Thứ năm, 15-10-26 13:56:57
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មកតំបន់ព្រៃចាប់ត្រីធ្វើងៀត

Báo Cà Mau តំបន់ឆ្នេរសមុទ្រខាងលិចនិយាយរួម និងព្រៃកោងកាងជ្រាបជាតិប្រៃនៃជ្រោយ Mũi Cà Mau និយាយដោយឡែក មានប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែប។ ជាពិសេស តំបន់នេះមានប្រភពជលផលច្រើនកុះករ ដែលភាគច្រើនមានដូចជា ក្តាម បង្គា ត្រី... អ្នកនេសាទត្រី និងកែច្នៃមុខម្ហូបស្រុកស្រែយ៉ាងចំណាប់អារម្មណ៍ ជាពិសេសមុខម្ហូបស្ងួត៖ ត្រីឆ្ពើង ត្រីក្បក ត្រីបណ្តូលអំពៅ...។

ប្រមូលផលត្រីក្បក។

ក្នុងសមុទ្រសម្បូរដោយត្រីក្បកស្រស់ ជាពិសេសក្នុងស្រះបង្គាក្រោម​ព្រៃ​កោងកាង។ ស្ត្រីមេផ្ទះទាំងឡាយដែលរស់នៅតំបន់ឆ្នេរសមុទ្រ ក្រៅពីការច្នៃមុខម្ហូបប្រចាំថ្ងៃ ថែមទាំងគិតឃើញពីការធ្វើងៀតត្រីក្បកដោយហាលត្រឹមមួយកំដៅដ៏ឆ្ងាញ់ទៀតផង។​ ប្រភេទត្រីនេះ ដងខ្លួនវែង ក្បាលខ្លី ពោះធំ មានទាំងកន្ទុយទៀតផង។ ចំណែកចំណីសម្រាប់ត្រីក្បកគឺសារាយ មមង់មាច... សាច់ត្រីមានរសជាតិឆ្ងាញ់ ហើយត្រូវបានមនុស្សជាច្រើនចូលចិត្តផងដែរ។

ត្រីឆ្ពើងមានយ៉ាងសម្បូរនៅតំបន់ឆមុទ្រ Ngọc Hiển សម្រាប់ធ្វើងៀត។

ភូមិរបរធ្វើងៀយនៅ Tân Ân - Ngọc Hiển។

យោងតាមបងស្រី Thu Đạm នៅទីរួមស្រុក Rạch Gốc ស្រុក Ngọc Hiền ដើម្បីផលិតត្រីងៀតដែលគ្មានឆ្អឹង គេបានជម្រើសត្រីក្បកស្រស់ ធំ និងមានសាច់ច្រើន។ វះបំបែកឆ្អឹងខ្នង ចោលឆ្អឹងចេញ រួចលាងឱ្យជ្រះប្រឡាក់ជាមួយអំបិល ម្រេច និងម្ទេស ដើម្បីបំបាត់ក្លិនឆ្អាប និងបង្កើតជាពណ៌ក្រហមគួរឱ្យទាក់ ទាញអារម្មណ៍។ ប្រឡាក់ត្រីជាមួយគ្រឿងទេសរយៈពេលពីរបីម៉ោង រួចហើយយកទៅហាលចាប់ពី១-២ក្តៅធានាត្រីនឹងមានរសជាតិឆ្ងាញ់។

នំក្រៀបត្រីបណ្តូលអំពៅ ជាផលិតផលប្រចាំតំបន់របស់នេសាទកររស់នៅឆ្នេរសមុទ្រ Cà Mau ដោយមានមុខនៅតាមគ្រប់បណ្តាទីផ្សរក្នុងនិងក្រៅខេត្តទៀតផង។

 វិសេសវិសាលនៃមុខម្ហូបត្រីឆ្ពើងហាលមួយកំដៅថ្ងៃដែលគ្មានឆ្អឹងប្រចាំតំបន់ Ngọc Hiển។

ក៏យោងតាមបងស្រី Thu Đạm ផងដែរ នៅតំបន់ព្រៃនៃស្រុក Ngọc Hiển មិនត្រឹមតែមានងៀតត្រីក្បកប៉ុណ្ណោះទេ ថែមទាំងមានងៀតត្រីសមុទ្រជាច្រើនប្រភេទទៀតដែលមានរស់ជាតិឆ្ងាញ់ដូចជា ងៀតត្រីប្រឃឿ ត្រីឆ្ពើង និងបណ្តាប្រភេទត្រីដែលមានរាងវែងៗដែលនិយមស៊ីបង្គាកូនជាចំណីទើបសាច់ត្រីមាន រស​​​ជាតិឆ្ងាញ់។​ ត្រីឆ្ពើងខក្រៀម ប្រឡាក់ជៀន ជាពិសេសធ្វើងៀតហាលមួយកំដៅថ្ងៃគឺគ្មានអ្វីពិសេសលើសនោះទេ។

ព័ណ៌ដ៏ភ្លឺភ្លេកនៃងៀតត្រីក្បកដែលហាលត្រឹមមួយកំដៅថ្ងៃ។

តោងតាមអ្នកនេសាទមួយចំនួននៅតំបន់ព្រៃកោងកាងជ្រាបជាតិប្រៃ បណ្តាប្រភេទងៀតត្រីសមុទ្រនេះមិនមានការប្រើជាតិធានារយៈពេលយូរប៉ុនោះទេ ដូច្នេះហើយពេលដែលយកទៅជៀន ឬក៏អាំង រសជាតិត្រីពិតជាឆ្ងាញ់ខ្លាំងណាស់។ ថ្វីត្បិតតែត្រីមានតម្លៃថោក តែខណៈពេលដែលឆ្លងកាត់ការកែច្នៃនៃស្នាដៃរបស់នេសាទករទាំងឡាយនៃទមពន់សមុទ្រក៏បានក្លាយជាផលិតផលដ៏ល្ពីឈ្មោះប្រចាំតំបន់ Đất Mũi Cà Mau ផងដែរ៕

 

Huỳnh Lâm

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។