ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
បងស្រី Sang កំពុងរៀបចំទ្រុង ដើម្បីទទួលជំនួយកូនពូជក្នុងលើកនេះ។ គាត់សប្បាយចិត្តជាខ្លាំង ដោយសារតែរដ្ឋអំណាចភូមិភាគបានយកចិត្តទុកដាក់ឧបត្ថម្ភដល់គ្រួសារគាត់។
បណ្តាផ្ទះដ៏ថ្មី
បច្ចុប្បន្ន ឃុំ Đất Mới មានគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ១៦៩ គ្រួសារ ក្នុងនោះគ្រួសារ Khmer ក្រមានចំនួន ០៣ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ២២ គ្រួសារ។ ដោយឡែក ភូមិ Biện Trượng មាន ២១៧ គ្រួសារ ក្នុងនោះមាន ២៤ គ្រួសារ Khmer បច្ចុប្បន្ននៅសល់ត្រឹមតែ ០១ គ្រួសារក្រ និង ៦ គ្រួប្រកៀកបន្ទាត់ក្រប៉ុណ្ណោះ។
តាមរយៈកម្មវិធីគោលដៅជាតិលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ឃុំ Đất Mới ទទួលបានការឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះចំនួន ១២៣ ខ្នង។ គ្រួសារជនជាតិ Khmer ជាច្រើនមានលំនៅឋានសមរម្យល្អ និងសុខសាន្តចិត្តពលកម្មផលិត ឈានឡើងចាកផុតពីភាពក្រីក្រជាសន្សឹមៗ។
ភូមិ Biện Trượng គឺជាភូមិដែលប្រមូលផ្តុំបងប្អូនជនរួមជាតិ Khmer យ៉ាងច្រើនកុះកររបស់ឃុំ Đất Mới។ ភូមិនេះស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលឃុំដោយចម្ងាយជាង ១០ គីឡូម៉ែត្រ បានខណ្ឌចែកដោយផ្លូវបំបែកបីនៃដងទន្លេ Đầu Chà ជាកន្លែងប្រសព្វនៃដងទន្លេ ០៣ មុខគឺ៖ Trại Lưới B និង Biện Trượng។ បណ្តាដងទន្លេទាំងនេះបានកាត់ផ្តាច់តំបន់ភូមិពីផ្នែកដែលនៅសល់របស់ឃុំ ធ្វើឱ្យការធ្វើដំណើរ និងការដោះដូរទំនិញរបស់បងប្អូនប្រជាជនជួបប្រទះលំបាកខ្លាំង។
បងស្រី Thạch Thị Sang ជាគ្រួសារមួយទើបតែទទួលបានការឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅ រំជួលចិត្តថា៖ “ខ្ញុំសូមអរគុណរដ្ឋខ្លាំងងណាស់ដែលបានជួយខ្ញុំមានផ្ទះមួយសម្រាប់ជ្រកក្តៅជ្រកភ្លៀង។ ពីមុន ផ្ទះខ្ញុំដូចជាខ្ទមអញ្ចឹង ពេលទឹកឡើងគឺលិចលង់ និងពេលមានភ្លៀងខ្យល់ធំម្តងៗក៏ស្រក់ពេញផ្ទះ ធ្វើឱ្យខ្ញុំគេងមិនលក់។ ឥឡូវមានផ្ទះថ្មីហើយ ខ្ញុំមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ក្នុងការប្រកបរបររកស៊ី និងចិញ្ចឹមកូនរៀនសូត្រ”។ ភាពសប្បាយរីករាយខណៈដែលមានផ្ទះថ្មីរបស់បងស្រី Sang ក៏ជាក្តីសប្បាយរួមរបស់គ្រួសារបងប្អូន Khmer ជាច្រើនទៀតនៅទីនេះផងដែរ។ នេះមិនត្រឹមតែជាកន្លែងសម្រាប់ជ្រកកោន ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករជួយបងប្អូនប្រជាជនកាន់តែមានភាពជឿជាក់ថែមទៀត ព្រមទាំងខិតខំព្យាយាមប្រកបរបររកស៊ីដើម្បីឈានឡើង។
យោងតាមប្រសាសន៍របស់លោក Nguyễn Hoàng Nghĩa ប្រធានភូមិ Biện Trượng បានដឹងថា៖ “ការកាត់បន្ថយភាពក្រីក្រនៅភូមិភាគក្នុងពេលកន្លងមក បានអនុវត្តព្រមៗគ្នា ដោយផ្សារភ្ជាប់នឹងមុខសញ្ញាជាក់ស្តែង។ គណៈកម្មាធិការប្រជាជនឃុំ និងគណៈកម្មវិធីលុបបំបាត់ភាពអត់ និងកាត់បន្ថយក្ររបស់ឃុំតែងបង្កលក្ខណៈងាយស្រួលផ្នែកលំនៅឋាន ឧបត្ថម្ភប្រភពទុនដើម្បីឱ្យប្រជាជនក្នុងការផលិត។ បណ្តាគ្រួសារក្រត្រូវបានអនុញ្ញាតឱ្យបុលដើមទុនពីធនាគារគោលនយោបាយសង្គមដោយមានអត្រាការប្រាក់ទាប។ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៥ ក្រៅពីការឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅ គ្រួសារមួយចំនួននឹងទទួលបានសត្វកញ្រ្ជោងសាច់ និងសត្វកញ្រ្ជោងពូជ សម្រាប់ចិញ្ចឹម បង្កើតមុខរបររស់នៅយូរអង្វែង ជួយបងប្អូន Khmer ឱ្យមានលក្ខណៈឈានឡើងរួចចាកផុតពីភាពក្រីក្រស្ថេរភាពជាង”។
