Thứ năm, 15-10-26 13:56:33
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រីករាយចំពោះគម្រោងគួបផ្សំស្រូវ-បង្គា

Báo Cà Mau ចាប់តាំងពីឆ្នាំ២០២៤ មជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត Cà Mau បានអនុវត្តសាកល្បងគម្រោងចិញ្ចឹមបង្គា គួបផ្សំនឹងស្រូវ ដើម្បីទប់ស្កាត់ជាមួយការប្រែប្រួលអាកាសធាតុ ដោយភ្ជាប់ទៅនឹងខ្សែសង្វាក់តម្លៃរបស់ភូមិភាគនៃឃុំ Thạnh Phú ស្រុក Cái Nước។

គម្រោងនៃការចិញ្ចឹមបង្គា​និងបង្កងគួបផ្សំជាមួយស្រូវការពារអាកាសធាតុប្រែប្រួលផ្សារភ្ជាប់ជាមួយខ្សែសង្វាក់នៃតម្លៃក្នុងឆ្នាំ២០២៤ទទួលបានភាពជោគជ័យធំ។

លើកដំបូង ទម្រង់នេះបានផ្តល់ប្រភពចំណូលជាង១០០លានដុង/ហិកតា/ឆ្នាំ បណ្តោយឱ្យប្រជាកសិករមានភាពសប្បាយរីករាយគ្រប់ៗគ្នា។ ដល់ឆ្នាំ២០២៥ ទម្រង់នេះក៏មានការទាក់ទាញបាន១៦គ្រួសារចូលរួមដោយផ្ទៃដីចំនួន២០ហិកតា។ យោងតាមលក្ខណៈនៃអាកាសធាតុ ប្រជាកសិករក្នុងតំបន់គម្រោងការនឹងត្រូវបានណែនាំនិងចាត់ចែងបានល្អ ព្រមទាំងបច្ចេកទេសក្នុងការចិញ្ចឹមដាំដុះយ៉ាងមានប្រសិទ្ធភាព។

រដូវភ្លៀង ប្រជាកសិករទទួលបានការណែនាំអំពីរៀបលាងជាតិប្រៃ កែលម្អនិងសាបព្រោះស្រូវដោយប្រភេទពូជស្រូវ ST24។ ក្នុងការផលិតស្រូវ ឆ្លៀតយកបរិស្ថាននៃប្រភពទឹកសាបដើម្បីចិញ្ចឹមបង្កងគួបផ្សំជាមួយស្រូវ។ ដោយមិនប្រើប្រាស់ថ្នាំជាតិគីមីទើបប្រភពកសិផលដែលមានស្រាប់ក្នុងបរិស្ថានធម្មជាតិមានការអភិវឌ្ឍន៍ជាង បង្កងក៏ឆាប់ធំធាត់ទៀតផង។ បន្ទាប់មកគឺតំណាក់កាលជិតដល់ចុងរដូវ កសិករក៏ទទួលបានការណែនាំអំពីរបៀបចិញ្ចឹមបង្គា។ លទ្ធផលបន្ទាប់ពីរយៈពេល៣រដូវស្រូវ-បង្កង និងបង្គា សរុបប្រាក់ចំណូលមធ្យមប្រហែល១៣០លានដុង/ហិកតា។

លោក Mai Văn Quốc​ នៅភូមិភាគ បានចែករំលែកថា៖ ខ្ញុំបានអនុវត្តទម្រង់នេះពីព្រោះឃើញថាមានប្រសិទ្ធភាពខ្ពស់តាំងពីឆ្នាំ២០២៤ គ្រប់គ្រងបានចំនួនពូជចិញ្ចឹម និងកាត់បន្ថយរយៈពេលចិញ្ចឹមទៀតផង ទំហំបង្គាមានការធំធាត់ល្អជាងប្រៀបជាមួយការចិញ្ចឹមបែបប្រពៃណី។ វិស្វករទាំងឡាយបានណែនាំយ៉ាងអស់ពីចិត្ត និងតាមដានយ៉ាងលម្អិតចំពោះដំណើរការអនុវត្តទម្រង់។

