Thứ bảy, 6-6-26 12:05:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

បងស្រី Tô Kim Trang បង្រៀនមេរៀនឱ្យកូនក្នុងគេហដ្ឋានថ្មីដ៏ធំទូលាយស្អាតរបស់ខ្លួនដែលរដ្ឋបានជំនួយឧបត្ថម្ភ។

ទូទាំងឃុំមានគ្រួសារ Khmer ជាង ៣០០ គ្រួសារ រស់ប្រមូលផ្តុំនៅ ២ ភូមិ Vàm Đầm និង Thuận Thành។ ក្នុងរយៈពេល ៥ ឆ្នាំកន្លង ឃុំបានជំនួយឧបត្ថម្ភសាងសង់ផ្ទះជាង ៣០ ខ្នងសម្រាប់គ្រួសារជនជាតិភាគតិចដែលមានជីវភាពជួបលំបាក ជួយគ្រួសារជាច្រើនមានលំនៅឋានសមរម្យល្អ និងសុខសាន្តចិត្តពលកម្មផលិត ឈានឡើងលំនឹងការរស់នៅ។

គ្រួសារបងស្រី Tô Kim Trần នៅភូមិ Vàm Đầm ជាគ្រួសារជនជាតិភាគតិចក្រីក្រ។ ឆ្នាំ ២០២៤ ត្រូវបានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់​ ៨០ លានដុងសម្រាប់សង់ផ្ទះស្នាក់នៅ រួមជាមួយការជំនួយបន្ថែមចំនួនទឹកប្រាក់ ៣០ លានដុងរបស់សាច់ញាតិ គ្រួសារបងស្រីក៏សង់បានផ្ទះមួយខ្នងយ៉ាងធំទូលាយស្អាត។ ថ្ងៃទទួលផ្ទះថ្មី បងស្រី Trang  រំភើបខ្លាំងណាស់ ព្រមទាំងអរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងរដ្ឋអំនាចភូមិភាគដែលបានយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភគ្រួសារ មានលំនៅឋានសមរម្យ ប្តីប្រពន្ធបងស្រីសុខសាន្តចិត្តក្នុងការរកស៊ីដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ចិញ្ចឹមកូន ៣​ នាក់រៀនសូត្របានល្អ។

រួមជាមួយការខិតខំដែលផ្តើមពីបណ្តាគោលនយោបាយ មានគ្រួសារ Khmer ជាច្រើននៅឃុំ Tân Tiến ថែមទាំងម្ចាស់ការខិតខំឈានឡើងដោយកម្លាំងខ្លួនឯងទៀតផង។ ឆ្លៀតយកប្រសិទ្ធភាពនៃប្រភពជមនួយឧបត្ថម្ភតាំងពីដំបូង មាមីងបងប្អូនបានក្លាហានផ្លាស់ប្តូរផ្នត់គំនិតថ្មី របៀបធ្វើ អភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសមស្របតាមលក្ខណៈជាក់ស្តែង។

តួយ៉ាងដូចជាគ្រួសារលោក Sơn Séc ដោយសារបានរដ្ឋជំនួយឧបត្ថម្ភផ្ទះ និងដើមទុន​រួមជាមួយការខិតខំពលកម្មផលិត ចេះគិតគូរបានល្អក្នុងការរកស៊ី សេដ្ឋកិច្ចគ្រួសារមួយថ្ងៃកាន់តែមានភាពប្រសើរឡើង។ លោក សឺនសែក បានចែករំលែកដែរថា៖ មានផ្ទះសម្រាប់ស្នាក់នៅបានល្អសមរម្យ គ្រួសារខ្ញុំក៏សុខសាន្តចិត្តណាស់ដែរ អាស្រ័យដូច្នេះហើយ ជីវភាពរស់នៅកាន់តែបានធូរធាជាងមុនច្រើន”។

គ្រប់បណ្តាអង្គការជាទូទៅរបស់ភូមិភាគ ជាពិសេសសមាគមនារី បាននិងកំពុងត្រូវបានពង្រីកតួនាទីជាអ្នករំដំណើរការជាមួយបងប្អូនជនរួមជាតិ។ បងស្រី La Ái Linh ប្រធានសមាគមនារីភូមិ Vàm Đầm បានមានប្រសាសន៍ថា៖ “យើងខ្ញុំតែងទៅសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារទាំងឡាយ។ ក្នុងពេលជាមួយគ្នានោះដែរ ក៏ជំរុញទឹកចិត្តសមាជិក និងសប្បុរសជណជំនួយឧបត្ថម្ភបន្ថែមទៀតដើម្បីគ្រួសារទាំងឡាយមានលក្ខណៈស្តារជីវភាពគ្រួសារ ព្រមទាំងកែជួសជុលផ្ទះ លំនឹងជីវភាពរស់នៅ”។

បងស្រី La Ái Linh (ស្តាំ) រួមជាមួយរដ្ឋអំអាចភូមិភាគអញ្ជើញទៅសួរសុខទុក្ខ និងចលនាទឹកចិត្តបងប្អូនពីរបៀបរកស៊ី ព្រមទាំងជួយគ្រួសារបងស្រី Tô Kim Trang មានលក្ខណៈឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ក្រៅពីឧបត្ថម្ភខាងសម្ភារៈ និងស្មារតី សកម្មភាពនៃការផ្សព្វផ្សាយ និងណែនាំអំពីរបៀបរកស៊ី ព្រមទាំងចលនាកូនក្មួយឱ្យទៅសាលា។ល។ ត្រូវបានឃុំផ្សព្វផ្សាយជាប្រចាំ។ យោងតាមនោះ ។ ខិតខំប្រឹងប្រែងបង្កើតការផ្លាស់ប្តូរបន្តិចម្តងៗ ដើម្បីជួយបងប្អូនជនរួមជាតិភាគតិចផ្លាស់ប្តូរផ្នត់គំនិត និងបង្កើនការយល់ដឹងរបស់ខ្លួន។

លោក Đoàn Chí Linh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បានឱ្យដឹង៖ “ភូមិភាគតែងយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច។ ទន្ទឹមជាមួយប្រភពកម្លាំងជំនួយឧបត្ថម្ភរបស់រដ្ឋ និងការព្រួតដៃរបស់អង្គការចាត់តាំងជាទូទៅ ព្រមទាំងសហគមន៍ជាកត្តាដ៏សំខាន់ជួយឱ្យគ្រួសារទាំងឡាយមានលក្ខណៈឈានឡើងលំនឹងជីវភាព និងលើកកម្ពស់គុណភាពរស់នៅ”។

រយៈពេលខាងមុខ ឃុំ Tân Tiến នឹងបន្តបញ្ជាក់ទិសដៅនៃការលើកកម្ពស់ខាងវិស័យសេដ្ឋកិច្ច បង្កលក្ខណៈដើម្បីគ្រួសារជនជាតិភាគតិចទាំងឡាយសុទ្ធតែមានឱកាសសម្រាប់បង្កើតអាជីព ព្រួតដៃកសាងមាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង៕

Trúc Linh - Phong Nguyên

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។