Thứ năm, 15-10-26 13:56:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខ្ទឹមក្រហម F1 MASERATI

ជាក្តីសង្ឃឹមថ្មីសម្រាប់តំបន់ដីវាលស្រែឆ្នេរសមុទ្រ

Báo Cà Mau ជាច្រើនឆ្នាំកន្លង ប្រជាកសិករនៅសង្កាត់ Hiệp Thành ភាគច្រើនប្រកបរបរដាំបន្លែបង្ការរយៈពេលខ្លី ប្រសិទ្ធភាពមិនសូវខ្ពស់ ហើយការនាំចេញក៏មិននឹងនរ។ ប្រឈមមុខជាមួយបញ្ហានោះ ការលេចមុខរបស់ខ្ទឹមក្រហមប្រភេទ F1 Maserati បានបើកចេញនូវក្តីសង្ឃឹមសម្រាប់តំបន់ដីវាលស្រែឆ្នេរសមុទ្រនេះឯង។

បណ្តាអាជីវកម្មចងសម្ព័ន្ធ និងឯកទេសបរទេសមានចំណាប់អារម្មណ៍ជាមួយទិន្នផល​និងគុណភាពចំពោះប្រភេទពូជខ្ទឹមក្រហម F1 Maserati។

សម្រាប់ទម្រង់បង្ហាញដែលអនុវត្តដោយសហករណ៍កសិកម្ម Lộc Tím Farm សង្កាត់ Hiệp Thành សហការជាមួយអាជីវកម្មដើម្បីផ្សព្វផ្សាយ បណ្តាចម្ការខ្ទឹមក្រហម F1 Maserati ដែលមានការលូតលាស់ល្អ និងពណ៌ស្វាយដ៏ស្រស់ស្អាត បានទាក់ទាញមនុស្សជាច្រើនចូលរួម សិក្សាស្វែងយល់ និងអនុវត្តតាម។ យោងតាមការផលិតជាក់ស្តែងបានឱ្យឃើញថា ពូជខ្ទឹមក្រហមនេះ​មិនត្រឹមតែសម្របខ្លួនបានល្អទៅនឹងដីក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងមានភាពធន់នឹងសត្វល្អិត ព្រមទាំងជំងឺបានល្អ កាត់បន្ថយការចំណាយក្នុងការថែទាំទៀតផង។

យោងតាមការវាយតម្លៃរបស់អង្គភាពស្រាវជ្រាវ និងផលិត ប្រភេទពូជខ្ទឹមក្រហម F1 Maserati ផ្តល់ទិន្នផលចាប់ពី ៣៥-៤០ តោនក្នុងមួយហិកតា ខ្ពស់ជាប្រមាណ ៣០% ប្រៀបនឹងប្រភេទពូជចាស់។ ខ្ទឹមមានមើមធំល្អ ព័ណ៌ស្រស់ស្អាត ធានាសុវត្ថិភាព គុណភាព សមស្របតាមត្រូវការរបស់ភ្ញៀវអតិថិជននាពេលបច្ចុប្បន្ន ព្រមទាំងឆ្លើយតបតម្រូវការរបស់ទីផ្សារនាំចេញទៀតផង។

សមាជិកសហករណ៍ អាជីវកម្ម និងរដ្ឋអំណាចភូមិសាស្រ្ត អញ្ជើញមកទស្សនាទម្រង់បង្ហាញរបស់សហករណ៍កសិកម្ម Lộc Tím Farm។

លោក Lâm Danh Nhân ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Hiệp Thành បានសង្កត់ធ្ងន់ថា៖ ប្រទេទខ្ទឹម F1 Maserati មិនត្រឹមតែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទិសដៅសម្រាប់អភិវឌ្ឍន៍យូរអង្វែងសម្រាប់ភូមិភាគផងដែរ។ ប្រសិនបើទម្រង់នេះត្រូវបានអនុវត្តជាប្រព័ន្ធផ្សារភ្ជាប់ជាមួយនឹងការរៀបចំតំបន់ដាំដុះ និងការកែច្នៃ សង្កាត់ Hiệp Thành អាចឈានទៅបង្កើតភូមិរបរដែលផ្សារភ្ជាប់ជាមួយផលិតផលពីខ្ទឹមក្រហម កសាងម៉ាកសញ្ញា OCOP ដែលមានតម្លៃ និងលើកកម្ពស់ចំណូលជូនប្រជាជន។

លោក Sơn Sen សមាជិកសហករណ៍កសិកម្ម Lộc Tím Farm បានសម្តែងថា៖ “កសិករយើងខ្ញុំមានក្តីរំភើបយ៉ាងខ្លាំង នៅពេលបានឃើញផ្ទាល់ភ្នែកនូវប្រសិទ្ធភាពនៃពូជថ្មីនេះ។ ខ្ទឹមលូតលាស់ល្អ ងាយស្រួលថែទាំ ហើយមានអង្គភាពប្រមូលទិញថេរ ដែលជួយឱ្យបងប្អូនហ៊ានពង្រីកផ្ទៃដីដាំដុះឆ្ពោះទៅរកការផលិតដ៏យូរអង្វែង”។

សហករណ៍កសិកម្ម ឡុកទីម Farm និងក្រុមហ៊ុន Linh Đan Ninh Thuận ចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់ពូជ និងធានាប្រមូលទិញផលិតផលខ្ទឹមក្រហម។

ផ្តើមពីទម្រង់បង្ហាញដំបូង ខ្ទឹមក្រហមប្រភេទ F1 Maserati កំពុងបញ្ជាក់ជាបណ្តើរៗថាជាដំណាំដែលមានសក្តានុពលថ្មីនៅ Hiệp Thành។ នាពេលខាងមុខ ប្រ សិនបើត្រូវបានពង្រីកការដាំដុះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពូជខ្ទឹមនេះសន្យថានឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព រួមចំណែកកសាងម៉ាកសញ្ញាកសិផលដាច់ដោយឡែកសម្រាប់តំបន់ដីឆ្នេរមាត់សមុទ្រ៕

Kim Trúc

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។