Chủ nhật, 7-6-26 05:05:07
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

Báo Cà Mau នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ប្រមូលផលបង្គាក្នុងទម្រង់ស្រូវ-បង្គានៅឃុំ Biển Bạch នាំមកប្រាក់ចំណូលគួរឱ្យកត់សម្គាល់ដល់កសិករក្នុងឱកាសចុងឆ្នាំ។

រដូវស្រូវ-បង្គាឆ្នាំនេះនៅឃុំ Biển Bạch ប្រព្រឹត្តទៅដោយងាយស្រួល និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ចំពោះអ្នកស្រី Nguyễn Sương នេះជារដូវដែលនាំមកនូវអារម្មណ៍ច្រើនបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បង្គាទទួលបានផល ស្រូវលូតលាស់ល្អ ចំណាយដើមទុនសមល្មម ជួយឱ្យគ្រួសារអ្នកស្រីមានប្រភពចំណូលគួរឱ្យកត់សម្គាល់។

“មានប្រាក់លក់បង្គា លក់ស្រូវ បុណ្យ Tết មកដល់សប្បាយរីករាយជាង។ ការទិញអីវ៉ាន់ក្នុងផ្ទះ គិតគូរដល់កូនចៅ អាស្រ័យហេតុនេះក៏ម្ចាស់ការជាង” អ្នកស្រី Sương ចែករំលែក។

ក្តីរំភើបនោះគឺជាអារម្មណ៍រួមរបស់គ្រួសារប្រជាជនជាច្រើននៅឃុំ Biển Bạch។ លោក Phan Văn Hiếu  សំណេះសំណាលថា រាល់រដូវអំណោយផលនាំមកនូវក្តីសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន និងភាពស្ងប់ចិត្តសម្រាប់អ្នកធ្វើស្រែចម្ការ។ ប្រាក់ចំណូលពីស្រូវ-បង្គា ជួយឱ្យគ្រួសារលោកមានលទ្ធភាពត្រៀមទទួលបុណ្យ Tết បានយ៉ាងល្អ។ ចាប់ពីគ្រឿងឧបភោគបរិភោគ រហូតដល់ការចំណាយចាំបាច់ ដើម្បីកូនចៅជួបជុំគ្នាក្នុងថ្ងៃដើមឆ្នាំថ្មី។

តាមលោក Dương Minh Thư តំណាងការិយាល័យសេដ្ឋកិច្ចឃុំ Biển Bạch លទ្ធផលផលិតកម្មឆ្នាំនេះ ឆ្លុះបញ្ចាំងច្បាស់នូវប្រសិទ្ធភាពនៃទម្រង់ស្រូវ-បង្គា។ ទិន្នផលជលផលសរុបសម្រេចជាង ៤.៨០០ តោន។ ផ្ទៃដីស្រូវទូទាំងឃុំជាង ៩.១៦៦ ហិកតា ទិន្នផលជាមធ្យមប្រហែល ៤,៥ តោន/ហិកតា។ បង្កងសាវទាវ សម្រេចទិន្នផលជាមធ្យមជាង ២៥០ គីឡូក្រាម/ហិកតា។ តួលេខទាំងនេះបង្ហាញថា ប្រាក់ចំណូលរបស់ប្រជាជនមានស្ថិរភាពជាងតាមរាល់រដូវផលិត ជីវភាពរស់នៅបានលើកកម្ពស់គួរឱ្យកត់សម្គាល់។

រដូវបង្គាអំណោយផល នាំមកនូវក្តីសប្បាយរីករាយអំពីបុណ្យ Tết ដ៏កក់ក្តៅដល់កសិករឃុំ Biển Bạch ។

អ្វីដែលគួរកត់សម្គាល់គឺបរិយាកាសរដូវប្រមូលផលឆ្នាំនេះ ផ្សារភ្ជាប់នឹងភាពម្ចាស់ការរបស់ប្រជាជនក្នុងការផលិត។ ទម្រង់ស្រូវ-បង្គាអនុលោមតាមធម្មជាតិ ជួយបងប្អូនគ្រប់គ្រងល្អនូវការចំណាយ កាត់បន្ថយជំងឺនិងការពារបរិស្ថានដាំដុះ។ ពេលប្រសិទ្ធភាពត្រូវបានអះអាង ជំនឿរបស់ប្រជាជនចំពោះទម្រង់នេះកាន់តែរឹងមាំ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់មូលដ្ឋាន។

វាលបង្គាឈានចូលរដូវប្រមូលផល វាលស្រែស្រូវទុំលឿង កំពុងនាំមកនូវនិទាឃរដូវឆាប់ដល់ឃុំ Biển Bạch ។ រដូវស្រូវ-បង្គាទទួលជ័យជំនះ ជួយប្រជាជនមានលទ្ធភាពទិញអីវ៉ាន់បុណ្យតេត ថែទាំគ្រួសារបានពេញលេញ និងទទួលឆ្នាំថ្មីក្នុងបរិយាកាសសប្បាយរីករាយ កក់ក្តៅ។ ក្តីសប្បាយរីករាយរដូវប្រមូលផលថ្ងៃនេះ ជាកម្លាំងចលករដើម្បីបងប្អូនបន្តផ្សារភ្ជាប់ជាមួយទម្រង់ផលិតកម្មអាស្រ័យធម្មជាតិ រឹងមាំជំនឿឈានចូលឆ្នាំថ្មីជាមួយនឹងក្តីសង្ឃឹមល្អប្រសើរជាច្រើន៕

Nguyễn Đào

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។

អភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីទម្រង់ប្រសិទ្ធភាព

ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។

តំបន់ជនបទទទួលអំណរនិទាឃរដូវមុនថ្ងៃកំណត់

បុណ្យចូលឆ្នាំថ្មីនេះ ក្តីសប្បាយរីករាយរបស់បងប្អូនប្រជាជនឃុំ Hồng Dân ហាក់ដូចជាកើនឡើងទ្វេដង។ មិនត្រឹមរដូវស្រូវ និងបង្គាបានផលប៉ុណ្ណោះទេ សម្រាប់បងប្អូនដែលរស់នៅតាមបណ្តោយដងផ្លូវ តាសួន ក្តីសប្បាយរីករាយកាន់តែពេញលេញថែមទៀត នៅពេលដែលផ្លូវជនបទត្រូវបានវិនិយោគកសាងកម្រិតខ្ពស់ និងពង្រីកឱ្យបានល្អស្អាត ដោយដាក់ឱ្យប្រើប្រាស់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមី ២០២៦ នេះ។

ផលប្រយោជន៍សេដ្ឋកិច្ចផ្តើមពីចំបើង

តាំងពីយូរលង់ណាស់មកហើយ ចំបើងតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅ និងការផលិតរបស់កសិករ។ ទោះបីវាជាផលិតផលចំណុះខាងវិស័យកសិកម្មក៏ដោយ ចំបើងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ជាច្រើនបែប និងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពក្នុងការផលិត និងការការពារបរិស្ថានទៀតផង។

តុបតែងលម្អដើម្បីទទួលអំណរនិទាឃរដូវ

នៅថ្ងៃជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦ នេះឃុំ សង្កាត់ក្នុងខេត្ត Cà Mau បានផ្លាស់ប្តូរមុខមាត់ថ្មីពោរពេញដោយពណ៌ចម្រុះ។ ការងារតុបតែង និងកែលម្អទីក្រុងត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា បង្កើតបានជាចំណុចលេចធ្លោរស់រវើក ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ដីចុងខាងត្បូងបំផុតនៃមាតុភូមិ។

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។