ប្រជាកសិករប្រមូលផលបង្កង។

ចំណុចដែលគួឱ្យកត់សម្គាល់របស់គម្រោងការគឺជួយបងប្អូនប្រជាកសិករទាញយកសក្តានុពលផ្ទៃដី រៀបចំដាំដុះដោយប្រភេទឈើយ៉ាងសម្បូរបែប និងពូជសត្វចិញ្ចឹមតាមបែបធម្មជាតិបង្ការជាតិប្រៃ-សាប រាំងស្កាត់ករណីចិញ្ចឹមត្រឹមតែបង្គាមួយប្រភេទមិនសូវមានប្រសិទ្ធភាព ព្រមទាំងជួបឧបសគ្គច្រើនទៀតផង ពីព្រោះបរិស្ថាននិងអាកាសធាតុជាច្រើនឆ្នាំកន្លងមកនេះមានការប្រែប្រួលខុសប្រក្រដី។ ក្រៅពីនោះ គម្រោងនេះក៏ជំនួយឱ្យផលិតផលកាន់តែសម្បូរបែបថែមទៀត។ ក្រៅពីផលិតផលដ៏ប្រចាំគឺបង្គានិងស្រូវ ទម្រង់នេះថែមទាំងអាចឆ្លៀតយកប្រភពធនធានដើម្បីអនុវត្តរួមបញ្ចូលគ្នាជាមួយបណ្តាប្រភេទពូជឈើដាំ ជលផលផ្សេងៗទៀតដែលមានប្រសិទ្ធភាព ដូចជា៖ ចិញ្ចឹមត្រីស្រែ ដាំបន្លែតាមភ្លឺស្រែ និងស្រះចិញ្ចឹមបង្គាសម្រាប់បង្កើនប្រភពប្រាក់ចំណូល។

លោក Lâm Thành Tân នៅភូមិ Trần Độ ឃុំ Thạnh Phú ឱ្យដឹង៖ “ខ្ញុំរួមជាមួយបងប្អូនប្រជាកសិករជាច្រើនទៀតបានទស្សនាអំពីទម្រង់ចិញ្ចឹមបង្គាគួបផ្សំជាមួយធ្វើស្រែរបស់បណ្តាគ្រួសារដែលអនុវត្តទទួលភាពជោគជ័យរួចមកហើយ ព្រមទាំងគិតថាប្រសិទ្ធភាពជាក់ស្តែង ហួសពីការស្មានទៀតផង។ ខ្ញុំដកពិសោធបានការជាក់ស្តែងអំពីពួកគាត់ដើម្បីអនុវត្ត ក៏ដូចជាការចលនាផ្សេងៗចូលរួមអនុវត្តទម្រង់នេះ”។

បន្ទាប់ពីរដូវបង្គា បណ្តាកាកសំណល់ត្រូវបានបំប៉នឱ្យស្រូវ រួមចំណែកកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំការពាររុក្ខជាតិក្នុងដំណើរការដំបូង។ ចំណែកក្រោយពីរដូវស្រូវ បណ្តាចំបើងនិងជើងច្រាំង ឬគ្រាប់ស្រូវដែលធ្លាក់ចុះក៏ត្រូវ​រលាយក្លាយជាជីវជាតិនៅនឹងកន្លែង បង្កើតបានប្រភពចំណីធម្មជាតិដែលសម្បូរដោយជាតិបំប៉នសម្រាប់ឱ្យរដូវចិញ្ចឹមបង្កង​បន្តទៀតដែរ។ ក៏អាស្រ័យហេតុនេះហើយ កសិករមិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងការទិញចំណីបង្កងនោះទេ កាត់បន្ថយប្រាក់សម្រាប់ក្នុងការផលិត បង្កើនផលិតផល និងប្រាក់ចំណេញ។

ជាមួយលទ្ធផលដែលសម្រេចបាន គម្រោងនេះបានពង្រីកទិសដៅថ្មីក្នុងផលិត ជាពិសេសនៅក្នុងអនុតំបន់ធារាសាស្ត្រ Nam Cà Mau ដែលជាតំបន់មានគ្រប់លក្ខណៈក្នុងការបង្ការជាតិប្រៃ រក្សាប្រភពទឹកសាប ផ្តើមពីនោះជួយទាញយកសក្តានុពលដីធ្លីប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រភពប្រាក់ចំណូលទៀត ផង។

ប្រជាកសិករទទួលបានការណែនាំអំពីរបៀបលាងជម្រះជាតិប្រៃ កែលម្អផ្ទៃដី និងសាបព្រោះប្រភេទពូជស្រូវ ST24។

លោក Nguyễn Văn Quân នាយករងនៃមន្ទីរកសិកម្ម និងបរិស្ថាន​ឱ្យដឹង៖ “ដើម្បីពង្រីកតម្លៃសេដ្ឋកិច្ច និងតម្លៃនៃការបង្កបង្កើនប្រភពបង្កង និងស្រូវផ្តើមពីទម្រង់នេះ។ ខេត្តបានដាក់ចេញដំណោះស្រាយដើម្បីជុំរុញខ្លាំងខ្លាការអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិត។ ខេត្តក៏បានទំនាក់ទំនងជាមួយវិជ្ជាស្ថាន មហាវិទ្យាល័យ ព្រមទាំងអញ្ជើញអ្នកវិទ្យាសាស្ត្រឱ្យចូលរួមកសាងដំណើរការផលិតដ៏ទំនើបៗទាន់សម័យ និងសមស្រប ធានាល្អតាមស្តង់ដារនៃការទទួលស្គាល់។ ប្រការនេះក៏បានបង្កលក្ខណៈសម្រាប់អាជីវកម្មបានចូលជិតទិផ្សារ ដើម្បីអនុវទាន់ពេលនៃការទំនាក់ទំនងក្នុងការផលិត និងប្រមូលទិញផលិតផល”៕

 

Lam Khánh

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។