Thứ năm, 15-10-26 13:56:34
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រៀនតាមគំរូអ៊ំដើម្បីក្លាយជាមនុស្សល្អ

Báo Cà Mau រៀនសូត្រនិងធ្វើតាមគំរូសតិអារម្មណ៍ សីលធម៌និងឥរិយាបទ Hồ Chí Minh មិនត្រឹមជាគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងក្លាយជាដំណើរការសម្រាប់វិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរខាងស្មារតីនៃការរស់នៅរបស់ប្រជាជន Cà Mau គ្រប់រូប ជាពិសេសបងប្អូនជនរួមជាតិ Khmer។ សម្រាប់ពួកគាត់ ការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ គឺជាការរៀនអំពីទឹកចិត្តស្នេហាជាតិយ៉ាងអង់អាច និងឆន្ទៈខិតខំឈានឡើងដោយខ្លួនឯង ព្រមទាំងបណ្តាតម្លៃដ៏ថ្លៃថ្លូរ និងសាមញ្ញក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជារូបភាពមួយដែលយើងរាល់គ្នាតែងនិយមបានឃើញនៅតាមបណ្តាវត្ត​ Khmer ទាំងឡាយទូទាំងខេត្ត Cà Mau គឺអាសនៈនិងរូបអ៊ំ Hồ ត្រូវបានដាក់តម្កល់យ៉ាងមានរៀបរៀបរយនិងលើទីតាំងដ៏ឧបត្តុង្គឧបត្តមក្នុងព្រះវិហារ។ រាល់ថ្ងៃ ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទតែងអុជធូបគោរពបូជា​ដើម្បីសម្តែងនូវការគោរពរំលឹកនឹកគុណនិងសន្យាស្ម័គ្រចិត្តខិតខំរៀនសូត្រនិងធ្វើតាមដំបូន្មានរបស់លោកអ៊ំ រស់មួយជីវិតពោរពេញដោយអត្ថន័យ លះបង់គ្រប់សព្វបែបយ៉ាងដើម្បីប្រទេសជាតិនិងសង្គម។

លោកមា Hữu Sếp អនុប្រធានគណៈកម្មការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) តែងជំហរមុខសកម្មភាពផ្សព្វផ្សាយ និងចលនាមាមីងបងប្អូនឱ្យមានការយល់ដឹងអំពីតម្លៃវប្បធម៌ទាន់សម័យ និងបំបាត់ចោលនូវរាល់អបិយជំនឿផ្សេងៗទាំងឡាយដែលមិនមានការសមស្រប។

ព្រះតេជគុណ Thạch Chành Đa ចៅអធិការវត្ត Rạch Cui ឃុំ Khánh Bình Đông ស្រុក Trần Văn Thơi មានសង្ឃដីការដោយក្តុកក្តួលថា៖ អ៊ំ Hồ បានលះបង់មួយឆាកជីវិតដើម្បីប្រជាជន និងដើម្បីប្រទេសជាតិមាតុភូមិដោយមិនដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ សតិអារម្មណ៍និងទឹកចិត្តស្នេហាជាតិ ស្រឡាញ់ប្រជាជនដែលគ្មានកោះត្រើយរបស់លោកអ៊ំ តែងជាគុណតម្លៃដ៏ឧត្តុង្គឧបត្តមបំផុតផ្នែកខាងសីលធម៌ប្រពៃណីដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនា។ ក្នុងបេះ ដូងអាត្មា លោកអ៊ំហាក់បីដូចជាព្រះដែលបានផ្តល់មកនូវភាពសុខសាន្ត ឯករាជ្យជូនប្រជាជនទូទាំងប្រទេស។

ការរៀបអាសនៈសម្រាប់គោរពបូជាអ៊ំ បានក្លាយជាលក្ខណៈវប្បធម៌ដ៏ល្អផូរផង់សម្រាប់រំលឹកដាស់តឿនស្មារតីរបស់ព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទគ្រប់រូបឱ្យខិតសំសិក្សារៀនសូត្រ​និងយកតម្រាប់តាមគំរូសីលធម៌របស់លោកអ៊ំ។ ផ្តើមពីនោះ សកម្មចូលរួមរាល់បណ្តាប្រពៃណីប្រឡងប្រណាំងនៅភូមិភាគ រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងប្រទេសជាយិមាតុភូមិមួយថ្ងៃកាន់តែផ្លាស់ថ្មីនិងសម្បូររុងរឿង។

ជារូបភាពដែលយើងរាល់គ្នាតែងនិយមបានឃើញនៅតាមបណ្តាវត្តខ្មែរទូទាំងខេត្ត Cà Mau គឺការរៀបចំទីសក្ការៈបូជានិងរូបថតលោកអ៊ំ ដែលត្រូវបានតម្កល់នៅតាមទីតាំងដ៏ឧត្តុង្គឧត្តមក្នុងព្រះវិហារ។

ដែលជាគំរុដ៏ឆ្នើមមួយរូបខាងស្មារតីរៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំ គឺលោក​មា Hữu Sếp អនុប្រធានគណៈកម្មការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) លោកមាក៏ជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិ Khmer នៅឃុំ Hồ Thị Kỷ ស្រុកThới Bình ផងដែរ។ ជាង២០ឆ្នាំកន្លង លោកមា Sếp តែងខ្នះខ្នែងក្នុងការបង្រៀនអក្សរ Khmer សម្រាប់ប្អូនៗសិស្សសាលានាឱកាសវិស្សមកាលជារៀងរាល់ឆ្នាំ។ លោកមាតែងជំហរមុខក្នុងរាល់បណ្តាសកម្មភាពនៃការផ្សព្វផ្សាយ ចលនាមាមីងបងប្អូនឱ្យមានចិត្តស្រឡាញ់ខាងវិស័យវប្បធម៌តាមសម័យជឿនលឿន លុបបំបាត់ចោលនូវរាល់អបិយជំនឿទាំងឡាយដែលមិនសមស្រប ផ្តើមពីនោះ ចូលរួមកសាងផែនមហាសាមគ្គី ដើម្បីរួមគ្នាឈានឡើង។

