Thứ tư, 22-4-26 02:39:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់គុណភាពរស់នៅផ្តើមពី “គម្រោងទឹកស្អាត” សម្រាប់ជនរួមជាតិភាគតិច

Báo Cà Mau ការឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី ១៧១៩) ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតាមបណ្តាភូមិភាគជាច្រើនក្នុងខេត្ត។ តាមរយៈគម្រោងនេះ គ្រួសារប្រជាជនជាច្រើនបានប្រើប្រាស់ប្រភពទឹកដែលធានា និងបានលើកកម្ពស់គុណភាពក្នុងការរស់នៅទៀតផង។

អាស្រ័យបានការឧបត្ថម្ភស៊ីទែនទឹក បងស្រី Lâm Tuyết Mai មានលក្ខណៈក្នុងការស្តុកទឹកធានាអនាម័យសម្រាប់ប្រើប្រាស់។

ឧបត្ថម្ភទឹកប្រើប្រាស់គឺជាខ្លឹមសារនៃគម្រោងទី១ ស្ថិតក្រោមកម្មវិធី ១៧១៩។ អនុវត្តគម្រោងនេះ បងប្អូនតំបន់ជនជាតិភាគតិចនឹងត្រូវបានឧបត្ថម្ភទឹកប្រើប្រាស់ (អាទិភាពផ្ដល់ជូនសម្រាប់ការទិញ ឬសាងសង់អាងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងសង្គមគ្រួសារ) ព្រមទាំងឧបត្ថម្ភទឹកប្រើប្រាស់រួមតាមរយៈការវិនិយោគសាងសង់សំណង់ផ្គត់ផ្គង់ទឹករួម ក្រោមការអនុម័តរបស់រដ្ឋអំណាភូមិភាគ (ផ្ដល់អាទិភាពសម្រាប់បងប្អូនប្រជាជននៅតំបន់ដែលតែងជួបគ្រោះរាំងស្ងួត និងជ្រាបជាតិប្រៃ តំបន់ជួបការលំបាកពិសេស និងតំបន់ដីខ្ពស់ដែលមិនទាន់មានប្រភពទឹក ឬខ្វះប្រភពទឹកស្របអនាម័យសម្រាប់ប្រើប្រាស់)។ បណ្តារដ្ឋអំណាចភូមិភាគទាំងឡាយតែងអនុវត្តខ្លឹមសារនេះក៏បានធ្វើការពិនិត្យមុខសញ្ញាទទួលផល និងផ្ដល់ស៊ីទែនស្តុកទឹកប្រើប្រាស់ជូនដល់គ្រួសារបងប្អូនជនជាតិភាគតិចដែលក្រីក្រ និងគ្រួសារជនជាតិ Kinh ក្រីក្រផងដែរដែលរស់នៅក្នុងឃុំ និងភូមិជួបលំបាកពិសេស។ នេះត្រូវបានចាត់ទុកជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដែលជួយបងប្អូនប្រជាជនតំបន់ជនជាតិភាគតិចអាចស្តុកទឹកបានដោយសុវត្ថិភាព មិនថារដូវប្រាំង ឬរដូវវស្សាក៏ដោយ។

គ្រួសាររបស់អ្នកស្រី Lâm Tuyết Lành (ភូមិលេខ៨ ឃុំ Khánh Bình) មានជីវភាពខ្វះខាត មានត្រឹមតែស៊ីទែនទឹកតូចមួយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនទាន់មានស៊ីទែនស្តុកទឹកស្អាតសម្រាប់ដាំស្ល និងបរិភោគឡើយ។ ឆ្នាំ ២០២៤ គ្រួសារបងស្រីទទួលបានការឧបត្ថម្ភស៊ីទែនស្តុកទឹកចំណុះ ២.០០០ លីត្រ។ បងស្រី Lành បានចែករំលែកថា៖ “តាំងពីទទួលបានស៊ីទែនទឹកជ័រចំណុះធំនេះមក គ្រួសារខ្ញុំមានភាពកក់ក្តៅ លែងព្រួយបារម្ភពីរឿងខ្វះទឹកប្រើរាល់ពេលរដូវប្រាំងទៀតហើយ”។

ស្រដៀងគ្នានេះដែរ គ្រួសាររបស់បងស្រី Nguyễn Tuyết Mai (ភូមិលេខ៦ ឃុំ Khánh Lâm) កាលពីមិនទាន់ទទួលបានការឧបត្ថម្ភ ត្រូវប្រើពាង ធុង ដើម្បីស្តុកទឹក ហេតុដូច្នេះហើយទឹកតែងតែមានធូលី។ បងស្រី Mai បានចែករំលែកថា៖ “ពេលទទួលបានស៊ីទែនស្តុកទឹកប្រើប្រាស់ គ្រួសារខ្ញុំពិតជារីករាយខ្លាំងណាស់។ ស្តុកទឹកក្នុងស៊ីទែនមានគម្របបិទជិត មិនព្រួយបារម្ភពីសត្វល្អិតធ្លាក់ចូល ហើយការប្រើប្រាស់ទឹកក៏កាន់តែមានភាពងាយស្រួលជាងមុនណាស់ដែរ”។

យោងតាមមន្ទីរជនជាតិ និងសាសនាខេត្ត ចាប់តាំងពីមានកម្មវិធី ១៧១៩ របស់រដ្ឋាភិបាល ត្រូវបានផ្សព្វផ្សាយ និងអនុវត្ត បងប្អូនប្រជាជនលើភូមិសាស្ត្រខេត្តបានទទួលផល និងជំនួយឧបត្ថម្ភលើគ្រប់វិស័យ។ ដោយឡែកសម្រាប់ខ្លឹមសារនៃការឧបត្ថម្ភទឹកប្រើប្រាស់ក្នុងគម្រោងទី១ រហូតមកដល់ពេលនេះ មានគ្រួសារចំនួន ១.២៤១ ត្រូវបានឧបត្ថម្ភទឹកប្រើប្រាស់តាមផ្ទះរៀងៗខ្លួន។

ក្រៅពីការអនុវត្តយ៉ាងមានប្រសិទ្ធភាពខ្លឹមសារនៃការឧបត្ថម្ភប្រភពទឹកស្អាតរបស់កម្មវិធី ១៧១៩ បណ្តាស្ថាប័ន អង្គភាព និងឯកជនទាំងឡាយថែមទាំងរួមកម្លាំងក្នុងការជំនួយឧបត្ថម្ភស៊ីទែនទឹកទៀតផង។

ការឧបត្ថម្ភទឹកប្រើប្រាស់សម្រាប់បងប្អូននៅតាមតំបន់ជនជាតិភាគតិច គឺជាគោលនយោបាយមួយដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតាមគ្រប់បណ្តាភូមិភាគ រួមចំណែកជួយគ្រួសារក្រីក្របានប្រើប្រាស់ប្រភពទឹកស្របអនាម័យ លើកកម្ពស់អត្រាគ្រួសារដែលប្រើប្រាស់ទឹកស្អាត ហើយតាមរយៈនោះដែរ ក៏បានរួមចំណែកលើកកម្ពស់គុណភាពក្នុងការរស់នៅរបស់បងប្អូនប្រជាជនទៀតផង៕

Quỳnh Anh

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។