Thứ năm, 15-10-26 13:56:31
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ក្តីសង្ឃឹមដើម្បីលើកកម្ពស់ឋានៈរបស់ជនជាតិភាគតិច

Báo Cà Mau គម្រោងទី៧ ស្តីពីការថែទាំសុខមាលភាពជូនប្រជាជន លើកកម្ពស់សុខភាព និងឋានៈរបស់បងប្អូនជនរួមជាតិភាគតិច ព្រមទាំងការពារករណីខ្វះជាតិបំប៉នជូនកុមារ។ ក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០២៥ កំណត់ទិសដៅសម្រាប់កែលម្អសុខភាពជូនបងប្អូនជនជាតិភាគតិចស្តីពីកាយសប្បទា ស្មារតី ឋានៈ និងអាយុកាល។ ទន្ទឹមនិងនោះ គឺបង្កើនសកម្មភាពផ្នែកខាងសុខាភិបាលមូលដ្ឋាន ដើម្បីជនរួមជាតិភាគតិចបានចូលជិត ខាងសេវាថែទាំសុខភាពតាមបែបទំនើប ព្រមទាំងបន្តគ្រប់គ្រង និងលុបបំបាត់បន្តិចម្តងៗចំពោះជំងឺរាតត្បាតផ្សេងៗទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។

គម្រោងទី៧ រួមមាន៤សកម្មភាព៖ "ឧត្តានកម្មសេវាពិគ្រោះយោបល់ ពិនិត្យសុខភាពមុនពេលរៀបការ ពិនិត្យតាមដាន ធ្វើរោគវិនិច្ឆ័យ ព្យាបាលជម្ងឺមួយចំនួនមុនពេលសម្រាលកូន និងជូនទារក ដោយមានការចូលរួមរបស់សង្គមទាំងមូលនៅតាមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ឆ្លើយតបតម្រូវការខាងថែទាំ កែលម្អសុខភាពជូនមនុស្សចាស់ ដើម្បីសម្របខ្លួនទៅនឹងភាពចាស់នៃស្ថិតិ ព្រមទាំងលំនឹងនិងអភិវឌ្ឍចំនួនប្រជាជនក្នុងជនរួមជាតិភាគតិច និងតំបន់ភ្នំ។

តំណាក់សុខាភិបាលឃុំ Khánh Lâm ស្រុក U Minh ណែនាំអំពីរបៀបឲ្យទារកញុាំអាហារ ដោយផ្តោតលើផលិតផលនៅភូមិភាគ។

ពង្រឹងសមត្ថភាពគ្រប់គ្រងប្រជាជននៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ទូទាំងខេត្តមាន៥ឃុំសង្កាត់នៃភូមិភាគ III រួមមាន៖ "Khánh Thuận, Khánh Lâm ស្រុក (U Minh) Ngọc Chánh, Thanh Tùng, Quách Phẩm Bắc ស្រុក (Đầm Dơi) និងសង្កាត់២ ក្រុង Cà Mau ស្ថិតក្នុងតំបន់ជនជាតិភាគតិចដែលធ្វើការផ្សព្វផ្សាយ និងអនុវត្តគម្រោងទី៧។

លោក Huỳnh Tấn Kiệt ប្រធានការិយាល័យទទួលបន្ទុកការងារផ្នែកខាងវេជ្ជសាស្រ្តនៃមន្ទីរសុខាភិបាលឲ្យដឹង៖ "ផ្តើមពីប្រភពថវិកានៃគម្រោងទី៧ អង្គភាពក៏បានរៀបចំហ្វឹកហ្វឺនបំណិនលើកកម្ពស់ចំណេះដឹងជូនបុគ្គលិកពេទ្យ អ្នកសហការនិងអ្នកថែទាំកុមារនៅតាមតំណាក់សុខាភិបាលស្តីពីការថែទាំ និងផ្តល់ជាតិបំប៉នក្នុងរយៈពេល១ពាន់ថ្ងៃគិតពីថ្ងៃដំបូង។

សារគមនាគមន៍ ពិគ្រោះយោបល់ខាងសុខភាព ចលនាទឹកចិត្តឲ្យផ្លាស់ប្តូរទង្វើស្តីពីសុខភាពជាតិបំប៉នសម្រាប់អ្នកម្តាយ និងទារកឧបត្ថម្ភកែលម្អសុខភាព និងផ្តល់ជាតិបំប៉នសម្រាប់នារីមានផ្ទៃពោះ និងកុមារ ណែនាំអំពីការប្រើប្រាស់អាហារសម្រាប់កុមារ ព្រមទាំងពង្រឹងឲ្យបានច្បាស់លាស់ខាងមុខងារដែលខ្លួនទទួលខុសត្រូវ និងអ្នកសហការផ្នែកខាងអាហារមានជីវជាតិបំប៉ននៅតាមតំបន់ជនជាតិភាគតិច"។

