ĐT: 0939.923988
Thứ bảy, 7-6-25 20:23:50
Theo dõi Báo điện tử Cà Mau trên

សម្រស់ថ្មីនៅខាញ់ប៊ិញ

Báo Cà Mau ជាមួយគោលលំនាំ “ជនបទថ្មីមានត្រឹមតែចំណុខចាប់ផ្តើម គឺគ្មាន ចំណុចបញ្ចប់នោះទេ" បន្ទាប់ពីបានទទួលស្គាល់ជាឃុំសម្រេចកម្រិតជបបទថ្មីកាលពីឆ្នាំ២០១៦ ឃុំ Khánh Bình ស្រុក Trần Văn Thời បានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូលចូលរួម។ ផ្សព្វផ្សាយ និងកៀរគរប្រជាជនដើម្បីរាល់បទដ្ឋាននៃការក សាងជនបទថ្មីប្រកបដោយនិរន្តរភាព ព្រមទាំងពង្រីកទូលំទូលាយអំពីរបៀបធ្វើ និងបណ្តាទម្រង់ល្អៗ។ល។ អាស្រ័យហេតុនេះហើយ ឃុំ Khánh Bình នាពេលបច្ចុប្បន្នក៏បំពាក់ដោយសម្រស់យ៉ាងស្រស់ត្រកាល ធានាគុណភាពក្នុងការរស់នៅរបស់បងប្អូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។

ទិដ្ឋភាពជនបទថ្មី នៅតំបន់ឃុំ Khánh Bình កំពុងបញ្ចេញសម្រស់ ។

យោងតាមគម្រោងការដែលបានដាក់ចេញ ឃុំនឹងទៅកាន់គោលដៅនៃឃុំជនបទថ្មីកម្រិតខ្ពស់ក្នុងឆ្នាំ២០២៤។ មកទល់ពេលនេះ ឃុំក៏សម្រេចបាន១៣/១៩លក្ខឋាន ហើយកំពុងបន្តផ្តោតលើការយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តជោគជ័យចំនួន៦បទដ្ឋានដែលនៅសល់ រួមទាំងវិស័យសិក្សាអប់រំ វប្បធម៌ ចាត់តាំងផលិត និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទ សុខាភិ បាល បរិស្ថាន គុណភាពក្នុងការរស់នៅ។

បច្ចុប្បន្ន​ ឃុំ​មាន​ ៤/៥សាលា ដែលសម្រេចកម្រិតជាតិ។ ការងារបន្តក្សាសាលារៀនសម្រេចស្តង់ដារក៏ទទួលបានការយកចិត្តទុកដាក់ បន្តរក្សា និងលើកកំពស់គុណភាព សមស្របតាមស្តង់ដារនៃការបំពេញវិជ្ជាកម្រិតថ្នាក់មត្តេយ្យ បឋមសិក្សា និងអនុវិទ្យាល័យកម្រិត៤។

ប្រភពចំណូលមធ្យមនៃមនុស្សម្នាក់របស់ឃុំសម្រេច៧៣,៧លានដុង។ លើភូមិសាស្ត្រពោលគឺគ្មានផ្ទះដែលទ្រុឌទ្រោមទៀតនោះទេ។ សព្វថ្ងៃ មាន២.៤៨២/២.៧៤០ខ្នងសែលសម្រេចកម្រិតតាមការកំណត់ ស្រូបអត្រា៩០,៥៨%។

“គណៈកម្មាធិការប្រជាជនឃុំបានបញ្ជាក់ការកសាងជនបទថ្មីគឺជាភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល ធានានិរន្តរភាព ឆ្ពោះទៅគោលដៅមិនបញ្ឈប់លើកកម្ពស់គុណភាពរស់នៅ និងស្មារតីសម្ភារៈរបស់បងប្អូនប្រជាជនតំបន់ជនបទ។ មិនត្រឹមតែប៉ុណ្ណោះ ការកសាងឃុំជនបទថ្មីកម្រិតខ្ពស់ គឺដើម្បីលើកកម្ពស់គុណភាពគ្រប់ជ្រុងជ្រោយរាល់បណ្តាបទដ្ឋានដែលសម្រេចបានតាមទិសដៅនៃការឯកភាព ស្ថេរភាព និងត្រូវបានបងប្អូនប្រជាជនស្ម័គ្រចិត្តចូលរួម។ ផ្តើមពីនោះ បន្តអភិវឌ្ឍណ៍តួនាទីជាម្ចាស់ការរបស់បងប្អូនប្រជាជនដែលផ្តតលើស្មារតីប្រជាជនដឹង ប្រជាជនពិគ្រោះ ប្រជាជនពិនិត្យ ប្រជាជនអង្កេតតាមដាន ប្រជាជនទទួលផល” លោក Dương Minh Sang អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បានអះអាងបែបនេះ៕

 

 គ្វីញអាញ

ខិតខំសម្រេចជោគជ័យរាល់ភារកិច្ចជនជាតិ

រហូតដល់អស់ត្រៃមាសទី I ឆ្នាំ២០២៥ ខេត្ត Cà Mau នឹងសម្រេចជាមូលដ្ឋាននូវគោលដៅនិងសេចក្តីណែនាំមួយចំនួននៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ក្នុងគម្រោងការ តំណាក់កាល៥ឆ្នាំ (២០២១-២០២៥)។ យោងតាមនោះ ប្រមូលផ្តុំចង្អុលការណែនាំយ៉ាងសកម្ម ខិតខំប្រឹងប្រែងដល់អស់ឆ្នាំ២០២៥ មាន២ឃុំនិង២២ភូមិ អនុសង្កាត់រួចផុតពីភូមិភាគដែលជួបលំបាកពិសេសតាមគោលដៅ។

