ĐT: 0939.923988
Thứ sáu, 4-7-25 16:38:38
Theo dõi Báo điện tử Cà Mau trên

ទឹកសាបនៅតំបន់កោះដាច់ស្រយាល

Báo Cà Mau

កោះ Hòn Chuối តែងទទួលរងគ្រោះជាមួយអាកាសធាតុរាំងស្ងួតរាល់ខួបខែឆ្នាំ ពិសេសនារដូវប្រាំង។

ក្នុងនាមជាប៉ុស្តិ៍ជួរមុខនៃតំបន់សមុទ្រភាគនិរតីរបស់ប្រទេសជាតិមាតុភូមិ។ កោះ Hòn Chuối តែងទទួលរងគ្រោះនូវអាកាសធាតុដ៏អាក្រក់រៀងរាល់ឆ្នាំ ដោយសារព្យុះភ្លៀង និងគ្រោះរាំងស្ងួតបង្កើតឡើង។ ប្រសិនបើកោះ Hòn Khoai សម្បូរប្រភពទឹកសាបដែលធ្លាក់ពីជ្រោះអូរសម្រាប់ប្រើប្រាស់ប្រចាំឆ្នាំ នៅកោះ Hòn Chuối បែជាខ្វះប្រភពទឹកទៅវិញ។

នៅតំបន់ចិញ្ចឹមត្រីលើក្បូនជុំវិញកោះ Hòn chuối នេសាទករទាំងឡាយក៏ប្រើធុងទឹកជាច្រើនគ្រឿងសម្រាប់ស្តុកទឹកសាប។

ដើម្បីធានាប្រភពទឹកសាបសម្រាប់ប្រើប្រាស់ក្នុងរដូវរាំងស្ងួត និងរដូវភ្ញៀងម្តងៗ យុទ្ធជនរួមជាមួយប្រជាជនលើកោះ Hòn Chuối តែងខិតំស្តុកទឹកដោយប្រើស៊ីទែនទឹក។ ដោយឡែកប៉ុស្តិ៍ការពារព្រំដែនកោះ Hòn Chuối ទទួលបានស៊ីទែនទឹកចំនួន២០គ្រឿង ដោយសរុបចំនួនប្រភពទឹកបានប្រមាណ១០០ពាន់លិត្រ ក្នុងនោះ មជ្ឈិមសម្ព័ន្ធយុវជនបានវិនិយោគ១០គ្រឿងផងដែរ​ដោយក្នុងមួយគ្រឿងអាស្តុកកទឹកបានចំនួន៥.០០០លិត្រ។ មិនទាន់គិតពីប្រព័ន្ធចម្រុះទឹកសមុទ្រឱ្យក្លាយជាទឹកសាបផង ព្រមទាំងរបៀបស្តុកទឹកសាបដទៃផ្សេងៗទៀត ធានាផ្តល់នូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។

ធុងស្តុកទឹកសាបនៅ ប៉ុស្តិ៍ការពារព្រំដែន Hòn Chuối ធានាឆ្លើយតបតម្រូវការក្នុងរដូវប្រាំង។

វរសេនីយ៍ឯកបម្រុង Đoàn Công Nghiệp ប្រធានប៉ុស្តិ៍ការពារព្រំដែនកោះ Hòn Chuối បានចែករំលែកថា៖ “ចាប់តាំងពីមានសំណង់សាងសង់អាងស្តុកទឹកសាប និងម៉ាស៊ីនសម្រាប់ចម្រោះទឹកសមុទ្រទៅជាទឹកសាប ជីវិតបងប្អូនដែលរស់នៅលើតំបន់កោះក៏ភាពប្រសើរឡើងច្រើន។ ដោយសារប្រភពទឹកសាបនេះហើយ យើងខ្ញុំទើបមានលក្ខណៈឧបត្ថម្ភប្រភពទឹកផឹកសម្រាប់ចែកជូនមាមីងបងប្អូនប្រជាជនលើកោះនារដូវប្រាំង។

មានអាងស្តុកទឹកជាច្រើនដែលត្រូវបានសាងឡើង ជួយយុទ្ធជននិងនេសាទករទាំងឡាយរស់នៅលើកោះមិនភ័យខ្លាចខ្វះប្រភពទឹកសាបសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងទៀតនោះទេ។