សម្រាប់បុគ្គលនៃគម្រោងទី៧ គោលដៅគឺឆ្ពោះទៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ជាពិសេសស្ត្រីមានផ្ទៃពោះ អ្នកម្តាយ កុមារ និងមនុស្សចាស់។ បុគ្គលិកតំណាក់សុខាភិបាលឃុំ អ្នករដ្ឋការទទួលបន្ទុកខាងស្ថិតិឃុំ និងបុគ្គលិកសុខាភិបាលភូមិ អនុសង្កាត់ និងអ្នកសហការខាងស្ថិតិ។

វេជ្ជបណ្ឌិត Lý Tấn Tài ប្រធានតំណាក់សុខាភិបាលឃុំ Khánh Lâm ស្រុក U Minh ឲ្យដឹង៖ "ដើម្បីលើកកម្ពស់គុណភាពខាងស្ថិតិនៅតាមតំបន់ជនជាតិភាគតិច តំណាក់សុខាភិបាលឃុំបានចាត់តាំងយ៉ាងច្រើនសកម្មភាពពិគ្រោះយោបល់ខាងថែទាំសុខភាព ផ្តល់អាហារជាតិបំប៉នសម្រាប់អ្នកម្តាយ និងទារកដើម្បីបន្ថយការស្លាប់បាត់បង់ជីវិត ព្រមទាំងថែទាំខាងអាហារជាតិបំប៉នក្នុងរយៈពេល១ពាន់ថ្ងៃដំបូងសម្រាប់ម្តាយ និងទារក រួមបញ្ចូលទៅក្នុងការថែទាំជាមុន ក្នុង និងក្រោយពេលសម្រាល ដើម្បីបង្កើនឋានៈ កម្ពស់ និងកាយសប្បទាជូនបងប្អូនជនជាតិភាគតិច ផ្សព្វផ្សាយចលនានិង សារគមនាគមន៍ ផ្លាស់ប្តូរទង្វើស្តីពីការថែទាំសុខភាព និងជាតិបំប៉នសម្រាប់ម្តាយនិងទារក"។

បុគ្គលិក​ពេទ្យ​នៅ​តំណាក់សុខាភិបាល​ឃុំ Khánh Lâm ពិគ្រោះយោបល់​អំពី​ការ​ថែទាំ​ផ្ទៃពោះ​ជូនបងស្រី Nguyễn Kiều Vy  នៅភូមិលេខ១៥។

បងស្រី Nguyễn Kiều Vy នៅភូមិលេខ១៥ ឃុំ Khánh Lâm កំពុងមានផ្ទៃពោះ៦ខែ។ ពីព្រោះនេះជាលើកដំបូងបងស្រី Vy ពិតជាមានការភ័យខ្លាចជាខ្លាំង។ បងស្រី Vy សប្បាយចិត្តនិយាយថា៖ "ខណៈពេលដែលទៅដល់តំណាក់សុខាភិបាលដើម្បីធ្វើការចាក់ថ្នាំបង្ការជំងឺ ខ្ញុំក៏ទទួលបានការណែនាំអំពីរបបហូបចុក ធ្វើការ ឈប់សម្រាក ពីគ្រោះយោបល់ ពិនិត្យតាមដាន ពិនិត្យឈាមមុនពេលស្រាលកូន ព្រមទាំងផ្តល់ឱសថដោយមិនគិតប្រាក់សម្រាប់ម្តាយមានផ្ទៃពោះដើម្បីបន្ថែមជាតិបំប៉នខាងសារជាតិ"។

បងស្រី Trần Như Thảo នៅភូមិលេខ៤ ឃុំ Khánh Lâm មានកូនអាយុ ទើបបាន១៨ខែ បានឲ្យដឹង៖ "ខ្ញុំត្រូវបានបុគ្គលិកនៅទីនេះណែនាំពីរបៀបថែទាំសុខភាពជាមុន ក្នុង និងក្រោយពេលសម្រាល ព្រមទាំងណែនាំអំពីរបៀបចិញ្ចឹមកូនក្នុងរយៈពេល១ពាន់ថ្ងៃដំបូង លើកទឹកចិត្ត និងជំនួយការបំបៅកូនដោយទឹកដោះម្តាយ។ ក្រៅពីនេះ ខ្ញុំថែមទាំងបានចូលរួមក្នុងវគ្គអប់រំដែល បង្ហាញអំពីអាហារជាតិបំប៉នសម្រាប់ទារក ដោយផ្តោតលើផលិតផលដែលមានស្រាប់នៅភូមិភាគ ព្រមទាំងទទួលបានការពីគ្រោះយ៉ាងយកចិត្តទុកដាក់ខ្ញុំមើលថែទាំកូនរបស់ខ្ញុំបានត្រឹមត្រូវ ទើបកូនរបស់ខ្ញុំមានសុខភាពមាំមួនល្អ។ ខ្ញុំពិតជារីករាយនិងដឹងគុណណាស់"។

