Thứ năm, 15-10-26 13:57:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រីកសាយភាយស្មារតីបោះឆ្នោតក្នុងនារីជនជាតិភាគតិច

Báo Cà Mau ពេលកន្លងមក សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត Cà Mau បានជម្រុញការឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោត ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹង និងទទួលខុសត្រូវជូនសមាជិកាទាំងឡាយគ្រប់រូប ជាពិសេសនារីជនជាតិភាគតិច។ ខ្លឹមសារជាក់ស្តែង រូបភាពបត់បែន និងសមស្របតាមតំបន់ភូមិភាគនីមួយៗ បានជួយឱ្យសមាជិកាយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចជាប្រជាពលរដ្ឋ នៅពេលចូលរួមបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។

សមាគមសហព័ន្ធនារីឃុំ Ninh Thạnh Lợi ចែកសៀវភៅណែនាំនីតិវិធីបោះឆ្នោតជូនសមាជិកា។

នៅឃុំ Ninh Thành Lợi ជាភូមិភាគដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករសមាគមបានម្ចាស់ការសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិ និងអង្គការមហាជននានា ដើម្បីរៀបចំការឃោសនាផ្សព្វផ្សាយតាមរយៈកិច្ចប្រជុំសាខាសមាគម ប្រជុំជន ការបញ្ចូលក្នុងកម្មវិធីផ្សព្វផ្សាយផ្សេងៗ និងការចែកឯកសារ ខិតប័ណ្ណឃោសនាជាដើម។

បងស្រី Lê Lý Kha  ប្រធានសមាគមសហព័ន្ធនារីឃុំ Ninh Thạnh Lợi បានឱ្យដឹងថា៖ “យើងខ្ញុំយកចិត្តទុកដាក់ជួយឱ្យសមាជិកាទាំងឡាយយល់ច្បាស់អំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត ដើម្បីឱ្យពួកគេចូលរួមដោយស្ម័គ្រចិត្ត។ ទន្ទឹមនឹងនោះ ចលនាសមាជិកាគ្រប់រូបឱ្យក្លាយជាអ្នកឃោសនាម្នាក់ក្នុងគ្រួសារ រួមចំណែកលើកកម្ពស់អត្រាអ្នកទៅបោះឆ្នោត”។

បងស្រី Danh Thị Việt នៅភូមិ Ninh Thạnh Đông ឃុំ Ninh Thạnh Lợi បានចែករំលែកថា៖ “តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងការប្រជុំសមាគម ខ្ញុំយល់ច្បាស់ជាងមុនអំពីសិទ្ធិបោះឆ្នោតរបស់ខ្លួន និងតួនាទីរបស់បងប្អូននារីគ្រប់រូប។ នៅថ្ងៃបោះឆ្នោត ខ្ញុំនឹងទៅបោះឆ្នោតដោយផ្ទាល់ឱ្យបានទាន់ពេលវេលា។ ខ្ញុំក៏សង្ឃឹមដែរថា អាណត្តិថ្មីនេះ នឹងមានសមាជិកាសរដ្ឋភាជានារីច្រើនរូបបានជាប់ឆ្នោត”។

ចំណុចលេចធ្លោក្នុងការងារឃោសនាផ្សព្វផ្សាយ គឺការលើកកម្ពស់តួនាទីរបស់កម្មាភិបាលសាខាសមាគមដែលជាជនជាតិភាគតិច។ អ្នកស្រី Trần thị La ប្រធានសាខាសមាគមនារីភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi បានឱ្យដឹង៖ សាខាសមាគមមានសមាជិកា ២៦៤ នាក់ ក្នុងនោះមាន ១៤៦ នាក់ជាជនរួមជាតិ Khmer។ ដោយសារយល់ដឹងច្បាស់អំពីទំនៀមទម្លាប់ និងភាសារបស់ភូមិភាគ ក្រៅពីការប្រជុំតាមកាលកំណត់ អ្នកស្រីបានចុះទៅដល់តាមគ្រួសារនីមួយៗដើម្បីឃោសនាផ្សព្វផ្សាយ ណែនាំនីតិវិធីក្នុងការបោះឆ្នោត និងរំលឹកសមាជិកាឱ្យមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម។ អាស្រ័យហេតុនេះ សមាជិកាជាច្រើនបានម្ចាស់ការស្វែងយល់អំពីបេក្ខជន ក្តាប់ច្បាស់នីតិវិធីបោះឆ្នោត និងត្រៀមលក្ខណៈចូលរួមថ្ងៃបោះឆ្នោត ១៥ ខែមីនាខាងមុខនេះ។

សមាជិកានារីពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីត្រៀមចូលរួមថ្ងៃបោះឆ្នោតឱ្យបានត្រឹមត្រូវតាមបទបញ្ញត្តិ។

សម្រាប់ថ្នាក់ខេត្តវិញ ការងារបណ្តុះបណ្តាល និងបំប៉នត្រូវបានយកចិត្តទុកដាក់ជាពិសេស។ លោកស្រី Tô Thị Mỹ Thuận អនុប្រធានសមាគមសហព័ន្ធនារីខេត្ត Cà Mau បានឱ្យដឹងថា៖ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី XVI និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ បានល្អប្រសើរ ទន្ទឹមនឹងការជម្រុញការឃោសនាផ្សព្វផ្សាយនៅភូមិភាគ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៨ ខែមីនា សមាគមខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១៦ ថ្នាក់ អំពីការងារបោះឆ្នោតជូនកម្មាភិបាល និងសមាជិកា ដោយផ្តោតសំខាន់លើនារីនៅតំបន់ជនជាតិភាគតិច។

ការលើកកម្ពស់ចំណេះដឹងជូនសមាជិកានារីស្តីពីការបោះឆ្នោត មិនត្រឹមតែជួយអនុវត្តបានត្រឹមត្រូវនូវសិទ្ធិ និងកាតព្វកិច្ចជាប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់តួនាទីជាម្ចាស់របស់នារី ក្នុងជីវភាពនយោបាយនៅភូមិភាគទៀតផង៕

Cẩm Nhi

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។