Thứ sáu, 23-10-26 10:03:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមគ្នាកសាងជីវភាពសុខសាន្ត

Báo Cà Mau ប៉ុន្មានថ្ងៃនាពាក់កណ្តាលខែមេសា យើងខ្ញុំបានវិលទ្រឡប់មកតំបន់វិរភាពឃុំខាញ់ឡឹម ស្រុកអ៊ូមិញក្នុងបរិយាកាសកម្សាន្តសប្បាយដែលមាមីងបងប្អូនជនរួមជាតិខ្មែរកំពុងទទួលបុណ្យចូលឆ្នាំថ្មី នឹងអាចបានឃើញនូវភាពប្តូរផ្លាស់របស់តំបន់ជនរួមជាតិដែលកាលពីមុនធ្លាប់ជួបលំបាក់ខ្លាំង។

ឃុំខាញ់ឡឹមមាន៥៥៣គ្រួសារខ្មែរ ប្រមូលផ្តុំច្រើននៅភូមិលេខ៦។ លោកត្រឹងវុំាងស៊ី ប្រធាន ភូមិលេខ៦ ឲ្យដឹង៖ “ទូទាំងភូមិមាន៤៤៤គ្រួសារ ក្នុងនោះមាន១៩៦គ្រួសារខ្មែរ។ ប្រៀបជាមួយ ប៉ុន្មានឆ្នាំមុននេះ ជីវភាពបងប្អូនជនរួមជាតិខ្មែរមានការឈានឡើងគួរឲ្យកត់សម្គាល់។ អត្រាគ្រួសារ ក្រត្រូវបានបន្ថយចុះ សព្វថ្ងៃទូទាំងភូមិនូវត្រឹម៤៥គ្រួសារក្រប៉ុណ្ណោះ (ក្នុងនោះមាន២១គ្រួសារខ្មែរ) ២គ្រួសារប្រកៀកក្រ ភូមិភាគក៏កំពុងខិតខំបន្ថយចុះឲ្យបានច្រើនថែមទៀត។ ថ្វីត្បិតអត្រាគ្រួសារក្រនូវស្រូបខ្ពស់ប្រៀបជាមួយភូមិភាគដទៃ តែលទ្ធផលនេះកួរឲ្យរីករាយណាស់ដែរ បានបញ្ជាក់យ៉ាង ច្បាស់អំពីការប្រែប្រួលយ៉ាងសកម្មរបស់ភូមិលំក្រលំបាក”។

មានសាលាទានសម្រាប់បងប្អូនខ្មែរចាត់តាំងបណ្តាសកម្មភាពវបប្បធម៌ជំនឿ។

ឥឡូវវិលមកកាន់តំបន់ភូមិលេខ៦ ពោលគឺមិនមានផ្លូវបែកបាក់រអិលដូចកាលពីមុនទៀតនោះទេ ចំណុះឲ្យផ្លូវបេតុងត្រង់ជួរ និងអាគារដ៏ធំស្កឹមស្កៃជាច្រើនទៀតផង។ បណ្តាគ្រួសារប្រជាជនប្រឡង ប្រណាំងផលិត និងគ្រួសារធូរធាកើនឡើងជាលំដាប់ លោកត្រឹងវុំាងស៊ី រីករាយនិយាយថា៖ “ដើមឆ្នាំ២០២៣ ឃុំក៏បានវិនិយោគកសាងដងផ្លូវដែលមានទំហំទទឹង៣ម៉ែត្រចាប់ពីស្ពានបានត ភ្ជាប់ជាមួយស្ពានបៃញ៉ ប្រវែងជិត៥គីឡូម៉ែត្រឆ្ពោះទៅកាន់ភូមិលេខ៥ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមកសម្រាប់បងប្អូនប្រជាជននៅទីនេះ។ ចាប់តាំងពីមានផ្លូវថ្នល់ ជីវភាពបងប្អូនប្រជាជនក៏មានការលើកកម្ពស់ ពិសេសការដោះដូរមុខទំនិញមានផាពងាយស្រួលជាង។ ក្រៅពីនោះ ក្នុងឆ្នាំ២០២៣ ផ្តើមពីប្រភពថវិកាជំនួយឧបត្ថម្ភ ឃុំក៏បានវិនិយោគកែជួសជុលសាលាទានភូមិ បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនជនរួមជាតិមានទីតាំងសម្រាប់ចាត់តាំងសកម្មភាពវបប្បធម៌ មាមីងបងប្អូនក៏មានក្តីសប្បាយរីករាយណាស់ដែរ”។

