Thứ hai, 19-1-26 04:49:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខ្នះខ្នែងដើម្បីជួយជនរួមជាតិឈានឡើង

Báo Cà Mau ស្រុក Trần Văn Thời​បច្ចុប្បន្នមានគ្រួសារជនជាតិភាគតិចចំនួន ២.៣៤០គ្រួសារ។ ក្នុងនោះ ជនជាតិ Khmer មាន២.២៣៩គ្រួសារ ជនជាតិ Hoa ៧១គ្រួសារ និងជនជាតិ ដទៃទៀត៖ Chăm, Mường, Tày, Thái, Thổ, Nùng, Ê Đê, Sán Dìu, Bru-Vân Kiều​ ទាំងអស់ ៣០គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការងារកាត់បន្ថយក្រតែងត្រូវបានថ្នាក់ស្រុក កៀរគរអនុវត្តម្រេចបានលទ្ធផលយ៉ាងជាក់ស្តែង។

តំណាក់កាល ២០១៩-២០២៤ ស្រុកបានដោះស្រាយការងារធ្វើជូនពលករជាង៣០.៥០០នាក់ដែលជាជនជាតិ ភាគតិច ព្រម ទាំងចាត់តាំងបណ្តុះបណ្តាល និងអប់រំវិជ្ជាជីវៈជូនកម្មករជាង២០.៦០០នាក់ ក្នុងនោះមានកម្មករជាង២ពាន់នាក់ដែលជាជនជាតិភាគយតិច។ ទន្ទឹមនិងនោះ ក៏ឧបត្ថម្ភសាងសងផ្ទះបាន១៤៦ខ្នង សរុបទឹកប្រាក់ជាង៤ពាន់ លានដុង។

បងប្អូននារីជនជាតិភាគតិចនៅឃុំ Khánh Bình Tây តែងសកម្មក្នុងការពលកម្មផលិត ដើម្បីស្តារជីវភាពគ្រួសារ។


គោលនយោបាយសម្រាប់ជនជាតិភាគតិចក៏ត្រូវបានភូមិភាគអនុវត្តទាន់ពេល និងគ្រប់គ្រាន់ផងដែរ។ ស្រុកបាន    ឧបត្ថម្ភដីផលិតកម្មសម្រាប់៩គ្រួសារ និងផ្លាស់ប្តូរមុខរបរការងារធ្វើជូនជិត៤០០គ្រួសារ ឧបត្ថម្ភទឹកប្រើប្រាស់ជូនជិត៤១០គ្រួសារ សរុបទឹកប្រាក់ជាង២,៧ពាន់លានដុង។ ផ្សព្វផ្សាយអនុវត្ត១៩គម្រោងនៃការតាំងទីលំនៅឋានរួមបញ្ជូលគ្នា បង្កើតទីតាំងសម្រាប់២០៧គ្រួសារលើភូមិសាស្ត្រគ្រប់បណ្តាឃុំ និងភូមិដែលជួបលំបាកពីសេសស្ថិតក្នុងតំបន់ជនជាតិភាគតិច សរុបទឹកប្រាក់ជាង៨,២ពាន់លានដុង។


លោក Thạch Văn Phol ជាជនជាតិ Khmer នៅភូមិ Đá Bạc A ឃុំ Khánh Bình Tây ឱ្យដឹង៖ គ្រួសារខ្ញុំកាលពីមុនជាគ្រួសារក្រីក្រ មុខរបរប្រចាំគឺ ស៊ីឈ្នួល រស់នៅក្នុងផ្ទះបណ្តោះអាសន្នលើដីធាររបស់អ្នកស្រុក។ គិតគូរការហូបចុកប្រចាំថ្ងៃ និង ចិញ្ចឹម កូន២នាក់កំពុងស្ថិតក្នុងវ័យសិក្សារៀនសូត្រ គឺជួបការពិបាកខ្លាំងណាស់។ ដល់ឆ្នាំ២០២៣ គ្រួសារខ្ញុំក៏ទទួលបានការឧបត្ថម្ភដីធារ និងផ្ទះផ្តើមពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដោយទឹកប្រាក់ចំនួន៨៨លានដុង រួមទាំងទឹកប្រាក់ដែលខ្លួនសន្សំបានខ្លះ និងបុលថែមអំពីធនាគារគោលនយោបាយសង្គម ក៏សង់បានផ្ទះយ៉ាងធំទូលាយស្អាត។ គ្រួសារខ្ញុំថែមទាំងបានឧបត្ថម្ភទឹកប្រាក់ចំនួន១០លានទៀតសម្រាប់ទិញពូជសត្វចិញ្ចឹម និងចំណីសត្វ។