ពិសេសនាពេលបច្ចុប្បន្ន កងពលតូចនៃវិស្វករ៨៣ និងកងទ័ពជើងទឹក បានកសាងយ៉ាងច្រើនសំណង់នៅលើកោះ ក្នុងនោះមានអាង​ស្តុក​ទឹកសាបដ៏រឹងមាំដែល​ធ្វើ​ដោយស៊ីម៉ង់ សម្រាប់ស្តុក​ទឹក​សាប​សម្រាប់​បម្រើ​ឆ្លើយតបតម្រូវការនៅលើ​កោះ”៕

 

Huỳnh Lâm

រដូវវិស្សមកាលមានអត្ថន័យសម្រាប់ថ្នាក់បង្រៀនអក្សរ Khmer

នារដូវវិស្សមកាល ក្រៅពីនៅផ្ទះជួបជុំគ្រួសារ កម្សាន្តសប្បាយជាមួយមិត្តភក្តិ កូនក្មួយជនរួមជាតិ Khmer ថែមទាំងឈូឆរចូលរួមថ្នាក់រៀនអក្សរ Khmer នៅតាមបណ្តាវត្ត សាលទានទាំងឡាយលើភូមិសាស្ត្រខេត្តនិយាយរួម តំបន់មានជនរួមជាតិ Khmer រស់នៅច្រើននិយាយដោយឡែក។ ផ្តើមពីនោះ បង្កើតបរិយាកាសសប្បាយរីករាយ និងមានអត្ថន័យ រួមចំណែកក្នុងការអភិរក្សនូវភាសា អក្សរសាស្ត្រជាតិទៀតផង។

រីករាយចំពោះគម្រោងគួបផ្សំស្រូវ-បង្គា

ចាប់តាំងពីឆ្នាំ២០២៤ មជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត Cà Mau បានអនុវត្តសាកល្បងគម្រោងចិញ្ចឹមបង្គា គួបផ្សំនឹងស្រូវ ដើម្បីទប់ស្កាត់ជាមួយការប្រែប្រួលអាកាសធាតុ ដោយភ្ជាប់ទៅនឹងខ្សែសង្វាក់តម្លៃរបស់ភូមិភាគនៃឃុំ Thạnh Phú ស្រុក Cái Nước។

ភាសាសម្រាប់ឱការស្ថាបនា

នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình មាន៣៤៥គ្រួសារ Khmer ក្នុងចំណោមទាំង៥០៥គ្រួសារទូទាំងភូមិ។ ប៉ុន្មានឆ្នាំកន្លង បងប្អូនជនរួមជាតិ Khmer តែងពង្រីកស្មារតីក្នុងការអភិរក្សលក្ខណៈវប្បធម៌ប្រពៃណី លើកកម្ពស់ស្មារតីក្នុងការសិក្សារៀនសូត្រ ខិតខំតស៊ូដើម្បីកសាងជីវភាពគ្រួសារសុខសាន្តនិងសុភមង្គល។

ធ្វើតែសដោយមិនគិតប្រាក់ រកឃើញករណីកើតជំងឺរបេងយ៉ាងឆាប់រហ័ស

បច្ចុប្បន្ន អត្រាអ្នកកើតជំងឺរបេងស្រូបអត្រា១/៣នៃចំនួនមនុស្សលើពិភពលោក ប្រមាណ៩លាននាក់កើតជំងឺរបេងបែបថ្មី និងជាង៣លាននាក់ត្រូវបានបង់ជីវិតដោយសារជំងឺរបេងជារៀងរាល់ឆ្នាំ។ ថ្មីៗនេះ ជំងឺរបេងបានក្លាយជាហានិភ័យនៅក្នុងសហគមន៍ ដោយសារស្ថានភាពនៃការឆ្លង ក៏ដូចជាការលេចឡើងនៃប្រភេទជំងឺរបេងដែលសាំនឹងថ្នាំច្រើនប្រភេទ។ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយសម្រាប់ការពិនិត្យប៉ាន់ស្មានខាងជំងឺរបេងក្នុងសហគមន៍កំពុងត្រូវបានប្រើប្រាស់ការធ្វើតេស្ត Xpert MTB/RIF លទ្ធផលដែលបង្ហាញថាមានមេរោគរបេង និងមេរោគជំងឺរបេងមានភាពធន់នឹង Rifamycine (RIF) ឬអត់? ពីលទ្ធផលនេះ គ្រូពេទ្យព្យាបាលនឹងធ្វើរោគវិនិច្ឆ័យជំងឺរបេងយ៉ាងឆាប់រហ័ស និងជំងឺរបេងដែលសាំនឹងថ្នាំច្រើនប្រភេទ។

