Thứ hai, 19-1-26 04:50:02
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ចូលកៀកភាពសុខស្រួលនៃការរស់នៅឌីជីថល

Báo Cà Mau ឈ្លាសវៃនិងប៉ិនប្រសព្វក្នុងការអនុវត្តបច្ចេកវិទ្យា យុវជនភូមិលេខ៧ ឃុំ Tân Lộc ស្រុក Thới Bình បាននិងកំពុងបាន ផ្សព្វផ្សាយច្រើនសកម្មភាពផ្លាស់ប្តូរឌីជីថល ព្រមទាំងសកម្មក្នុងការផ្សព្វផ្សាយ ឃោសនាចលនានិងណែនាំបងប្អូនប្រជាជនមានឱកាសបានចូលកៀករាល់បណ្តាភាពងាយស្រួលក្នុងការរស់នៅ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្ពស់ទៀតផង។

ទូទាំងភូមិមាន៥៣៥គ្រួសារ ក្នុងនោះ២៣៨គ្រួសារជាជនជាតិភាគតិច ចំណែកគ្រួសារខ្មែរមានទាំងអស់២២៩គ្រួសារ។ បង Hữu Quốc Thuận លេខាសម្ព័ន្ធយុវជនភូមិលេខ៧ ឲ្យដឹង៖ បញ្ជាក់ច្បាស់ឌីធីថលមិនត្រឹមសម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងផលប្រយោជន៍ សង្គមគ្រួសារ សាច់ញាតិនិងមាមីងបងប្អូនជនជាតិភាគតិចទៀតផង។ ដូច្នេះហើយ គ្រប់សមាជិកទាំងឡាយគឺសុទ្ធសឹងជាស្នូលសម្រាប់ការចូលរួមបណ្តាសកម្មភាពនិងចូលរួមក្លឹបបច្ចេក វិទ្យាឌីជីថលសហគម ដើម្បីផ្សព្វផ្សាយទូលំទូលាយរាល់បណ្តាគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋជូនប្រជាជន ព្រម ទាំងជំនួយឧបត្ថម្ភដោយផ្ទាល់ និងណែនាំបងប្អូន   ប្រជាជនអំពីការដំឡើងកម្មវិធីឌីជីថលលើទូរសព្ទឈ្លាសវៃ។ល។ គិតមកទល់ពេលនេះ ក៏មានប្រជាជនយ៉ាងច្រើន ជាពិសេសបងប្អូនជន ជាតិ ភាគ តិចដែលប្រើប្រាសល្អខាងកម្មវិធីឌីជីថល ដូចជា៖ កំណត់អត្តសញ្ញាណអេឡិកត្រូនិកផ្ទាល់ខ្លួនប្រើប្រាស់កម្មវិធី VnelD ព្រមទាំងអនុវត្តសេវាកម្មរដ្ឋលើប្រព័ន្ធអនឡាយជាដើម”។

អ្នកមីងលីធីស៊ាន សប្បាយរីករាយដោយបានប្អូនៗយុវវ័យមកដល់ផ្ទះណែនាំអំពីការបូរណកម្មរាល់លិខិតស្នាម               ផ្ទាល់ខ្លួនលើកម្មវិធីVNeID។

អ្នកមីង Hữu Thị Mỹ Lệ ជាអ្នករស់នៅក្នុងតំបន់ តាំងទីលំនៅថ្មីនៃភូមិលេខ៧ រីករាយនិយាយថា៖ “ដោយបានក្មួយៗសមាជិកសម្ព័ន្ធយុវជនមកណែនាំបង្កើតលេខកូដកំណត់អត្តសញ្ញាណអេឡិកត្រូនិកដល់ផ្ទះ ខ្ញុំទើបយល់ថាពិតជាមានផលប្រយោជន៍ខ្លាំងណាស់ ពីព្រោះលេកូដកំណត់អត្តសញ្ញាណមាន ការសមស្របគ្រប់ប្រភេទលិខិតស្នាមផ្ទាល់ខ្លួនរបស់បងប្អូនប្រជាជនគ្រប់រូប។ ដែលកម្មវិធីងាយស្រួលប្រើប្រាស់លើទូរសព្ទឈ្លាសវៃ ខ្ញុំពីនាក់ចៅជីដូន នៅផ្ទះរស់ថ្ងៃ ចំណែកកូនៗទៅធ្វើការរកស៊ីស្រុកឆ្ងាយអស់ហើយ តែរាល់គ្រប់ដំណឹងអ្វីរបស់ភូមិនិងឃុំខ្ញុំក៏អាចក្តាប់បានដោយអាស្រ័យមានប្រព័ន្ធសាភ្ជាប់តាមរយៈ Zalo និងតាមដានព័ត៌មានតាមប្រ ព័ន្ធអិណធេណែត...”។

