Thứ hai, 19-1-26 04:50:03
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពផ្លាស់ថ្មី នៅតាមយ៉ាងតី

Báo Cà Mau ដែលធ្លាប់ជាឃុំលំបាកពិសេសនៃតំបន់ឆ្នេរសមុទ្រ (តំណាក់កាល២០១៦-២០២១) ជីវភាពបងប្អូនប្រជាជនទាំងឡាយដែលរស់នៅទីនេះ ជាពិសេសជនរួមជាតិ Khmer មានការជួបលំបាកខ្លាំង តែអាស្រ័យកម្មវិធីកសាងជនបទថ្មី បច្ចុប្បន្ន ឃុំ Tam Giang Tây ស្រុក Ngọc Hiển មានភាពរីកចម្រើនគ្រប់វិស័យ ជីវភាពបងប្អូនប្រជាជនមួយថ្ងៃកាន់តែបានលើកកម្ពស់។

លោកស្រី Quách Thị Minh ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឲ្យដឹង៖ រួមជាមួយកម្មវិធីកសាងជនបទថ្មី ក្នុងរយៈកាលប៉ុន្មាន ឆ្នាំកន្លង ឃុំតែងខិតខំយកចិត្តទុកដាក់ចំពោះសកម្មភាពនៃការកាត់បន្ថយក្រ ដើម្បីផ្គត់ផ្គង់ជីវភាពជូនបងប្អូនប្រជាជនលើភូមិសាស្ត្រនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកបានលំនឹងការរស់នៅ។ ទូទាំងឃុំមាន៩៩គ្រួសារខ្មែរ ដើមអាណត្តិ (ឆ្នាំ២០២០) នូវមាន៨គ្រួសារក្រ និង១៧គ្រួសារប្រកៀកបន្ទាត់ក្រ មកទល់សព្វថ្ងៃ នូវត្រឹម ៣គ្រួសារក្រនិង៣គ្រួសារប្រកៀកក្រតែប៉ុណ្ណោះ។

សមាគមសហព័ន្ធនារីឃុំបានផ្តើមចលនាសមាជិកគ្រប់រូបឆ្លៀតយកផ្ទៃដីទំនេរសម្រាប់ដាំបន្លៃបង្ការនិងឈើហូបផ្លែផ្សេងៗ រួមចំណែកផ្គត់ផ្គង់អាហារបរិភោគប្រចាំថ្ងៃ ព្រមទាំងបង្កើនប្រាក់ចំណូលគ្រួសារជូនសមាជិកគ្រប់រូប។

អ្នកមីង Sơn Thị Em នៅភូមិ Chợ Thủ A ពីមុនជាគ្រួសារក្រ គ្មានដីផលិត ថែមទាំងមានកូនស្រីម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ទៀតផង  ដោយយល់ឃើញថាជីវភាពគ្រួសារអ្នកមីងជួបលំបាកបែបនេះ បណ្តាអង្គការសមាគមជាទូទៅ ព្រមទាំងរដ្ឋអំណាចភូមិភាគក៏បានធ្វើការអំពាវនាវទឹកចិត្តសប្បុរសជនដើម្បីឧបត្ថម្ភផ្ទះស្នាក់នៅ ព្រមទាំងបង្កលក្ខណៈឲ្យមាមីងបាននុលប្រាក់ធនាគារគោលនយោបាយសង្គម រួមទាំងបណ្តាប្រភពឧបត្ថម្ភផលិតពូជ។ល។ សន្សឹមៗជួយគ្រួសារមាមីងបងប្អូនឆ្លងកាត់លំបាក។

អ្នកមីង Sơn ឲ្យដឹង៖ “បក្ស រដ្ឋនិងរដ្ឋអំណាចភូមិភាគតែងមានច្រើនគោលនយោបាយយកចិត្តទុកដាក់ និងលើកទឹកចិត្ត ជំនួយគ្រួសារក្រីក្រ ព្រមទាំងគ្រួសារជនរួមជាតិបានទាន់ពេល។ ព្រមជាមួយនោះផងដែរ ការប្រមូលផ្តុំវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគម សាលារៀន តំណាក់សុខាភិបាលយ៉ាងស្កឹមស្កៃ រួមចំណែកលើកកម្ពស់ជីវភាពជូនបងប្អូនប្រជាជន។ គ្រួសារខ្ញុំពិតជាសប្បាយរីករីយណាស់ ហើយសន្យាថានឹងខិត ខំពលកម្មផលិត ឈានឡើងលំនឹងជីវភាព”។

ផ្តើមពីគោលនយោបាយយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលកើត មានពីសក្តានុពលរបស់ភូមិភាគ គ្រួសារប្រជាជនទូទៅនិយាយរួម និងជនរួមជាតិ Khmerនិយាយដោយឡែកក៏បានឈានឡើងលំនឹងជីវភាពផងដែរ។

ទន្ទឹមជាមួយបណ្តាគ្រួសារដែលជួបលំបាកពិសេសត្រូវការជំនួយឧបត្ថម្ភអំពីគោលនយោបាយនិងការយកចិត្តទុកដាក់របស់គ្រប់បណ្តាគណៈផ្នែកនិងរដ្ឋអំណាចភូមិភាគ ជាច្រើនគ្រួសារមានលក្ខណៈឈាន ឡើង ជីវភាពធូរធាដោយកម្លាំងពលកម្មរបស់ខ្លួន។

តួយ៉ាងដូចគ្រួសារបងស្រី Sơn Thị Thuỷ ជាសមាជិកនារីភូមិ Đường Kèo កាលពីមុន គ្រួសារបងជាគ្រួសារក្រលំបាក ផ្ទះតូចចង្អៀត ព្រមទាំងគ្មានដីផលិតទៀតផង។ ប្តីបងទទួលកាប់ឆ្ការព្រៃកោងកាង បងស្រីជាមេផ្ទះ មើលថែកូន ដោយសារខិតខំធើ្វការរកស៊ី គ្រួសារក៏សង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាត ព្រមទាំងក្លាយជាគ្រួសារធូរធាទៀតផង។

ឃុំតែងជំរុញទឹកចិត្តនិងពង្រីកទូលាយចំពោះបណ្តាទម្រង់សេដ្ឋកិច្ចសមស្របជាមួយលក្ខណៈដ៏ប្រចាំរបស់ភូមិភាគ ផ្តើមពីនោះក៏បានជួយឲ្យបងប្អូនប្រជាជនមានប្រភពប្រាក់ចំណូលបន្ថែមយ៉ាងសមគួរទៀតផង។

ផ្តើមពីឃុំលំបាកពិសេសរបស់តំបន់ឆ្នេរសមុទ្រ បច្ចុប្បន្ន ឃុំតាមយ៉ាងតីកំពុងទៅកាន់ព្រត្រនៃឃុំជនបទថ្មី ធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងសកម្ម សម្រាប់ជីវភាពរស់នៅរបស់បងប្អូនប្រជាជនជាទូទៅ។ សព្វថ្ងៃអត្រាគ្រួសារក្ររបស់ឃុំនូវត្រឹម៣,០៤%។ ប្រាក់ចំណូលមធ្យមនៃមនុស្សម្នាក់ៗរួមមាន៥៦.២៧លានដុង/ឆ្នាំ ចំណែកអត្រាប្រជាជនចូលរួមធានារ៉ាប់រង  សុខាភិបាលសម្រេច៩៧,០៤% សន្តសុខនិងសណ្តាប់ធ្នាប់សង្គមលើភូមិសាស្ត្រតែងធានាល្អ៕

 

Loan Phương

 

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។