Thứ hai, 19-1-26 04:49:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បងប្អូននារីព្រួតដៃលុបបំបាត់ក្រ

Báo Cà Mau សមាគមសហព័ន្ធនារីឃុំតឹកឡុកបាក់ ស្រុកធើយប៊ិញបានជំរុញយ៉ាងខ្លាំងខ្លាទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចរស់នៅ និងពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។ ផ្តើមពីនោះ បង្កើតមោទនភាពសម្រាប់បងប្អូននារីជាជនជាតិភាគតិចទាំងឡាយមួយថ្ងៃកាន់តែជឿជាក់និងមានស្មារតីខិតខំប្រឹងប្រែងក្នុងការកសាងភូមិភាគឲ្យកាន់តែសម្បូររុងរឿង។

ឃុំតឹងឡុកបាក់ មានគ្រួសារជនជាតិភាគ តិចទាំងអស់ចំនួយ៦៦១គ្រួសារ ដែលច្រើនជាង គេគឺជនជាតិខ្មែរនិងចិន។ ក្នុងនោះ ភូមិលេខ៧ ជាភូមិក្រលំបាកពិសេស ភាគច្រើនជា ជនជាតិភាគតិចស្ថិតក្នុងតំណាក់កាល២០២១-២០២៥ ដែលយោងតាមសេចក្តីសម្រេចចិត្តអនុម័តរបស់គណៈកម្មាធិការជនជាតិ។ សព្វថ្ងៃឃុំនៅមាន១៦គ្រួសារក្រនិង១៣គ្រួសារប្រកៀកក្រដែល     សុទ្ធសឹងជាគ្រួសារជនជាតិភាគតិច។ ដើម្បីឆ្លងផុតការលំបាកនិងលុបបំបាត់ក្រ គណៈកម្មាធិ ការប្រជាជនឃុំ ជាពិសេសសមាគមសហព័ន្ធ នារីឃុំក៏បានសកម្មសហការជាមួយគ្រប់បណ្តាស្ថាប័នគណៈផ្នែកទូទាំងស្រុកដើម្បីផ្សព្វផ្សាយបណ្តាគោលនយោបាយឧបត្ថម្ភតំបន់ជនជាតិ     ភាគតិចយោងតាមកម្មវិធីគោលដៅជាតិ។ ក្នុង នោះ ទម្រង់លើកកម្ពស់តួនាទីរបស់នារីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតកិត្យានុភាពក្នុងសង្គម ព្រមទាំងការគ្រប់គ្រងរដ្ឋភាលក៏កំពុងត្រូវបាន  បងប្អូននារីជឿជាក់ណាស់ដែរ។

កាលពីឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនឃុំតឹងឡុកបាក់បានធ្វើការផ្សព្វផ្សាយអនុវត្ត១        គម្រោងការស្តីពីដោះស្រាយករណីខ្វះដីធារ        សម្រាប់សង់ផ្ទះ ដីផលិត និងទឹកសាបប្រើប្រាស់ ព្រមទាំងគម្រោងស្តីពីការអភិវឌ្ឍន៍ផលិតកសិ            កម្មដើម្បីផលិតរាល់មុខទំនិញតាមរយៈតម្លៃ។ ផ្តើមពីនោះ ជំនួយឧបត្ថម្ភជនរួមជាតិភាគតិច          សង់ផ្ទះបាន៥ខ្នង ផ្លាស់ប្តូរមុខរបរជូន៦គ្រួសារ និងឧបត្ថម្ភទឹកកសាបសម្រាប់ប្រើប្រាស់ជូន១         គ្រួសារ សរុបទឹកប្រាក់ឧបត្ថម្ភចំនួន២៨៣លានដុង។ ទន្ទឹមនិងនោះផងដែរ សមាគមសហព័ន្ធនារីឃុំតឹងឡុកបាក់ថែមទាំងជំរុញទឹកចិត្ត ជំ           នួយឧបត្ថម្ភបងប្អូននារីជនជាតិភាគតិចទាំង       ឡាយដើម្បីអនុវត្តទម្រង់ចិញ្ចឹមជ្រូក សរុបទឹក ប្រាក់១១០លានដុង។ ផ្តើមពីនោះ ជីវភាពរបស់បងប្អូនសមាជិកនារីគ្រប់រូបក៏មានភាពធូរធាប្រសើរជាងមុនណាស់ដែរ។

អ្នកមីង ឡឹមធីង្វៀក នៅភូមិលេខ៧ ឃុំតឹង ឡុកបាក់ ដែលជាគ្រួសារជនជាតិចិនដែលធ្លាប់      ក្រកាលពីមុន។ គ្រួសារអ្នកមីងរាល់ថ្ងៃប្រកបរបររកស៊ីក៏មិនគ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះដែរ។ ឆ្នាំ២០២៣ អ្នកមីងង្វៀក បានសមា គមសហព័ន្ធនារីឃុំឧបត្ថម្ភទុនសម្រាប់ចិញ្ចឹម   ជ្រូក។ អ្នកមីង ឲ្យដឹង៖ “ខ្ញុំសង់ទ្រុងចិញ្ចឹមជ្រូក មាន់ ទាសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ អាស្រ័យ បែបនេះហើយ ក៏មានប្រាក់ចំណុល ចេញចូល។ បណ្តាសមាជិកនារីគ្រប់រូបតែងជំ      រុញទឹកចិត្តនិងជំនួយឧបត្ថម្ភយ៉ាងអស់ពីចិត្ត។ ផ្រើមពីនោះ ខ្ញុំក៏ព្យាយាមពលកម្មផលិត និង    ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីឈានឡើងក្នុង      ជីវភាព”។