ក្រៅពីអនុវត្តទាន់សភាពការនូវរាល់បណ្តាគោលនយោបាយតំណាក់កាល២០២៩-២០២៤ ស្រុកថែមទាំងបានធ្វើការផ្សព្វ ផ្សាយច្រើនកម្មវិធី គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជំរុញខ្លាំងខ្លាការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ។ មាន១០០%ឃុំ និងទីរួមស្រុកសុទ្ធតែទទួលបានការវិនិយោគសាងសង់សាលារៀន តំណាក់សុខាភិបាលធានាល្អ សម្រាប់ ក្នុងការពិនិត្យព្យាបានជំងឺ មានជាង៩៩,៩%គ្រួសារជនជាតិភាគតិចបានប្រើប្រាស់ប្រព័ន្ធអាគ្គិសនីជាតិ និងទឹកស្អាត    ស្រប់អនាម័យសម្រាប់ប្រើប្រាស់។  ផ្តើមពីការខិតខំប្រឹងប្រែងបែបនេះ គ្រួសារ ក្ររបស់ស្រុកក៏ត្រូវបានបន្ថយចុះចំនួន២១៥គ្រួសារដែលជាជនជាតិភាគតិច ប្រៀបនឹងឆ្នាំ២០២៩។

ស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់      សង្គមនៅតាមតំបន់ជនជាតិភាគតិចក៏រក្សាបានលំនឹង មុខមាត់នៃតំបន់ជនរួមជាតិមួយថ្ងៃកាន់តែមានសម្រស់៕


អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Bình លោក Phạm Quốc Trận  ឱ្យដឹង៖ គណៈកម្មាធិការបក្ស និងគណៈ   កម្មាធិការប្រជាជនឃុំតែងអញ្ជើញទៅសាសកសួរសុខទុក្ខ ជំរុញទឹកចិត្ត និងក្តាបសភាពការ គោលបំណងរបស់រាល់បណ្តាគ្រួសារជនជាតិភាគតិចទាំងឡាយ ដើម្បីមានវិធីសាស្ត្រដៅហស្រាយទាន់ហេតុ ការណ៍ បង្កើតប្រធនធនធានសម្រាប់ក្នុង ការអនុវត្តរាល់បណ្តាគោលនយោបាយកាត់បន្ថយក្រ។ ទន្ទឹមនិងនោះ ក៏បង្កើតកម្លាំងចលនា យ៉ាងសកម្មដើម្បីជំរុញទឹកចិត្តមាមីងបងប្អូនឱ្យខិតខំឈានឡើងរួចចាកក្រ និងធ្វើមានដោយស្របច្បាប់ ព្រមទាំងសកម្មអនុវត្ត វិធានការ គោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ឃុំ។


មិនត្រឹមតែយកចិត្តទុកដាក់ខាងជីវភាពសេដ្ឋកិច្ច និងសន្តិសុខសង្គមប៉ុណ្ណោះទេ ស្រុកក៏តែងយកចិត្តទុកដាក់លើការអប់រំកូនក្មួយជនរួមជាតិភាគតិច និងលើកកម្ពស់សកម្មភាពបង្ហាត់បង្រៀននៅតាមអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ទៀតផង។ អនុវត្តល្អគោលនយោបាយលើកលែង និងបញ្ចុះប្រាក់ថ្លៃបង់សាលាសម្រាប់កម្រិតសិក្សាសាកល ព្រមទាំងគោលនយោបាយជម្រើស និងបម្រុងបន្តចូលសិក្សាមហាវិទ្យា ល័យ ពិសេសចំពោះគោល នយោបាយឧបត្ថម្ភដ៏ពីសេសដោយឡែករបស់ខេត្ត ស្តីពីការបង្រៀននិងរៀនសម្រាប់ចណរួមជាតិភាគតិច។ តំណាក់កាល២០២៩-២០២៤ ចាត់តាំងបើកបាន៤៣ថ្នាក់ ដោយមានប្អូនៗជាង៧៥០រូបដែលជាកូនក្មួយជនរួមជាតិភាគតិចចូលរៀន។


លោក Phan Văn Việc ប្រធានការិយាល័យជនជាតិស្រុក បានឱ្យដឹង៖ "គោលនយោបាយរបស់បក្ស និងរដ្ឋត្រូវបានបងប្អូនជនរួមជាតិគ្រប់រួបយល់ស្រប និងចូលរួមអនុវត្តផងដែរ។ ខាងវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ កិច្ច-សង្គមកំពុងត្រូវបាន វិនិយោគជាបណ្តើរៗដោយស៊ីសង្វាក់គ្នា។ គ្រួសារជនជាតិភាគតិចជាច្រើនមានលំ នៅឋានសមរម្យ និងដី សម្រាប់ផលិត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ឈានឡើងរួចចាកក្រ។ ស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ជនជាតិភាគតិចក៏រក្សាបានលំនឹង មុខមាត់នៃតំបន់ ជនរួមជាតិមួយថ្ងៃកាន់តែមានសម្រស់៕
 

 

 ឡឹមខាញ់

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។