Thứ sáu, 23-10-26 10:03:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឃុំលំបាកផ្លាស់ថ្មី

Báo Cà Mau ឃុំ Khánh Lâm, ស្រុក U Minh ជាឃុំដែលស្ថិតនៅតំបន់ព្រៃស្មាច់ ហើយក៏ធ្លាប់ជាឃុំលំបាកពិសេស ព្រមទាំងមានបងប្អូនជនរួមជាតិខ្មែររស់នៅច្រើនកុះករ អត្រាគ្រួសារក្រឆ្នាំ២០១៦មានការស្រូបខ្ពស់ឡើងដល់៣៣% ចរាចរណ៍ក៏មានកម្រិតផងដែរ។ តែជាមួយការប្តេជ្ញាចិត្តរបស់រដ្ឋអំណាចភូមិភាគ ព្រមទាំងការឯកភាពរបស់បងប្អូនប្រជាជន មកដល់ពេលនេះ ឃុំ Khánh Lâm ក៏មានការរីកចម្រើនលើគ្រប់វិស័យ។

លើមូលដ្ឋាននៃប្រភពថវិកាជំនួយឧបត្ថម្ភតាំងពីមជ្ឈឹម ខេត្ត រួមជាមួយប្រភពថវិកាដើមទុនរបស់ភូមិភាគ គណៈកម្មាធិការប្រជាជនស្រុក U Minh ក៏បានអាទិភាពក្នុងការចែកចាយបណ្តាប្រភពធនធាននៃការវិនិយោគសម្រាប់គ្រប់បណ្តាដងផ្លូវដើម្បីឆ្លើយតបតម្រូវការខាងចរាចរណ៍ឃុំ។ តាំងពីតំបន់ដែលចរាចរណ៍មានកម្រិត រហូតមកទល់ពេលនេះ ទូទាំងឃុំសរុបដងផ្លូវមានប្រវែង១២១,៧ គីឡូម៉ែត្រ ក្នុងនោះក៏មានផ្លូវជនបទភូមិ និងផ្លូវតភ្ជាប់រវាងភូមិនិងភូមិដែលបានចាក់បេតុងប្រវែង៥៥,៧/៨៣ គីឡូម៉ែត្រ ស្រូបអត្រា៦៧,១០%នៃផ្លូវលំ ច្រក សង្កាត់ដ៏ស្រស់ស្អាត ពោលគឺមិនប្រឡាក់ភក់ក្នុងរដូវភ្លៀងដូចកាលពីមុនទៀតនោះទេ ដែលសុទ្ធសឹងត្រូវបានចាក់បេតុងទាំងស្រុង សរុបប្រវែង៣៦/៣៨គីឡូម៉ែត្រ ស្មើនឹង៩៤.៧៣%។ 

សាលាទាននៅភូមិលេខ៦ ត្រូវបានសាងសង់កាលពីឆ្នាំ២០១៤ គឺជាទីតាំងសម្រាប់បងប្អូនខ្មែរចាត់តាំងរាល់សកម្មភាពវប្បធម៌ និងបង្រៀនអក្សរខ្មែរផងដែរ។

ទន្ទឹមនិងនោះ សព្វថ្ងៃគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm បានធ្វើការចលនាបងប្អូនប្រជាជនឲ្យចូលរួមឧបត្ថម្ភគាំទ្រ ព្រមទាំងត្រៀមស្មារតីជាស្រេចចំពោះការបរិច្ចាគដីធារតាមមុខផ្ទះរបស់ខ្លួនដើម្បីសហការវបិយោគសាងថ្នល់ដេោយមានប្រវែង២៧,៣គីឡូម៉ែត្រសម្រាប់ផ្លូវជនបទភូមិ និងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ ព្រមទាំងផ្លូវលំ ច្រក សង្កាត់ប្រវែង២គីឡូម៉ែត្រ ​ដើម្បី​​ឃុំ​សម្រេច​​១០០%ខាងចរាចរណ៍ជនបទ។ ផ្តើុមពីភូមិដែលមានបងប្អូនជនរួមជាតិខ្មែររស់នៅច្រើនកុះកររបស់ឃុំ Khánh Lâm បច្ចុប្បន្ន មុខមាត់ជនបទនៃភុមិលេខ៦ក៏ពុងមានសម្រស់ ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏មានភាពធុរធាប្រសើរឡើង។