ការផ្លាស់ប្តូរលើតំបន់ “Đất Mới”
ដោយទទួលបានការឧបត្ថម្ភផ្ទះនៅ ប្រជាជននៅទីនេះមានអារម្មណ៍កក់ក្តៅមួយកម្រិត។ ប៉ុន្តែ ការងាររបស់គ្រួសារភាគច្រើននៅតែមិនទៀងទាត់ ដោយពឹងផ្អែកខ្លាំងទៅលើអាកាសធាតុ។
បងស្រី Phan Thị Thu Thảo នៅភូមិ បៀនទ្រឿង ចែករំលែកថា៖ “ការងារចម្បងរបស់ប្តីខ្ញុំគឺទៅតំបន់ឆ្នេរល្បាប់ ដើម្បីចាប់ក្តាម ចាប់ខ្យង ដូច្នេះគ្រប់គ្រាន់សម្រាប់តែការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ។ ព្រោះនៅទីនេះ គ្មានការងារអ្វីបន្ថែមក្រៅពីប្រាក់ចំណូលចម្បងពីប្តីខ្ញុំទេ។ ខ្ញុំសង្ឃឹមថា នឹងមានកន្លែងសម្រាប់រៀនជំនាញវិជ្ជាជីវៈ ដើម្បីជួយប្តីខ្ញុំ និងមើលថែទាំកូនៗឱ្យបានរៀនសូត្រចប់ចុងចប់ដើម”។
ពាក្យសម្តីដ៏សាមញ្ញរបស់បងស្រី ថាវក៏ជាក្តីកង្វល់រួមរបស់នារីជាច្រើននៅក្នុងតំបន់ជនជាតិភាគតិច ពេលដែលឱកាសការងារនៅមានកម្រិត ហើយប្រាក់ចំណូលមិនទាន់មានស្ថេរភាព។
មានផ្ទះស្នាក់នៅល្អនឹងនរ គ្រួសារបងស្រី sang មិនចាំបាច់ត្រូវរត់ជ្រកភ្លៀងខ្យល់ដូចកាលពីមុនទៀតនោះទេ។
លោក Nguyễn Việt Khánh ប្រធានការិយាល័យវប្បធម៌ - សង្គមកិច្ច ឃុំ Đất Mới បានឲ្យដឹងថា៖ “ការិយាល័យវប្បធម៌ នឹងធ្វើ សេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំ ធ្វើសម្បណ៌បណ្តាញផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជន ជាពិសេសបងប្អូនជនជាតិភាគតិច ទទួលបានព័ត៌មានអំពីការងារធ្វើ និងមុខរបរ។ យើងនឹងប្រើប្រាស់ទម្រង់ជាច្រើនដូចជា ការប្រជុំប្រជាជន បណ្តាញ Zalo ប្រព័ន្ធឃោសនារបស់ឃុំ ឬតាមរយៈសាខាសមាគម អង្គការសមាគមនៅភូមិ ដើម្បីផ្តល់ព័ត៌មានដល់គ្រួសារនីមួយៗ”។
លោក Trần Viết Luận អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Đất Mới ឱ្យដឹងថា៖ “ពេលកន្លងមក គណៈកម្មាធិការប្រជាជនឃុំបានណែនាំដល់ភូមិនានាឱ្យពង្រីកទម្រង់មានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ ទូទាំងឃុំមាន ០៤ ភូមិ ដែលគ្មាននៅគ្រួសារ ក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ (ភូមិ Ông Chừng, Cây Thơ, Láng Chiếu, Cồn Cát)។ បច្ចុប្បន្ន ឃុំកំពុងអនុវត្តទម្រង់ឧបត្ថម្ភកូនពូជដល់គ្រួសារក្រប្រកៀកបន្ទាត់ក្រ ដើម្បីជួយពួកគាត់ឱ្យមានលក្ខណៈឈានឡើងនាពេលខាងមុខ”។
ការខិតខំយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ ទាំងផ្នែកសម្ភារៈ និងស្មារតី សម្រាប់បងប្អូនជនជាតិនៅឃុំ Đất Mới មិនត្រឹមតែជួយប្រជាជនឱ្យមានស្ថេរភាពក្នុងជីវភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅកាត់បន្ថយភាពក្រីក្រស្ថេរភាព បង្រួមគម្លាតនៃការអភិវឌ្ឍរវាងតំបន់ និងជនជាតិនានា។ ទាំងអស់នេះកំពុងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយជនជាតិ និងស្មារតី “មិនចោលអ្នកណាម្នាក់ឱ្យនៅខាងក្រោយជាដាច់ខាត”។
ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយនឹងការខិតខំ ឈានឡើងរបស់ប្រជាជន កំពុងតែសរសេររឿងរ៉ាវនៃការផ្លាស់ប្តូរថ្មីដ៏មានអត្ថន័យនៅលើតំបន់ Đất Mới។ ជាកន្លែងដែលក្តីជំនឿ និងក្តីសង្ឃឹមកំពុងបានបណ្តុះជារៀងរាល់ថ្ងៃ ដើម្បីឱ្យបងប្អូនជនជាតិ Khmer ឈានជំហានរឹងមាំនៅលើផ្លូវអភិវឌ្ឍន៍ កសាងជីវភាពឱ្យកាន់តែសម្បូរសប្បាយ និងមានសុភមង្គល៕
Kim Cương

Truyền hình







Xem thêm bình luận