លោកមា Hữu Sếp គិតថា៖ សម្រាប់ខ្ញុំផ្ទាល់ ការរៀនសូត្រតាមអ៊ំ ដំបូងបង្អស់ត្រូវធ្វើជាគំរូក្នុងសង្គមគ្រួសាររបស់ខ្លួនជាមុន ធ្វើយ៉ាងណាដើម្បីសេដ្ឋកិច្ចគ្រួសារបានលំនឹងល្អ កូនៗបានសិក្សារៀនសូត្រនិងមានការងារធ្វើល្អត្រឹមត្រូវ។ ខណៈពេលនោះដែរ យើងជាអ្នកបម្រើខាងកិច្ចការងារសង្គមទើបមានប្រសិទ្ធភាព ហើយការនិយាយស្តីរបស់យើងទើបមាមីងបងប្អូនជឿននិងធ្វើតាម។

ក្នុងវិស័យពលកម្មផលិត ស្មារតីរៀនសូត្រនិងធ្វើតាមអ៊ំក៏ត្រូវបានបង្ហាញយ៉ាងច្បាស់យោងតាមប្រជាកសិករទាំងឡាយដែលខិតខំប្រឹងប្រែងដើម្បីឈានឡើងរួចផុតការលំបាក។ ដោយមានដីស្រែប្រមាណ១០កុងដែលឪពុកម្តាយបានបន្សល់ទុកឱ្យ បង Trương Văn Sự នៅភូមិលេខ២ ឃុំ Thới Bình ស្រុក Thới Bình យល់ថាប្រសិនបើរង់ចាំតែអំណោយផលពីប្រភពនៃការចិញ្ចឹមបង្គានិងក្តាមតែម្យ៉ាងនោះ គឺពិបាកក្នុងការឈានឡើងធ្វើមានបានណាស់។ ពីព្រោះថា រយៈពេលជាច្រើនឆ្នាំកន្លង ប្តីប្រពន្ធបងបានខិតខំអភិវឌ្ឍសេដ្ឋកិច្ចណាស់ដែរជាមួយទ្រមង់ចិញ្ចឹមជ្រូក និងសត្វក្របើ ស្របឱកាសនោះក៏ប្រឹតសំចៃបានប្រាក់កាសខ្លះសម្រាប់សាងសង់ផ្ទះសមរម្យ និងមានលក្ខណៈចិញ្ចឹមកូនរៀនសូត្របានល្អត្រឹមត្រូវទៀតផង។ “កសិករដែលស៊ូទ្រាំរាល់ការលំបាក និងឧស្សាហ៍ព្យាយាមក៏មិនទាន់គ្រប់គ្រាន់ណាស់ដែរ ថែមទាំងត្រូវចេះប្រឹតសំចៃ សន្សាកសន្សំទើបជីវភាពអាចមានការប្រសើរឡើងបាន។ គិតមកទល់ពេលនេះ គ្រួសារខ្ញុំក៏មានផ្ទៃដីទាំងអស់ចំនួន៤៥កុង សម្រាប់ដាំឈើហូបផ្លែគ្រប់ប្រភេទ រួមទាំងចិញ្ចឹមសត្វផងដែរ ផ្តល់មកនូវប្រភពចំណូលនឹងនរល្អទៀតផង បងសឺ បានចែករំលែកបែបនេះ”។

ក្នុងវិស័យពលកម្មផលិត បង Trương Văn Sự រៀនសូត្រនិងធ្វើតាមគំរូអ៊ំ ខិតខំប្រឹងប្រែងឈានឡើងចាកផុតការលំបាក កសាងជីវភាពគ្រួសារសុភមង្គល។

រៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំ មួយថ្ងៃកំពុងមានការរីកសាយភាយយ៉ាងទូលំទូលាយក្នុងជនរួមជាតិ ដោយមានយ៉ាងច្រើនរបៀបធ្វើពូកែៗ និងបណ្តាទម្រង់ដែលមានប្រសិទ្ធភាពទៀតផង។ រាល់លក្ខណៈសម្បត្តិ សតិអារម្មណ៍ សីលធម៌ និងឥរិយាបទរបស់លោកអ៊ំ សុទ្ធសឹងជាមេរៀនដ៏ល្អអស្ចារ្យគ្មានអ្វីប្រៀបស្មើបាន។ ខណៈពេលដែលខ្លួនបានខិតខំរៀនសូត្រនិងធ្វើតាមគំរូអ៊ំ អ្នករាល៉គ្នាប្រាកដជាមានភាពល្អប្រសើរឡើង ក្លាហានជាងសម្រាប់ឱ្យការគិតគូ និងរាល់គ្រប់ទង្វើផ្សេងៗរបស់ខ្លួន រួមចំណែកកសាងសង្គមមយយថ្ងៃកាន់តែមានភាពស៊ីវិល័យ សម្បូររុងរឿងនិងមេត្រីភាព៕

 

Mộng Thường

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។