រសជាតិពីសមុទ្រ

ស្តុកទឹកសាបសម្រាប់ឱ្យរដូវផលិតខែប្រាំង

ចាប់ពីដើមរដូវប្រាំងមក ស្រុក Trần Văn Thời បានបិទប្រឡាយទឹកនៅតាមតំបន់ទឹកសាប ជួយបងប្អូនប្រជាជនក្នុងការស្តុកទឹកសាបសម្រាប់ចិញ្ចឹមត្រី ដាំដំណាំផង និងបម្រើដល់វិស័យទេសចរណ៍ផង។

តំបន់ជនរួមជាតិផ្លាស់ប្តូរផ្តើមពីគម្រោងទី២

ការអនុវត្តគម្រោងទី២ “រៀបចំ ចាត់ចែង លំនឹងទីលំនៅឋាននៅតាមបណ្តាទីតាំងដ៏ចាំបាច់” ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលំនឹងការរស់នៅជូនបងប្អូនប្រជាជន។

តំបន់ជនរួមជាតិអភិវឌ្ឍន៍យ៉ាងសកម្ម

ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់វិនិយោគរបស់មជ្ឈិមនិងភូមិភាគ រួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន វិស័យសេដ្ឋកិច្ច-សង្គមនៅតាមតំបន់ជនរួមជាតិភាគតិចទូទាំងខេត្តមានការផ្លាស់ប្តូរយ៉ាងសកម្ម សម្រេស់ជនបទមួយថ្ងៃកាន់តែស្រស់ស្អាត ជីវភាពមាមីងបងប្អូនក៏មានការវិវឌ្ឍសព្វគ្រប់បែបយ៉ាង។

ពង្រីកទូលាយសួនឱសថបុរាណ

នៅស្រុក Thới Bình ស្ទើគ្រប់មណ្ឌលឃុំដែលសុទ្ធតែមានសួនឱសថបុរាណគមំរូ មានឃុំខ្លះទៀតមានដល់ទៅ៣-៤នៃសួនឱសថ។ បង្កើតនិងអភិវឌ្ឍន៍សួនឱសថបុរាណគំរូ គឺជាបទដ្ឋានសម្រាប់ឱ្យការវាយតម្លៃសកម្មភាពរបស់សមាគមសប្បុរសធម៌ចំពោះមូលដ្ឋាន។

ភាពសុខស្រួលនៅតាមតំបន់ជនរួមជាតិ

ជនរួមជាតិភាគតិចនៅ Cà Mau មានប្រពៃណីសាមគ្គីក្នុងការជម្នះជាមួយគ្រោះធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានទឹកដីរបស់ខ្មាំងសត្រូវ ការពារ និងកសាងប្រទេសជាតិ។ ក្នុងរយៈកាល៥០ឆ្នាំ ចាប់តាំងពីប្រទេសជាតិបានរំដោះ ផ្តើមពីបណ្តាគោលនយោបាយគិតគូរបស់បក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងឈានឡើងរបស់បងប្អូនជនរួមជាតិ Khmer ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់តែមានការលើកកម្ពស់ បងប្អូនជនរួមជាតិ Khmer តែងជឿជាក់លើការដឹកនាំរបស់បក្ស រស់នៅសាមគ្គីកសាងជីវភាពសុខក្សេមក្សាន្ត និងសុភមង្គល។

វិធីសាស្ត្រដើម្បីរួចចាកក្រព្រមគ្នា

ប៉ុន្មានឆ្នាំកន្លង ឃុំ Khánh Bình Tây ស្រុក Trần Văn Thời បានផ្សព្វផ្សាយយ៉ាងច្រើនដំណោះស្រាយព្រមគ្នាទាំងស្រុង ជួយបណ្តាគ្រួសារគ្រួសារក្រីក្រដែលជាជនជាតិភាគតិចមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។

ជនរួមជាតិ Khmer នៅ Gò Công រីករាយទទួលបុណ្យចូលឆ្នាំ

ស្រុក Phú Tân មានគ្រួសារជនជាតិភាគតិចសរុបទាំងអស់ជាង ៧៨០ គ្រួសារ ដោយមានចំនួនប្រជាជនប្រមាណជាង ៣.៤០០ នាក់ ប្រមូលផ្តុំនៅតាមបណ្តាឃុំនិងនិគមទូទាំងស្រុករួមមានដូចជាជនជាតិ៖ Khmer, Hoa, Thái, Mường, Nùng, Tày, Ê-đê, Dao, Lào ជាដើម។ ឃុំង្វៀតវៀតខាយ ជាឃុំមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះកររបស់ស្រុក Phú Tân។ ទូទាំងឃុំមាន១៣១គ្រួសារ Khmer និងមានចំនួនមនុស្ស ៥៨៧ នាក់ ក្នុងនោះភូមិហ្កកុងមានច្រើនជាងគេបង្អស់។

ត្រឡប់មកកាន់ “ភូមិមហាវិទ្យាល័យ”

ភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình ជាភូមិមួយដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ តាំងពីយូរយាណាស់មកហើយគេតែងនិយមហៅថា “ភូមិមហាវិទ្យាល័យ” (Xóm đại học) ពីព្រោះបងប្អូនប្រជាជនទាំងឡាយនៅទីនេះមានប្រពៃណីខាងសិក្សារៀនសូត្រ និងព្យាយាមពលកម្ម ផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីលក្ខណៈនេះដែរ ក៏បានជួយឱ្យភូមិស្រុកដែលកាលពីមុនធ្លាប់ជាភូមិក្រលំបាកកាន់តែមានភាពផ្លាស់ប្តូរ វិស័យសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍន៍ បញ្ជាក់បានខាងចំណេះដឹងរបស់ការរស់នៅរបស់បងប្អូនប្រជាជន។