Thứ sáu, 23-10-26 10:03:47
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខិតខំបន្តកាត់បន្ថយគ្រួសារក្រជាជនជាតិភាគតិច

Báo Cà Mau លោក Trần Hoàng Lê ប្រធានការិយាល័យជនជាតិស្រុក Thới Bình បានឲ្យដឹង៖ “នាប៉ុន្មានឆ្នាំកន្លង បងប្អូនជនរួមជាតិភាគតិចទូទាំងភូមិភាគក៏បានពង្រីកស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ក្នុដើម្បីឈានឡើងក្នុងការរស់នៅ និងប្តេជ្ញាចិត្តរួមជាមួយរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ អនុវត្តល្អភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ជាពិសេស ស្រុកក៏សម្រេចបទដ្ឋាននៃការកាត់បន្ថយក្រក្នុងជនរួមជាតិភាគតិចចាប់ពី៣-៤%ផងដែរ”។

ទូទាំងស្រុក Thới Bình មានបណ្តាជនជាតិផ្សេងៗ ដូចជា៖ Khmer, Hoa, Chăm, Mường, Tày, Thái, S’tiêng…។ ក្នុងនោះ ជនជាតិ Khmer ស្រូបអត្រាច្រើនជាងគេបង្អស់ ដោយមាន១.៦១៧គ្រួសារ និងចំនួនប្រជាជន៦.៧២៥នាក់។ ចំណែកជនជាតិចិនវិញ មាន១០៤គ្រួសារ និងប្រជាជន៣៣៦នាក់។ ក្នុងនោះក៏មានកម្មាភិបាល និយោជិត និងកងកម្លាំងប្រដាប់អាវុធ រួមទាំងអ្នកទទួលបន្ទុកខាងការងាររដ្ឋតាំងពីឃុំរហូតដល់អនុសង្កាត់ដែលជាជនជាតិភាគតិចចំនួន៧៥រូបផងដែរ។

លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត ប្រគល់ប្រាក់ឧបត្ថម្ភដល់គ្រួសារ Khmer ក្រីក្រចំនួន២គ្រួសារ នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ កាលពីថ្ងៃទី១ ខែតុលា។ 

យោងតាមប្រសាសន៍លោក Trần Hoàng Lê៖ ខាងវិស័យសេដ្ឋកិច្ច-សង្គមរបស់ស្រុកនិយាយរួម និងតំបន់ជនជាតិភាគតិចនិយាយដោយឡែក សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន បង្កើនសេដ្ឋកិច្ចមធ្យមជាង៧% ប្រាក់ចំណូល និងកម្រិតនៃការរស់នៅរបស់បងប្អូនប្រជាជនកើនឡើងជាលំដាប់លំដោយ។

ចាប់ពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ស្រុកចាត់តាំងថ្នាក់បង្រៀនបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករប្រមាណជាង១០ពាន់នាក់ ក្នុងនោះមានពlករ៣០០រូបដែលជាជនជាតិភាគតិច។ ដោះស្រាយការងារធ្វើជូនពលករជាង១៨.១០០នាក់ (ក្នុងនិងក្រៅខេត្ត ព្រមទាំងបញ្ជូនឱ្យទៅធ្វើជាកម្មករនៅក្រៅប្រទេសទៀតផង) ក្នុងនោះក៏មាន៣៦៣ពលករជាជនជាតិភាគតិចផងដែរ។

ភូមិភាគ ធ្វើការចលនាជាទឹកប្រាក់បានជាង២០ពាន់លានដុងសម្រាប់មូលនិធិដើម្បីអ្នកក្រ និងជំនួយឧបត្ថម្ភជួសជុល និងសាងសង់ មហាសាមគ្គីបានចំនួន៥០ខ្នងសម្រាប់គ្រួសារក្រីក្រទៀតផង។ (ក្នុងនោះមាន១៥គ្រួសារជនជាតិភាគតិច)។ កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំលើភូមិសាស្ត្រស្រុកក៏ជំនួយឧបត្ថម្ភបាន៤២ខ្នងផង។ ផ្លាស់ប្តូរមុខរបរការងារធ្វើជូន២៩៤គ្រួសារ និងឧបត្ថម្ភការផលិតតាមសង្វាក់នៃតម្លៃសម្រាប់១៧គម្រោងការ ដោយមាន៧០គ្រួសារចូលរួម។

ក្រៅពីនោះ បណ្តាសម្បុរសជនទាំងឡាយថែមទាំងជំនួយឧបត្ថម្ភសង់ផ្ទះមេត្តាធម៌បាន២ខ្នង និងផ្ទះមហាសាមគ្គី២ខ្នង ព្រមទាំងចលនាអំណោយបានចាង៥០០ចំណែកសម្រាប់ជូនគ្រួសារក្រ និងក្បែរបន្ទាត់ក្រ គ្រួសារជួបលំបាក ជនឯកោអនាថា អ្នកវិកលចរិត ជនពិការដែលជាជនជាតិភាគតិច ព្រមទាំងជំនួយឧបត្ថម្ភស្វានម៉ាស៊ីនទឹកបាន១០គ្រឿងផងដែរ ដោយសរុបទឹកប្រាក់ជាង២ពាន់ លានដុង។

