Thứ năm, 15-10-26 14:35:42
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គម្រោងឧបត្ថម្ភផលិតជាក់ស្តែង

Báo Cà Mau ស្រុក U Minh មានឃុំចំនួន២ ដែលចំណុះតំបន់III និងមាន៧ភូមិដែលជួបលំបាកពិ សេសស្ថិតខាងក្រៅឃុំចំណុះតំបន់III។ មានគ្រួសារជនជាតិភាគតិច១.៤៨០គ្រួសារ ដោយចំនួនប្រជាជន៦.៦៩២នាក់។ គ្រួសារជនជាតិភាគតិចដែលក្រីក្រមាន១៩៣គ្រួសារ និងគ្រួសារជនជាតិភាគតិចប្រកៀកក្រ៦០គ្រួសារ។ យោងតាមកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាលទីI (២០២១-២០២៥)ស្រុក U Minh កំពុងជំរុញល្បឿននៃការអនុវត្តគម្រោងទី៣(គម្រោងឧបត្ថម្ភអភិវឌ្ឍន៍ផលិតសហគមន៍) ដំបូងទទួលបានលទ្ធផលគួរឲ្យកត់ សម្គាល់។

រយៈពេល២ឆ្នាំ ២០២២ និង ២០២៣ អនុវត្តគម្រោងទី៣ ស្រុកត្រូវបានថ្នាក់ខេត្តប្រគល់ជូនសរុបប្រភពទុនទាំងអស់ចំនួន៣.១៦៤លានដុង ព្រមទាំងផ្សព្វផ្សាយអនុវត្ត១៣គម្រោងផលិត មាន១៨៧គ្រួសារបានចូលរួម។ ផ្តើមពីនោះ ក៏មាន១២៥គ្រួ សារដែលទទួលបានការឧបត្ថម្ភពូជជ្រូកសម្រាប់ចិញ្ចឹមលក់សាច់ ២២គ្រួសារចិញ្ចឹមមាន់ជល់កាត់  ២២គ្រួសារចិញ្ចឹមទាកប៉ា គ្រួសារចិញ្ចឹមត្រីក្រាញ់ក្បាលប្រមា ៦គ្រួ សារដាំបន្លែសុវត្ថិភាព។

អនុវត្តគម្រោងឧបត្ថម្ភអភិវឌ្ឍន៍ផលិតសហគមន៍ ឃុំ Nguyễn Phích បានឧបត្ថម្ភពូជទាកប៉ានិងមាន់ជល់កាត់សម្រាប់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកក្រទៀតផង។

លោក Nguyễn Văn Đen ប្រធានការិយាល័យជនជាតិស្រុក ឲ្យដឹង៖ “ជាមួយទិសដៅពង្រីកសក្តានុពលរបស់ភូមិភាគ ទាក់ទាញពលករក្រីក្រនិងប្រកៀកក្រនៅនឹងកន្លែង ការអនុវត្តគម្រោងទី៣ ក៏បានរួមចំណែកបង្កើតការងារធ្វើ បង្កើតបរិមាណផលពលកម្ម និងបង្កើនប្រភពប្រាក់ចំណូល ជំនួយគ្រួសារក្រីក្រមានលក្ខណៈឈានឡើងពង្រីកសេដ្ឋកិច្ច រួមចំណែកអនុវត្តទិសដៅនៃការកាត់បន្ថយក្រចីរភាព ព្រមទាំងផ្សារភ្ជាប់ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃវិស័យកសិកម្ម”។ 

Khánh Thuận គឺជាឃុំមួយក្នុងចំណោមឃុំចំនួន២របស់ស្រុក U Minh ដែលចំណុះតំបន់III។ ឃុំមានគ្រួសារជនជាតិភាគតិចចំនួន១៥០គ្រួសារ (ភាគច្រើនជាជនជាតិខ្មែរ) ក្នុងនោះមានគ្រួសារក្រីក្រ២០គ្រួសារ និងគ្រួសារប្រកៀកក្រ២គ្រួសារផងដែរ។ បងប្អូនជនរួមជាតិ​រស់នៅ​រាយប៉ាយ​តាម​តំបន់​លំនៅឋានគ្រប់បណ្តា​ភូមិ​។

លោក Phạm Quốc Thiện អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឲ្យដឹង៖ “ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រសម្រាប់គ្រួសារជាទូទៅនិយាយរួម និងគ្រួសារជនជាតិភាគតិច និយាយដោយឡែក ក៏ដូចជាគោលនយោបាយជនជាតិ ឃុំក៏បានកំណត់ទិសដៅនៃអត្រាកាត់បន្ថយក្រក្នុងឆ្នាំរបស់គ្រួសារជនរួមជាតិដើម្បីធ្វើជាមូលដ្ឋានសម្រាប់ភូមិនានាដើម្បីកំណត់អត្តសញ្ញាណគ្រួសារដែលរួចចាកក្រដើម្បីជំនួយឧត្ថម្ភ។ ក្នុងនោះ ដើម្បីជំនួយបណ្តាគ្រួសារដែលមានទម្រង់អភិវឌ្ឍន៍        ផលិត ភូមិភាគក៏បានធ្វើការផ្សព្វផ្សាយអនុវត្តគម្រោងទី៣ ឧបត្ថម្ភអភិវឌ្ឍន៍ផលិតជូន៥៦គ្រួសារក្រីក្រ និងគ្រួសារប្រកៀកក្រ អនុវត្តទម្រង់ចិញ្ចឹមជ្រូកសាច់តាមបែបគ្មានខ្លាញ់ ដោយទ្រង់ទ្រាយឧបត្ថម្ភពូជ និងចំណី។ បច្ចុប្បន្ន​នេះ បណ្តាគ្រួសារ​ដែល​ទទួលបានការឧបត្ថម្ភ ក៏​បានពង្រីកយ៉ាងមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ ​ផ្តល់​ប្រាក់​ចំណូល​សមគួរ ព្រមទាំងបានបន្តការចិញ្ចឹមទៀតផង”​។  

