ្នកមីងក៏សង់បានផ្ទះថ្មីមួយខ្នងយ៉ាងសមរម្យ។ សម្រាប់អ្នកមីង Lai ផ្ទះនេះមិនត្រឹមតែជាជម្រកប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកកន្លងមក។

តាមប្រសាសន៍លោក Nguyễn Văn Thân លេខាសាខាបក្ស និងជាប្រធានភូមិលេខ ១៥ ឃុំ Thới Bình៖ “ទោះបីគ្មានដីសម្រាប់បង្កបង្កើនផលក៏ពិតមែន ប៉ុន្តែអ្នកមីង Lai ជាអ្នកឧស្សាហ៍ព្យាយាមខ្លាំងណាស់ ចេះឆ្លៀតយកផ្ទៃដីជុំវិញផ្ទះដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ។ អាស្រ័យហេតុនេះ សេដ្ឋកិច្ចគ្រួសារកាន់តែមានស្ថិរភាព និង​ឆ្លងផុតពីភាពក្រីក្រ។ នេះក៏ជាទម្រង់សមស្របសម្រាប់គ្រួសារជាច្រើនផងដែរ ជាពិសេសគឺបងប្អូនជនរួមជាតិ Khmer ដែលមានដីផលិតតិចតួច”។

មិនត្រឹមតែគ្រួសារអ្នកមីង Lai ប៉ុណ្ណោះទេ គ្រួសារជាច្រើនទៀតក៏បានតស៊ូជាមួយរបរចិញ្ចឹមសត្វ និងកែលម្អជីវភាពជាលំដាប់ផងដែរ។ នៅឃុំ Hưng Mỹ អ្នកមីង Nguyễn Thị Hà នៅភូមិ Láng Tượng អស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅតែបន្តប្រកបរបរចិញ្ចឹមជ្រូកនៅផ្ទះ។

ឆ្លៀតទាញយកប្រភពចំណីដែលមានស្រាប់ អ្នកមីង Nguyễn Thị Hoà បានអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វ ជួយឱ្យគ្រួសាររក្សាបាននូវប្រភពចំណូលមានស្ថិរភាពទៀតផង។

“គ្រួសារខ្ញុំតែងឆ្លៀតយកកាកបាយស្រាសម្រាប់ធ្វើជាចំណីជ្រូក ដើម្បីកាត់បន្ថយការចំណាយ និងផ្តល់ចំណូលមានស្ថិរភាព។ ប៉ុន្មានឆ្នាំកន្លងមកនេះ តម្លៃជ្រូកមានភាពល្អប្រសើរឡើង ទើបបងប្អូនមានកម្លាំងចិត្តក្នុងការអភិវឌ្ឍ” អ្នកមីង​ Hoà ចែករំលែក។

វាយតម្លៃអំពីប្រសិទ្ធភាពនៃទម្រង់នេះ លោក Nguyễn Đức Lập ប្រធានការិយាល័យសេដ្ឋកិច្ចឃុំ Phong Thạnh បានឱ្យដឹង៖ ការចិញ្ចឹមសត្វគឺជាទិសដៅជីវភាពសមស្របសម្រាប់គ្រួសារនៅតាមតំបន់ជនបទជាច្រើន ជាពិសេសគឺគ្រួសារដែលមានដីផលិតតិចតួច ឬគ្មានដីបង្កបង្កើនផល។ យោងតាមលោក Lập ក្នុងឆ្នាំនេះ ភូមិភាគបានបង្កើនដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការចិញ្ចឹមសត្វជូនបងប្អូនប្រជាជន។

“ឃុំក៏កំពុងជំរុញការឃោសនា ណែនាំពីបច្ចេកទេស ឧបត្ថម្ភការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ និងលើកទឹកចិត្តប្រជាជនឱ្យអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វឱ្យមានភាពស្របតាមលក្ខណៈជាក់ស្តែង។ តាមរយៈនោះ ក៏ជួយឱ្យគ្រួសារចិញ្ចឹមសត្វបង្កើនចំណូល និងកែលម្អជីវភាពរស់នៅទៀតផង” លោក Lập បានឱ្យដឹងបន្ថែមដូច្នេះ។

ផ្តើមពីទម្រង់ចិញ្ចឹមសត្វដោយទ្រង់ទ្រាយតូចតែមានប្រសិទ្ធភាព គ្រួសារជាច្រើននៅជនបទ រួមទាំងបងប្អូនខ្មែរផងដែរ បានឈានទៅរកស្ថិរភាពជីវភាព និង​ឆ្លងផុតពីភាពក្រីក្រជាសន្សឹមៗ។ ប្រការនេះបានបង្ហាញឱ្យឃើញច្បាស់ថា តាមរយៈការឧស្សាហ៍ព្យាយាម អត់ធ្មត់ និងចេះទាញយកលក្ខណៈដែលមានស្រាប់ ប្រជាជនពិតជាអាចបើកចេញនូវទិសដៅចីរភាពសម្រាប់ជីវភាពគ្រួសាររបស់រៀងខ្លួនផងដែរ៕

Nguyễn Đào - Chí Thức

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។