ផ្លូវគមនាគមជនបទដ៏ធំទូលាយនៅតំបន់ជនរួមជាតិខ្មែរ។

“ជីវភាពរស់នៅរបស់មាមីងបងប្អូនទីនេះក៏មានភាពរីកចម្រើនជាសន្សឹមៗ។ យើងខ្ញុំបានឃើញជាក់ច្បាស់ចំពោះការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋមកលើបងប្អូនជនរួមជាតិ ពិសេសគ្រួសារក្រ។ យើងខ្ញុំតែងខិតខំប្រឹងប្រែងដើម្បីឈានឡើង មិនបង្កើនភាពធ្ងន់ធ្ងូរដល់រដ្ឋអំណាចភូមិភាគនោះទេ” លោកយ័ញវុំាងយ៉ាវ ជាជនជាតិខ្មែរនៅភូមិលេខ៦ឲ្យដឹងដូច្នេះ។

ក្រៅពីនោះ ទូទាំងភូមិសាស្ត្រថែមទាំងទទួលបានការវិនិយោគកសាងសាលារៀន វ៉ទ្រឿងត្វង រួមមានទាំងអស់៥ថ្នាក់ ដោយមានសិស្សជាង១៥០រូប បង្កលក្ខណៈងាយស្រួលសម្រាប់កូនក្មួយតំ បន់ជនរួមជាតិខ្មែរសិក្សារៀនសូត្រនិងបង្ការការបោះបង់សិក្សា។ បងស្រី ហ្វិញធីភឿង ត្រូវជាម្តាយ សិក្ស មានប្រសាសន៍៖ “ដើមឆ្នាំ២០២៣ សាលាត្រូវបានកសាងសម្រេចជាស្ថាពរ និងដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ពីព្រោះកូនៗរបស់ខ្ញុំបានរៀននៅជិតផ្ទះ មិនបង់ខាតច្រើននិងចំណាយពេលនាំទៅនាំមក។ មិនតែប៉ុណ្ណោះ ខ្ញុំក៏អាចមានឱកាសទៅធ្វើជាងកំបោរដើម្បីរកប្រាក់ចំណូលបន្ថែម”។

ក្រៅពីនោះ ដើម្បីមាមីងបងប្អូនក្នុងតំបន់ជនជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចទាន់ហេតុការណ៍ និងស្មើគ្នាជាមួយបណ្តាគ្រួសារដទៃទៀតក្នុងតំបន់ ភូមិភាគក៏បានធ្វើការផ្សព្វផ្សាយ ពិនិត្យសាឡើងវិញបណ្តា គ្រួសារប្រជាជនដែលមានគ្រប់លក្ខណៈទទួលអំណៅយផលការជំនួយឧបត្ថម្ភអំពីកម្មវិធីទិសដៅជាតិស្តីពីការកាត់បន្ថយក្រ។

លោកលេថាញ់ម៉ាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ រីករាយឲ្យដឹង៖ ឃុំក៏បានប្រមូលផ្តុំកម្លាំងដើម្បីជំនួយឧបត្ថម្ភគ្រួសារជនជាតិខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ការរស់នៅ។ ផ្តើមពីកម្មវិធីទិសដៅជាតិកាត់បន្ថយក្រ ឃុំក៏បានធ្វើការជំនួយសាងសង់ផ្ទះបានចំនួន២៨គ្រួសារ និង១២  គ្រួសារបានបុលទុនផ្លាស់ប្តូរមុខរបរការងារធ្វើ ព្រមទាំងឧបត្ថម្ភទឹកស្អាតនិងឧបករផ្ទុកទឹកជូន៤៣គ្រួសារ។ ពិសេសកសាងសម្រេចចំនួន៣ទម្រង់ចិញ្ចឹមសត្វដោយសរុបថវិកាជិត១បាន់លានដុង។ ជា មួយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ សង្ឃឹមថាបណ្តាគ្រួសារទាំងឡាយលភូមិសាស្ត្រឃុំនឹង អូសបន្ថយមកវិញរវាងកម្លាតមាននិងក្រ”។

លើតំបន់ដែនដីនៃវិរភាព បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំខាញ់ឡឹមកំពុងតភ្ជាប់សរសៃនៃប្រភពបដិវត្តន៍ រួមគ្នាអនុវត្តល្អគោលនយោបាយបក្ស និងក្រឹត្យច្បាប់រដ្ឋ ព្រួតដៃគ្នាកសាងជីវភាពសុខ ក្សេមក្សាន្ត៕

 

អត្ថបទនិងរូបថត៖ គីមគឿង

 

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។