សាលាបឋមសិក្សា  វ៉ទ្រឿងតង នៅភូមិលេខ៦ ទើប ទទួលបានការវិនិយោគសាងសង់ថ្មី ងល្អស្អាត។

 លោក  Trần Văn Sỉ, ប្រធានភូមិលេខ៦ មានប្រសាសន៍៖ “ទូទាំងភូមិ​មាន​ចំនួន៤៤៤​គ្រួសារ ក្នុង​នោះមាន១៩៥​គ្រួសារ​ខ្មែរផងដែរ។​ កាល​ពី​ប្រមាណ១០​ឆ្នាំ​មុន អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឃុំ​និយាយរួម និង​ជន​រួមជាតិខ្មែរស្រូបអត្រា៤០%។ ឆ្លងកាត់រយៈកាលជាច្រើនឆ្នាំខិតខំប្រឹងប្រែង រហូតមកដល់ពេលនេះ ជីវភាពរស់នៅរបស់ប្រជាជនក៏មានការអភិវឌ្ឍន៍យ៉ាងសកម្ម។ បច្ចុប្បន្ន គ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរនូវត្រឹម៣៦គ្រួសារប៉ុណ្ណោះ។ ដងផ្លូវប្រវែង១៦គីឡូម៉ែត្រ ក៏ត្រូវបានចា់បេតុងទាំងងស់ ផ្លូវទំហំ៣ម៉ែត្រមានប្រវែង៥,គីឡូម៉ែត្រ ចំណែកនៅសល់គឺផ្លូវ២-២,៥ម៉ែត្រ។ ជាប់ព្រំប្រទល់​ផ្លូវ​អន្តរភូមិ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងជួញដូររបស់បងប្អូនប្រជាជន”។

គ្រួសារលោកអ្នកមីង Thạch Chuyển នៅភូមិលេខ១៥ សប្បាយរីករាយដោយទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន៥០លានដុងសម្រាប់សង់ផ្ទះថ្មី ព្រមទាំងបានជម្រើសឧបត្ថម្ភជ្រូកកូនសម្រាប់ចិញ្ចឹមទៀតផង។

លោក Tô Văn Dự ប្រធានភូមិលេខ១៥ និយាយដោយក្តីរំភើបថា៖ “ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់បងប្អូនលើភូមិសាស្ត្រមានការអភិវឌ្ឍន៍យ៉ាងសកម្ម។  បណ្តាដងផ្លូវសំខាន់ៗក្នុងភូមិត្រូវបានតភ្ជាប់ជាមូលដ្ឋាន បង្កភាពងាយស្រួល មាមីងបងប្អូនគ្រប់ៗគ្នា មានក្តីរំភើបខ្លាំងណាស់។ បច្ចុប្បន្ន ភូមិភាគកំពុងបន្តអនុវត្តការងារកាត់បន្ថយក្រ ចលនាបងប្អូនប្រជាជនទាំងឡាយដាំផ្កាសម្រាប់ធ្វើជារបងលម្អតាមចិញ្ចើមថ្នល់ ព្រមទាំងកសាងទម្រង់សេដ្ឋកិច្ចសមស្រប រួមចំណែកលើកកម្ពស់ប្រភពប្រាក់ចំណូល រួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគដើម្បីឃុំឆាប់បានទៅកាន់ព្រ័ត្រនៃឃុំជនបទថ្មីក្នុងឆ្នាំនេះ”។

លោក Trần Văn Sỉ  (ខាងឆ្វេង) ប្រធានភូមិលេខ៦ ជាគំរូក្នុងការដាំផ្កាលម្អ និងធ្វើរបងផ្កា បង្កើនសោភ័ណភាពតាមដងផ្លូវជនបទ ផ្តើមពីនោះក៏ពង្រីកទូលំទូលាយសម្រាប់មាមីងបងប្អូនក្នុងភូមិអនុវត្តតាមទៀតផង។

លោក Vũ Hà Bắc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ Khánh Lâm បានឲ្យដឹងថា៖ “រួមជាមួយបណ្តាកម្មវិធី គោលនយោបាយរបស់បក្ស និងរដ្ឋដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារ ក្រីក្រ ព្រមទាំងជំនួយក្នុងការកសាងជនបទថ្មី គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងរដ្ឋអំណាចភូមិភាគ បានធ្វើការណែនាំគ្រប់បណ្តាគណៈផ្នែក ដើម្បីរួមកម្លាំងជំនួយឧបត្ថម្ភគ្រួសារក្រីក្រឈានឡើង។ លទ្ធផលគិតមកទល់ពេលនេះ អត្រាគ្រួសារក្រនូវត្រឹម៨% ប្រៀបជាមួយ១០ឆ្នាំមុនគឺ១៤%។ តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ ឃុំក៏បាននិងកំពុងបានសាងសង់ផ្ទះជូនគ្រួសារក្រីក្រចំនួន៦០ខ្នង ព្រមទាំងជំនួយឧបត្ថម្ភដើមទុន ពូជសត្វចិញ្ចឹមជូន១០គ្រួសារ ជំនួយមាមីងបងប្អូនមានលក្ខណៈឈានឡើងចាកផុតលំបាកជាបណ្តើរៗ ខិតខំប្រឹងប្រែងក្នុងឆ្នាំនេះ នឹងបន្តកាត់បន្ថយក្រចំនួន១៦០គ្រួសារទៀត ព្រមទាំងកសាងឃុំសម្រេចជាឃុំជនបទថ្មីក្នុងឆ្នាំ២០២៥”៕

 

អត្ថបទនិងរូបថត៖ LOAN PHƯƠNG

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។