Thứ năm, 4-12-25 14:46:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្រស់ជនបទថ្មីតំបន់ជនជាតិ

Báo Cà Mau កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជន ជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល ២០២១-២០៣០ (កម្មវិធី) តំណាក់កាលទីI៖ ចាប់ពីឆ្នាំ២០២១ -​ ២០២៥ រួមមាន១០គម្រោង ដោយមាន១៤អនុគម្រោង និង៣៦ខ្លឹមសារ។ ដោយគិតថាសរុបគម្រោងនៃប្រភពថវិការដ្ឋសម្រាប់ការ ចែកចាយអនុវត្តកម្មវិធីលើភូមិសាស្ត្រខេត្តក្នុងតំណាក់កាល ២០២១-២០២៥ មានជាង២៦០ពាន់ លានដុង។

មោទនភាពចំពោះការយកចិត្តទុកដាក់វិនិយោគកសាងផ្លូវបេតុងសម្រាប់ភូមិលំបាកពិសេសផ្តើមពីកម្មវិធី មាមីងបងប្អូនទាំងឡាយនៅភូមិ Sào Lưới B ឃុំ Khánh Bình Tây Bắc ស្រុក Trần Văn Thời សកម្មធ្វើការបោសសំអាតអនាម័យជាប្រចាំ បង្កើតពណ៌បៃតងដ៏ស្រស់ស្អាតជូនភូមិ។

រហូតមកដល់បច្ចុប្បន្ន បណ្តាគម្រោង និងអនុគម្រោងស្ថិតក្នុងកម្មវិធី ត្រូវបានអនុវត្តស្របតាមលក្ខខណ្ឌ ជាក់ស្តែងរបស់ខេត្ត។  ផ្តើមពីនោះ ក៏បានធ្វើការផ្សព្វផ្សាយ ឧបត្ថម្ភវិនិយោគ កសាងថ្មីចំនួន៩០សំណង់ខាងចរាចរណ៍ជនបទ ដោយសរុបប្រវែង៥៨,៤គីឡូម៉ែត្រ​ និងអាគារវប្បធម៌ភូមិចំនួន៥ខ្នង ព្រមទាំងសំណង់នៃរបងសាលាទាន និងសំណង់ប្រឡាយទឹក១ផងដែរ អនុវត្តកែជួសជុលបាន៥២សំណង់។ ខេត្តក៏បានដោះស្រ័យថវិកាដើមទុន ដែលបានប្រគល់ជូនចំនួន ៥៥.៩០២ លានដុង សម្រេច ៩៦,៤៤%គម្រោងការ។

ដងផ្លូវប្រវែងជិត១គីឡូម៉ែត្រនៅភូមិ Đá Bạc A  ឃុំ Khánh Bình Tây ស្រុក Trần Văn Thời ទទួលបានការវិនិយោគផ្តើមពីអនុគម្រោងការទី១របស់គម្រោងការ៤ ស្តីពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ចាំបាច់ បម្រើការផលិត និងជីវភាពរស់នៅតំបន់ជនជាតិភាគតិចស្ថិតក្នុងកម្មវិធី ក៏បានបងលក្ខណៈ ងាយស្រួលសម្រាប់មាមីងបងប្អូនធ្វើដំណើរទៅមកផងដែរ។ 

ក្នុងឆ្នាំ២០២៤ ផ្តើមពីកម្មវិធី ខេត្ត Cà Mau បន្តប្រមូលផ្តុំការឧបត្ថម្ភវិនិយោគ កសាងថ្មីចំនួន១៦សំណង់ និងឧបត្ថម្ភកែជួសជុល ២៤ សំណង់ហេដ្ឋារចនា សម្ព័ន្ធ សរុបថវិកា ចែកចាយជាង ១២ពាន់លានដុង។ ក្នុងនោះ អនុវត្តវិនិយោគ កសាងថ្មីចំនួន១២សំណង់ខាងចរាចរណ៍ជនបទ ព្រមទាំងអាគារវប្បធម៌ភូមិ៣ខ្នង និងធ្វើវិសិដ្ឋកម្ម កែជួសជុលសាលាទាន១ខ្នង ដែលស្ថិតនៅភូមិសាស្ត្រ ឃុំនៃតំបន់ជួបលំបាក ពិសេសរបស់តំបន់ជនជាតិភាគតិច។

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធខាងចរាចរណ៍ផ្លូវគោក ក៏ទទួលបានការវិនិយោគ បង្កលក្ខណៈសម្រាប់បងប្អូនប្រជាជនភូមិ Đá Bạc A ឃុំ Khánh Bình Tây ស្រុក Trần Văn Thời អភិវឌ្ឍន៍ផលិត ពិសេសការផលិតងៀតត្រីកន្ធ និងការប្រមូលទិញត្រីកន្ធរបស់បងប្អូនខ្មែរ (Khmer)នៅកាញ់តាមខេនប្រកបដោយភាពងាយស្រួលផងដែរ។

ការវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសមកាលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច។ បន្តថែរក្សា១០០%នៃចំនួនឃុំទូទាំងតំបន់ មានផ្លូវរថយន្ត ចាក់កៅស៊ូ និងបេតុងតភ្ជាប់រវាងមណ្ឌល ឃុំ។ សម្រេចប្រព័ន្ធហេដ្ឋារចនាខម្ព័ន្ធខាងចរាចរណ៍ផ្លូវគោកសម្រាប់ឃុំចំនួន៥នៃភូមិភាគIII ស្ថិតក្នុងតំបន់ជនជាតិ ភាគតិច កែលម្អជាសន្សឹមៗសម្រាប់មុខមាត់ជនបទថ្មីតំបន់ជនជាតិ៕

 

គ្វីញអាញ-លេទ្វឹង

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។

បងប្អូននារីចូលរួមបណ្តាកម្មវិធីគោលដៅជាតិ

ការបំផុសចលនា “កសាងគ្រួសារ ៥ គ្មាន ៣ស្អាតស្អំ” ក៏ត្រូវបានគ្រប់បណ្តាថ្នាក់សមាគមសហព័ន្ធនារីក្នុងខេត្តចាត់តាំងអនុវត្តយ៉ាងមឹងម៉ាត់។ ដោយមានច្រើនទង្វើជាក់ស្តែងផ្សារផ្ជាប់ជាមួយការចង្អុលណែនាំរបស់គ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ រួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើក្នុងបណ្តាគ្រួសារ ពង្រីកល្អតួនាទីរបស់នារី ចូលរួមអនុវត្តបណ្តាកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រខេត្ត។

គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូន Khmer

ឃុំ Vĩnh Phước ជាភូមិភាគមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ជីវភាពបងប្អូនប្រជាជនខ្មែរទាំងឡាយនៅទីនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ គ្រប់ភូមិស្រុកដែលធ្លាប់ជួបលំបាកកាលពីមុន សព្វថ្ងៃក៏ “ប្តូរអាវថ្មី” ដោយមានដងផ្លូវជនបទធំទូលាយស្អាត និងអាគារដ៏ស្កឹមស្កៃយ៉ាងច្រើនផងដែរ។

លើកកម្ពស់គុណភាពរស់នៅផ្តើមពី “គម្រោងទឹកស្អាត” សម្រាប់ជនរួមជាតិភាគតិច

ការឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី ១៧១៩) ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតាមបណ្តាភូមិភាគជាច្រើនក្នុងខេត្ត។ តាមរយៈគម្រោងនេះ គ្រួសារប្រជាជនជាច្រើនបានប្រើប្រាស់ប្រភពទឹកដែលធានា និងបានលើកកម្ពស់គុណភាពក្នុងការរស់នៅទៀតផង។

សែនដូនតាប្រកបដោយភាពកក់ក្តៅក្នុងគេហដ្ឋានថ្មី

បុណ្យភ្ជុំបិណ្ឌ សែនដូនតាមិនត្រឹមជាឱកាសសម្រាប់កូនចៅតបស្នងគុណចំពោះបុព្វការីជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជារយៈពេលដ៏ពិសេសដើម្បីជួបជុំសង្គមគ្រួសារ និងមាមីងបងប្អូនក្នុងភូមិផងរបងជាមួយ និងចែករំលែកនូវក្តីសប្បាយរីករាយ និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាទៀតផង។ ឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាសម្រាប់គ្រួសារច្រើនកាន់តែមានភាពសប្បាយអ៊ូអរ និងកក់ក្តៅថែមទៀតនៅពេលដែលបក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការរស់នៅ និងទាំងស្មារតីសម្ភារៈ ជាពិសេសខាងលំនៅឋានដើម្បីផ្តើមអាជីព។

ប្រព័ន្ធសុខាភិបាលមូលដ្ឋាន៖ មានតម្រូវការខាងវិនិយោគសម្រាប់ក្នុងបរិបទថ្មី

បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាលឡើងវិញ ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏ដំណាក់សុខាភិបាលឃុំ និងសង្កាត់ក្នុងខេត្តនៅតែបន្តអនុវត្តយ៉ាងល្អនូវការងារពិនិត្យ និងព្យាបាលជំងឺជូនប្រជាន។ ប៉ុន្តែ ក្នុងបរិបទថ្មីនេះ ប្រព័ន្ធសុខាភិបាលនៅមូលដ្ឋានត្រូវការការវិនិយោគឱ្យបានត្រឹមត្រូវ ដើម្បីបន្តបំពេញភារកិច្ចថែទាំសុខភាពបឋមឱ្យបានល្អ និងរួមចំណែកកាត់បន្ថយសម្ពាធសម្រាប់គ្រឹះស្ថានសុខាភិបាលថ្នាក់លើ។