ជំនួយសិស្សឱ្យមានទំនុកចិត្តជាមួយសម័យប្រឡងដ៏សំខាន់

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ គឺជាការប្រឡងដែលមានការផ្លាស់ប្តូរយោងតាមកម្មវិធីអប់សាកលនៃឆ្នាំ២០១៨។ ដើម្បីត្រៀមល្អសម្រាប់ឱ្យការប្រឡង វិទ្យាល័យជនជាតិអន្តេវាសិកខេត្តបានអនុវត្តការបង្រៀនបណ្តើរ រៀនសាឡើងវិញបណ្តើរ និងរៀនបន្ថែមសម្រាប់ប្អូនៗបេក្ខសិស្សទៀតផង។

បង្កើតអាជីពនៅស្រុកកំណើត

បច្ចុប្បន្ន មានយុវវ័យជាច្រើនបានជម្រើសស្រុកកំណើតរបស់ខ្លួនដើម្បីបង្កើតអាជីព។ ថ្វីត្បិត ដើម្បីបញ្ជាក់ថាស្រុកកំណើតរបស់ខ្លួនគឺជាកន្លែងសម្រាប់ផ្តើមអាជីព គួរមានការត្រៀមរៀបចំឱ្យបានល្មិតល្អន់ រួមជាមួយការប្តេជ្ញាចិត្តយ៉ាងធំដើម្បីបំពេញនូវក្តីសង្ឃឹមឱ្យក្លាយជាការពិត។

មកតំបន់ព្រៃចាប់ត្រីធ្វើងៀត

តំបន់ឆ្នេរសមុទ្រខាងលិចនិយាយរួម និងព្រៃកោងកាងជ្រាបជាតិប្រៃនៃជ្រោយ Mũi Cà Mau និយាយដោយឡែក មានប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែប។ ជាពិសេស តំបន់នេះមានប្រភពជលផលច្រើនកុះករ ដែលភាគច្រើនមានដូចជា ក្តាម បង្គា ត្រី... អ្នកនេសាទត្រី និងកែច្នៃមុខម្ហូបស្រុកស្រែយ៉ាងចំណាប់អារម្មណ៍ ជាពិសេសមុខម្ហូបស្ងួត៖ ត្រីឆ្ពើង ត្រីក្បក ត្រីបណ្តូលអំពៅ...។

ទឹកសាបនៅតំបន់កោះដាច់ស្រយាល

ចិញ្ចឹមថែទាំនូវក្តីស្រឡាញ់ធម្មជាតិសម្រាប់ប្អូៗកុមារ

រៀនតាមគំរូអ៊ំដើម្បីក្លាយជាមនុស្សល្អ

រៀនសូត្រនិងធ្វើតាមគំរូសតិអារម្មណ៍ សីលធម៌និងឥរិយាបទ Hồ Chí Minh មិនត្រឹមជាគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងក្លាយជាដំណើរការសម្រាប់វិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរខាងស្មារតីនៃការរស់នៅរបស់ប្រជាជន Cà Mau គ្រប់រូប ជាពិសេសបងប្អូនជនរួមជាតិ Khmer។ សម្រាប់ពួកគាត់ ការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ គឺជាការរៀនអំពីទឹកចិត្តស្នេហាជាតិយ៉ាងអង់អាច និងឆន្ទៈខិតខំឈានឡើងដោយខ្លួនឯង ព្រមទាំងបណ្តាតម្លៃដ៏ថ្លៃថ្លូរ និងសាមញ្ញក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។