គ្រួសារអ្នកមីង Nguyễn Thị Nga នៅភូមិលេខ៤ ឃុំ Khánh Thuận ទទួលបានការឧបត្ថម្ភពូជជ្រូកកូនចំនួន៤ក្បាល ព្រមទាំងចំណីសម្រាប់ជ្រូកផងដែរ។ បន្ទាប់ពីលក់ជ្រូករួច មានដើមទុន អ្នកមីង Nga ក៏បានទិញជ្រូកកូនចំនួន៤ក្បាលសម្រាប់ចិញ្ចឹមបន្ត បច្ចិប្បន្ន ហ្វូងជ្រូកកំពុងអភិវឌ្ឍន៍ល្អ។

គ្រួសារ​បងស្រី Võ Thị Mí នៅភូមិលេខ​៣ ឃុំ Khánh Thuận ជា​គ្រួសារ​ក្រ​ ជីវភាពខ្វះការលំនឹង។ ផ្តើមពីគម្រោងទី៣ គ្រួសារបងក៏ទទួលបានការឧបត្ថម្ភជ្រូកពូជយកមកចិញ្ចឹមចំនួន៤ក្បាល ព្រមទាំងចំណីចំនួន២២បៅ។ ក្រោយ​ចិញ្ចឹម​បាន​៤​ខែ បងស្រីក៏សម្រេចលក់ជ្រូក៤ក្បាល ទទួលបានប្រាក់​ចំណូល​​ជាង​២០​លាន​ដុង ។ បងស្រីក៏បានសងប្រាក់ដើមទុនវិញចំនួន១០% ហើយចមណែកប្រាក់ដែលនៅសល់ ​បងស្រីបន្តចិញ្ចឹម ព្រមទាំងទិញជ្រូកកូនបន្ថែមចំនួន៤ក្បាលទៀតសម្រាប់ចិញ្ចឹម និងចំណី៤បៅ។ សព្វថ្ងៃ ទ្រុងសម្រាប់ចិញ្ចឹមជ្រូករបស់បងស្រីមីកំពុងធំធាត់ល្អ។ បងស្រី Mí​ មានប្រសាសន៍៖ “ទទួលបានកូនជ្រូកពូជចំនួន៤ក្បាល ប្តីប្រពន្ធខ្ញុំសប្បាយចិត្តណាស់ ព្រោះពីមុនគ្រួសារយើងមានទ្រុង តែគ្មានប្រាក់ទិញជ្រូកកូនសម្រាប់តកមកចិញ្ចឹម។ ចំពោះប្រាក់ដែលបានមកពីការលក់ជ្រូក ប្តីប្រពន្ធខ្ញុំក៏យកទៅ​ទិញ​ជ្រូកពូជសម្រាប់​ចិញ្ចឹម​បន្ត។ សង្ឃឹម​ថា ហ្វូងជ្រូកបន្តនឹងជួយគ្រួសារខ្ញុំឈានឡើងជីវភាពធូរធាជាង និងមានលក្ខណៈអាចរួចចាកក្របាន”។ ​

ហ្វូងជ្រូកកូនដែលកើតជាលើកទីពីររបស់បងស្រី Võ Thị Mí កំពុងអភិវឌ្ឍន៍ល្អ។

លោក Phạm Quốc Thiện បានអះអាង៖ “ការអនុវត្តគម្រោងជំនួយឧបត្ថម្ភអភិវឌ្ឍ ផលិតក្នុងសហគមន៍ឃុំ Khánh Thuận ដំបូងឡើយបាននាំមកនូវលទ្ធផលល្អ។ គម្រោងនេះគឺជាគម្រោងដ៏ចាំបាច់ ដើម្បីជួយគ្រួសារទាំងឡាយបានចូលរួមគម្រោងទទួលបានការងារធ្វើ ព្រមទាំងរកប្រាក់ចំណូលបាននឹងនរ និងរួចផុតពីភាពក្រីក្រជាបណ្តើរៗ”។  រួមជាមួយនឹងឃុំ Khánh Thuận នៅឃុំ Khánh Lâm មាន៧ភូមិជួបលំនាកពិសេសរបស់ឃុំ រួមមាន៖ Khánh Hoà, Khánh Hội, Nguyễn Phích គម្រោងទី៣ក៏ពង្រីកប្រសិទ្ធភាពយ៉ាងជាក់ស្តែង។ ផ្តើមពីគម្រោងនេះ ក៏បានបង្កើតការងារធ្វើជូនពលករក្រីក្រ និងប្រកៀកក្រទាំងឡាយ ព្រមទាំងបង្កើនលទ្ធផលខាងវិស័យសេដ្ឋកិច្ច ប្រាក់ចំណូលគ្រួសារ រួមចំណែកអនុវត្តទិសដៅកាត់បន្ថយអត្រាគ្រួសារក្រង ប្រកៀកក្រក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រស្រុក U Minh និយាយដោយឡែក  ខេត្ត Cà Mau និយាយរួម៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

 

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។