អ្នកមីង ឡឹមធីង្វៀក កាលពីមុនធ្លាប់ជាគ្រួសារក្រលំបាក ពេលនេះបានឈានឡើងចាកផុតក្រអាស្រ័យទម្រង់ ចិញ្ចឹមជ្រូកសាច់។

អាស្រ័យទម្រង់ចិញ្ចឹមជ្រូកមានប្រសិទ្ធភាព ទើបដល់ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនឃុំ ព្រមទាំងសមាគមសហព័ន្ធនារីឃុំបន្តឧបត្ថម្ភមាមីងបងប្អូនជនជាតិភាគតិចទាំងឡាយក្នុងការ    អនុវត្តទម្រង់ចិញ្ចឹមជ្រូក ដោយសរុបទឹកប្រាក់ ១០០លានដុង។ ក្រៅពី នោះ រដ្ឋអំណាចភូមិភាគ ព្រមទាំងសមាគមជនជាតិចិន និងសមាគម សហព័ន្ធនារីឃុំបានចលនាសប្បុរសជនដើម្បីជំនួយការឧបត្ថម្ភដល់គ្រួសារអ្នកមីងង្វៀក សង់ផ្ទះ ថ្មីយ៉ាងធំស្អាតទៀតផង។ ទន្ទឹមជាមួយទម្រង់ ចិញ្ចឹមជ្រូក គណៈ កម្មាធិការប្រជាជន និងសមាគមសហព័ន្ធនារីឃុំតឹងឡុកបាក់បានផ្សព្វផ្សាយគម្រោងជីកព្រែកហាងហ្កងដែលមានទីតាំងស្ថិតនៅភូមិលេខ៧ ដោយសរុបទឹកប្រាក់៦០៥លាន ដុង។ ផ្តើមពីនោះ ជីវភាពបងប្អូនប្រជាជនតំបន់ជនជាតិភាគតិចក៏មានភាពរីកចម្រើនគ្រប់វិស័យ ព្រមទាំង            បានលំនឹងខាងសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនៅភុមិភាគទៀតផង។

អ្នកស្រី ឡឹមធីទ្រុគម៉ាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងឡុកបាក់ ជាជនជាតិខ្មែរនិង ជាអ្នកមានប្រជាប្រិយរបស់ឃុំ បានឲ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង ភូមិភាគក៏បានធ្វើការផ្សព្វផ្សាយយ៉ាងច្រើនគោលនយោបាយឧបត្ថម្ភអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច ជាពិសេសចំពោះ បងប្អូន នារី។ ក៏អាស្រ័យគោលនយោបាយ របស់បក្ស និងរដ្ឋ ព្រមទាំងការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ គ្រួសារ ខ្មែរជាច្រើនទទួលបាន ការឧបត្ថម្ភ និងផ្លាស់ ប្តូរមុខរបរការងារធ្វើ ឧបត្ថម្ភ ទឹកសាបប្រើប្រាស់ ព្រមទាំងអនុវត្ត បណ្តាទម្រង់ ផលិតផ្សេងៗដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ល។ ហេដ្ឋា រចនាសម្ព័ន្ធ បម្រើការ អភិវឌ្ឍន៍      សេដ្ឋ កិច្ច-សង្គម តំបន់ជនជាតិភាគ          តិចក៏ ទទួល បានការយកចិត្តទុកដាក់វិនិយោគ អានិយាយ បានថា គ្រប់គ្រាន់សម្រាប់ឆ្លើយតបការផលិតនិង រស់នៅជាប្រចាំរបស់បងប្អូនប្រជាជនលើភូមិសាស្ត្រឃុំ។ ទន្ទឹមជាមួយការផ្សព្វផ្សាយបណ្តាគោលនយោបាយឧនត្ថម្ភ គណៈ       កម្មាធិការប្រជាជនឃុំថែមទាំងប្រមូលផ្តុំអនុវត្តការងារផ្សព្វផ្សាយលើកកម្ពស់ខាងចំណេះដឹង           និងស្តារឡើងវិញនូវឆន្ទៈខិតខំព្យាយាមឈានឡើង           ដោយកម្លាំងខ្លួនឯងរបស់បងប្អូនជនជាតិ ភាគតិច។ យកចិត្តទុកដាក់ជារឿយៗចំពោះ ការសួរសុកទុក្ខ និងណែនាំអំពីរបៀបផលិត        ជួញដូរក៏ទទួលបានការគាំទ្រយ៉ាងអស់ពីចិត្ត       សម្រាប់ការអនុវត្ត”។

មាមីងបងប្អូនជនជាតិភាគតិចទាំងឡាយលើភូមិសាស្ត្រឃុំតឹងឡុកបាក់ តែងរស់នៅសាមគ្គី ជួយគ្នាទៅវិញទៅមក និងតែងជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ។ ផ្តើមពីនោះ ក៏អនុវត្តល្អរាល់បណ្តាគោលនយោបាយបក្ស និងក្រឹត្យ ច្បាប់របស់រដ្ឋ។ ប្តេជ្ញាចិត្តប្រឆាំងលុបបំបាត់            ចោលរាល់គ្រោះសង្គម និងអបិយជំនឿផ្សេងៗ ដែលមិនសបស្រប ខិតខំរក្សាការពារនិងពង្រីកប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់គ្រប់បណ្តាជនជាតិ៕

 

អត្ថបទនិងរូបថត៖ ឡាមខាញ់

 

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។