បង Hữu Khánh ប្រធានភូមិលេខ៧ រីករាយឲ្យដឹង៖ ភូមិលេខ៧ ជាភូមិដែលមានបងប្អូនជនរួមជាតិខ្មែរ រស់នៅច្រើនកុះកររបស់ឃុំ។ ជាមួយស្មារតីយុវជន ជំហរមុខក្នុងប្រពៃណីឌីជីថល ក្រុមសម្ព័ន្ធយុវជនភូមិ បានចូលរួមសហការជាមួយគ្រប់បណ្តាភូមិផ្សេងៗ ដទៃទៀតដើម្បីជំនួយមាមីងបងប្អូនក្តាប់បានព័ត៌មានទាន់ហេតុការណ៍ ព្រមទាំងឆ្លើយតបបានយ៉ាងឆាប់រហ័សសម្រាប់រួមកម្លាំងជាមួយភូមិ ឃុំអនុវត្ត រាល់បណ្តាប្រពៃណីនៅភូមិភាគ ពិសេសការកសាង ជនបទថ្មី”។

យោងតាមប្រសាសន៍របស់បងខាញ់ សព្វថ្ងៃបណ្តាសកម្មភាពឌីជីថលសម្រាប់ក្នុងការជួញដូរក៏ត្រូវបានមាមីងបងប្អូនចូលកៀកជិតយ៉ាងល្អ ជាច្រើនគ្រួសារបានអនុវត្តទូទាត់ដែលមិនប្រើប្រាក់សុទ្ធ ប្រការនេះបានផ្តល់នូវភាពងាយស្រួលនិងឆាប់រហ័សទៀតផង។

“សព្វថ្ងៃ ស្ទើគ្រប់គ្រួសារអ្នកជួញដូរ គឺសុទ្ធតែ មានស្កេនលេខកូដ QR ទូទាត់ប្រាក់។ ប្រការនេះក៏      ត្រូវបានក្រុមសម្ព័ន្ធយុវជនទូទាំងឃុំអនុវត្តមានប្រសិទ្ធភាពខ្ពស់។ តួយ៉ាងដូចជាផ្សារឃុំតឹងឡូកដែលជាទីផ្សារ៤.០។ សព្វថ្ងៃមាមីងបងប្អូនទិញដូរតែងនិយមវាយប្រាក់តាមទូរសព្ទរៀងៗខ្លួន។ ដូច្នេះអាចបញ្ជាក់បានច្បាស់ថា មាមីបងប្អូនខ្មែរទាំងឡាយ មានការ ផ្លាស់ប្តូរគំនិត និងរបៀបធ្វើ ព្រមទាំងរស់ នៅតាមបែបទំនើប ធានាគុណភាពក្នុងការរស់នៅ មួយ ថ្ងៃកាន់តែប្រសើរឡើង រួមចំណែកជំរុញខ្លាំងខ្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ” បង ក្វឹកធ្វឹន មានប្រសាសន៍បែបនេះ។

ដោយឡែកចំពោះសកម្មភាពក្រុមសម្ព័ន្ធយុវជនវិញ ទោះបីជាសាខាសម្ព័ន្ធយុវជនគ្រប់បណ្តាភូមិមានចំនួនសមាជិកតិចតួចក្តីប្រៀបដូចកាលពីមុនដោយសារអ្នកទាំងនោះទៅរកស៊ីតាមស្រុកឆ្ងាយ ព្រមជាមួយនោះផងដែរ ក៏អាស្រ័យការតភ្ជាប់ប្រ ព័ន្ធទំនាក់ទំនងរវាងកម្មវិធី Zalo, Facebook  ទើបរាល់គ្រប់ព័ត៌មានលម្អិតផ្សេងៗក៏បានដំណើរការទាក់ទងគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។ ចំណែកប្រពៃណីសម្រាប់រួមគ្នាផ្សព្វផ្សាយ និងអនុវត្តទម្រង់ឌីជីថលសហគមក៏ផ្តល់ប្រសិទ្ធភាពខ្ពស់ផង ដែរ។

ចំពោះភាពងាយស្រួលដើម្បីលើកកម្ពស់គុណភាពរស់នៅ។ (ជំនួយអ្នកមីង ហ៊ឺវធីមីលេ អំពីកម្មវិធីងាយស្រួលលើទូរសព្ទឈ្លាសវៃ)

យោងតាមប្រសាសន៦របស់បងក្វុកធ្វឹន សាខាសម្ព័ន្ធយុវជនភូមិលេខ៧នឹងពង្រីកតួនាទី បន្តជំរុញខ្លាំងខ្លាចំពោះសម្មភាពផ្សព្វផ្សាយ និងលើកកម្ពស់ សមត្ថ ភាព ចំណេះដឹងស្តីពីការប្រើប្រាស់កម្មវិធីឌីជីថលជាក្រុមតាមបណ្តាញសង្គម។ រួមគ្នាអនុវត្តល្អ ក្លឹបបច្ចេកវិទ្យាសហគម ព្រមទាំងសហការជាមួយ គ្រប់បណ្តាសាខាសម្ព័ន្ធយុវជនជាមិត្តជិតខាង រួម កម្លាំងជាមួយសម្ព័ន្ធយុវជនឃុំផ្សព្វផ្សាយ ណែនាំបងប្អុនប្រជាជនជំរុញខ្លាំងខ្លាខាងកម្មវិធីឌីជីថលរបស់ឃុំ ដោយគោលដៅឆ្ពោះទៅកសាងឃុំ Tân Lộc សម្រេចលក្ខឋានជាឃុំជនបទថ្មីកម្រិតខ្ពស់៕

 

Băng Thanh - Lê Tuấn

 

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។