លោក Huỳnh Tấn Kiệt មានប្រសាសន៍៖ "បច្ចុប្បន្ន សកម្មភាពស្ថិតក្នុងគម្រោងទី៧ បានសម្រេចនូវគោលដៅតាមផែនការឆ្នាំ២០២៣។ លទ្ធផលគឺបានបង្កើនសកម្មភាពផ្នែកខាងសុខាភិបាលដើម្បីបងប្អូនជនរួមជាតិភាគតិចបានចូលជិតបណ្តាសេវាថែទាំសុខមាលភាពទំនើប មានការសម្របសម្រួលអនុវត្ត៩៥%ឡើងទៅ បងប្អូនជនរួមជាតិភាគតិចទាំងឡាយបានចូលក្នុងការធានារ៉ាប់រងសុខភាព។ ៩៩%ឡើងទៅ ស្ត្រីមានផ្ទៃពោះទទួលបានការពិនិត្យតាមដានយ៉ាង ទៀងទាត់ សម្រាលកូននៅមន្ទីរពេទ្យឬដោយមានជំនួយពីបុគ្គលិកពេទ្យ អនុវត្តល្អចំពោះការតាមដាន និត្យករណីខ្វះអាហារជាតិបំប៉នសម្រាប់កុមារក្រោមអាយុ២ឆ្នាំ។ អត្រានៃកុមារខ្វះអាហារជាតិបំប៉នក្រោមអាយុ៥ឆ្នាំ៖ ទម្ងន់អាយុថយចុះនូវត្រឹម១០,៤% សម្រេច១០០%នៃផែនការ។ កម្ពស់អាយុបានថយចុះនូវត្រឹម១៩,៦% សម្រេច១០០%នៃផែនការ។ អនុវត្តគម្រោងទី៧ ខេត្តកាម៉ាវសង្ឃឹមថានឹងលើកកំពស់អត្រាកុមារខ្វះអាហារជាតិបំប៉ន ព្រមទាំងណែនាំ និងលើកកម្ពស់ឋានៈរបស់ជនជាតិភាគតិចលើភូមិសាស្ត្រ។

ក្នុងឆ្នាំ២០២៤ តាមមុខងារនិងភារកិច្ច មន្ទីរសុខាភិបាលនឹងបន្តផ្សព្វផ្សាយសកម្មភាពវេជ្ជសាស្រ្ត ដើម្បីអនុវត្តកម្មវិធីគម្រោងទី៧ ដោយផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖ "ការកសាង និងអភិវឌ្ឍន៍សុខាភិបាលមូលដ្ឋានរបស់ជនជាតិភាគតិច រួមទាំងការឧបត្ថម្ភ ផ្តល់បច្ចេកទេសជូនតំណាក់សុខាភិបាលឃុំ និងបណ្ដុះបណ្ដាលឱសថគ្រួសារសម្រាប់បុគ្គលិកនៃតំណាក់សុខាភិបាលឃុំ ជំនួយការតាមទីតាំងចាក់វ៉ាក់សាំងក្រៅតំណាក់សុខាភិបាល។ ក្រៅពីនោះ រៀបចំសកម្មភាពលើកកម្ពស់គុណភាពខាងស្ថិតិនៅតាមតំបន់ជនជាតិភាគតិចកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍រួមលោហិត ថែទាំសុខភាពផ្តល់ជាតិបំប៉នសម្រាប់ម្តាយនិងទារកដើម្បីកាត់បន្ថយការស្លាប់របស់កុមារលើកកម្ពស់ឋានៈនិងកាយសប្បទាសម្រាប់ជន ជាតិភាគតិចចាត់តាំងពិគ្រោះយោបល់សហគមន៍ពិគ្រោះយោបល់និងពិនិត្យសុខភាពមុនពេលរៀបការ ព្រមទាំងធ្វើការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺមួយចំនួនមុនពេលសម្រាល និងទារក"៕

                                                                                

       អត្ថបទនិងរូបថត៖ គ្វីញអាញ

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។