ជារៀងរាល់ឆ្នាំ អត្រាគ្រួសារក្ររបស់ស្រុកមានការថយចុះយ៉ាងសកម្ម។ ឆ្នាំ២០១៩ ទូទាំងស្រុកមាន៩២៨គ្រួសារ ស្រូបអត្រា២,៧%។ ៩៥៧ គ្រួសារក្បែរបន្ទាត់ក្រ ស្រូបអត្រា២,៨៥% (ក្នុងនោះ មាន១៥៤គ្រួសារក្រីក្រជាជនជាតិភាគតិច ស្រូបអត្រា៨,៥៣%។ ១១៦គ្រួសារក្បែរបន្ទាត់ក្រជាជនជាតិភាគតិច ស្រូបអត្រា៦,៤៣%)។ មកទល់ពេលនេះ គ្រួសារក្របានបន្ថយចុះនូវត្រឹម៦០០គ្រួសារ និងគ្រួសារក្បែរបន្ទាត់ក្រមានប្រមាណ៧០០គ្រួសារ (ក្នុងនោះ គ្រួសារក្រ និងក្បែរបន្ទាត់ក្រដែលជាជនជាតិភាគតិចបានបន្ថយចុះនូវត្រឹម២០០គ្រួសារប៉ុណ្ណោះ)។

សម្រស់ថ្មីនៃភូមិ Đường Đào ឃុំ Hồ Thị Kỷ ដែលជាភូមិភាគមានបងប្អូន Khmer រស់នៅច្រើនកុះកររបស់ស្រុក Thới Bình។

ភូមិ Đường Đào ឃុំ Hồ Thị Kỷ សព្វថ្ងៃមានផ្លូវបេតុងត្រង់ជួរ អាគារស្កឹមស្កៃជាច្រើនត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់។ លោក Nguyễn Trọng Yêm ប្រធាន Đường Đào ឱ្យដឹង៖ “សកម្មភាពនៃការកាត់បន្ថយក្ររបស់ភូមិភាគតែងទទួលបានការយកចិត្តទុកដាក់។ ទន្ទឹមជាមួយបណ្តាគោលនយោបាយដែលបានផ្សព្វផ្សាយទាន់សភាពការ ភូមិភាគក៏យកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយ ចលនា និងរំលឹកឡើងវិញនូវស្មារតីខិតខំឈានឡើងរបស់បងប្អូនជនរួមជាតិផងដែរ។ ផ្តើមពីនោះ បង្កើតការការព្រមព្រៀងគ្នាសម្រាប់ក្នុងការអនុ វត្តបណ្តាគោលនយោបាយ និងសការងារសុខមាលភាពសង្គម  មានដូចការបរិច្ចាគដីសម្រាប់ធ្វើថ្នល់ជាដើម។ បងប្អូនជន ជាតិភាគតិចទាំងឡាយតែងក្លាហានក្នុងការអនុវត្តភាពជឿនលឿនខាងបច្ចេកទេស និងរបៀបធ្វើតាមបែបទំនើបថ្មី ដូច្នេះហើយក៏បង្កើតបានការអភិវឌ្ឍចីរភាពថែមទៀតផង”។

ជីវភាពមានការលើកកម្ពស់ទាំងសម្ភារៈ និងស្មារតី បងប្អូនជនរួមជាតិទាំងឡាយតែងជឿជាក់ចំពោះវិធានការ គោលនយោបាយរបស់បក្ស និងក្រិត្យច្បាប់រដ្ឋ លំនឹងចិត្តសម្រាប់ក្នុងការពលកម្មផលិត រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិ។

នាពេលខាងមុខ ស្រុកនឹងបន្តអនុវត្តការរួមបញ្ជូលរាល់កម្មកម្មវិធី គម្រោងការ គោលនយោបាយ និងប្រមូលផ្តុំប្រភពធនធានជាច្រើនទៀយសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ប្រមូលផ្តុំចាត់តាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧទ្ទេសនាមការងារធ្វើ ព្រមទាំងអនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយក្រ លើកកម្ពស់កម្រិតនៃការរស់នៅជូនបងប្អូនជនរួមជាតិភាគតិច ស្តារឡើងវិញ និងអភិវឌ្ឍន៍រាល់គ្រប់បណ្តាផ្នែ និងរបរប្រពៃណីទាំងឡាយ។ ខិតខំដល់ចុងឆ្នាំនេះ នឹងបន្តកាត់បន្ថយគ្រួសារក្រជាជនជាតិភាគតិចចុះនូវត្រឹម ៣-៤%ប៉ុណ្ណោះ” លោក Trần Hoàng Lê បានឱ្យដឹងបន្ថែមដូច្នេះ។

 

Văn Đum

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។